ក្រោយស្ងប់ស្ងាត់មួយរយៈធំអ្នកនិពន្ធភ្លេង និងទំនុកច្រៀង ហើយក៏ជាតារាចម្រៀងម្នាក់ដែរនោះ Noly ពេលនេះបានត្រឡប់មកវិញហើយ។ តារាចម្រៀង Original song លី ណូលី ហៅ Noly record បានបង្ហាញខ្លួននៅ Pub មួយកន្លែង ហើយអ្នកគាំទ្រផ្ដល់ការទទួលស្វាគមន៍ខ្លាំងមិនថមយឡើយ។

ម្ចាស់បទ “លក់គោយន្ត មិនធ្វើឲ្យការទន្ទឹងរង់ចាំជាយូររបស់អ្នកគាំទ្រអស់សង្ឃឹមឡើយ ដោយការសម្ដែងនៅ Wip Zone កាលពីពេលថ្មីៗនេះ នៅតែល្អទាំងសំឡេងនៅតែផ្អែមស្រទន់ និងកាយវិការ រស់រវើក ហើយកាន់តែអស្ចារ្យសម្រាប់សិល្បករនោះ គឺសំឡេងទះដៃអ្នកទៅកន្លែងកម្សាន្តមួយនោះ។
មិនត្រឹមទះដៃស្វាគមន៍ Noly ប៉ុណ្ណោះទេហ្វេនៗក៏បានស្រែកច្រៀងតាមបទរបស់តារាចម្រៀង Original song ដែលល្បីសឹងតែគ្រប់បទនោះ។ ចម្រៀង ៣ បទដែល Noly យកលើកទៅសម្ដែងកាលពីពេលថ្មីៗនោះមានដូចជា “លក់គោយន្ត”,”ចាំអូនបែកពីគេ”, “ម្នាក់ឯងម្ដងទៀត” ព្រមទាំងបទជាច្រើនទៀត ហើយគ្រប់បទ នៅតែពីរោះ និងត្រូវចិត្តអ្នកស្ដាប់គ្រប់វ័យ។


គ្រាន់តែឃើញ Noly មានសកម្មភាពឡើងវិញភ្លាមមិត្តរួមអាជីពដែលជាតារាល្បីៗជាច្រើនបានចូលរួមស្វាគមន៍ការវិលមកកាន់ឆាកតន្រ្តីម្ដងទៀត។ អំឡុងឆ្នាំ ២០២១ បទ “លក់គោយន្ដ” អាចនិយាយបានថាជាបទល្បីប្រចាំឆ្នាំនោះបស់លោក ព្រោះមានតារាចម្រៀងទាំងក្នុង និងក្រៅស្រុកបានយកបទនេះទៅច្រៀងឡើងវិញជាហូរហែ។
Noly ជាតារាចម្រៀងដែលឯករាជ្យ តែបើទោះជាគ្មានផលិតកម្មជួយជ្រោមជ្រែង តែតារាចម្រៀង និងជាអ្នកនិពន្ធដ៏ឆ្នើមរូបនោះនៅតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ហើយកាន់តែពិសេសស្ទីល៍បទចម្រៀងរបស់លោកតែងតែជាបទមនោសញ្ចេតនា និងឈឺចាប់ខ្លោចផ្សា ធ្វើឲ្យអ្នកជួបបញ្ហាស្នេហាចង់ស្ដាប់ហើយស្ដាប់ទៀត។
បើទោះទើបបង្ហាញមុខម្ដងទៀតមែន តែកាលពីជាង ២ សប្ដាហ៍មុន Noly ទើបទម្លាក់ចម្រៀងនៅ ឆាណែក យូធូបផ្ទាល់ខ្លួនឯងមានចំណងជើង “តួរង” មានអ្នកចូលស្ដាប់ជាង ១ លានដងបាត់ទៅហើយ៕































Account
Security
Favourite Content