សាមញ្ញៗតែម៉ូដ ខាត់ វ៉ៃហាំង ស្លៀកចូលរួម PPDW 2024 បង្កប់អត្ថន័យជ្រាលជ្រៅ!

នេះជាឆ្នាំទី២ ដែលគេប្រទះឃើញវត្តមានតារាសម្តែងឆ្នើម ខាត់ វ៉ៃហាំង ចូលរួមកម្មវិធី​ Phnom Penh Designer Week 2024 ជាកម្មវិធី fashion show ដ៏ធំប្រចាំឆ្នាំ ប្រមូលផ្តុំដោយអ្នកច្នៃម៉ូដជាតិ-អន្តរជាតិល្បីៗជាច្រើនរូប។

ទើបឈានជើងចូលវិស័យ fashion មិនយូរក៏ពិតមែន តែ វ៉ៃហាំង យល់ពីវិស័យនេះយ៉ាងឆាប់រហ័ស ហើយឆ្នាំនេះលោកតុបតែងខ្លួនយ៉ាងលេចធ្លោចូលរួមកម្មវិធី PPDW 2024 កាលពីល្ងាចថ្ងៃទី១ ខែមិថុនា កន្លងទៅ។ 

តារាសម្តែងដ៏មានប្រជាប្រិយភាពរូបនេះ បានជ្រើសរើសសម្លៀកបំពាក់សមតាមបរិបបទនៃកម្មវិធី គឺ Dress code MINIMALIST ដែលឈុតទាំងមូលយក concept ចេញពីផ្ការំដួលដែលជាផ្កាតំណាងជាតិខ្មែរ សូម្បីតែពណ៌ និងតួអាវក៏ត្រូវជ្រើសដូចពណ៌ផ្ការំដួល ផងដែរ។ ការរំលេចខ្សែកពណ៌ទឹមាស តំណាងឲ្យភាពប្រណីត និង ភាពថ្លៃថ្នូរបូកបញ្ចូលគ្នា ជំរុញឱ្យឈុតសម្លៀកបំពាក់នេះរឹតតែលេចធ្លាឡើងខ្លាំងឡើង។

តួឯកប្រុសដ៏ល្បីឈ្មោះរូបនេះបញ្ជាក់ថា សម្លៀកបំពាក់នេះគ្មានឈ្មោះឡើយ តែវាបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅបង្ហាញពីផ្ការំដួលដែលជាផ្កាតំណាងជាតិខ្មែរ។ វ៉ៃហាំង មើលទៅស្រលាញ់ឈុតនេះខ្លាំងណាស់ ដោយបានបង្ហោះរូបភ្ជាប់ជាមួយការរំដួល និងរៀបរាប់ឡើងថា «ឈុតមួយនេះកើតឡើងមកបាន ព្រោះបេះដូងជាកូនខ្មែរ ចេះតែរកច្នៃអ្វីដែលពាក់ព័ន្ធនិងខ្មែរ ពណ៌ និង ព្លីផ្ការំដួល ពិតជាស្រស់ស្អាត និងថ្លៃថ្នូរដកចិត្តមិនរួច»

ហ្វេនៗ និងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានសរសើរពីភាពស្រស់សង្ហា និងទាក់ទាញរបស់តារាសម្តែងរូបនេះ ថែមទាំងសរសើរថា លោកពិតជាសិល្បករគំរូម្នាក់មែន ព្រោះមិនថាទីណាកន្លែងណាដែលអាចរំលេចពីវប្បធម៌ និងអត្តសញ្ញាណខ្មែរ គឺលោកធ្វើទាំងអស់គ្រាន់តែក្នុងទម្រង់បែបណាវាអាស្រ័យលើកម្មវិធីរបស់គេ។ ជាក់ស្តែង ឈុតសម្លៀកបំពាក់គ្មានឈ្មោះដែល វ៉ៃហាំង ពាក់ចូលកម្មវិធី Phnom Penh Designer Week 2024 ជាការច្នៃឡើងបែបថ្មីក្នុងទម្រង់សហសម័យ ដែលបង្ហាញពីភាពស៊ីវិល័យនៃសម្លៀកបំពាក់ fashion តែបង្កប់ដោយអត្ថន័យគួរជាទីចងចាំក្នុងចិត្ត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន