ថ្មីៗលោក Nick Jonas តារាចម្រៀងល្បីរបស់អាមេរិក និងភរិយា Priyanka Chopra បានចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់នារីជនជាតិខ្មែរម្នាក់ដោយបានបង្ហោះរូបថតបីសន្លឹកជាមួយនឹងពាក្យជូនពរដ៏មានអត្ថន័យ។

យោងទៅតាមគណនេយ្យហ្វេសប៊ុកជាផ្លូវការរបស់លោក Nick Jonas បានបង្ហោះពាក្យជូនពរថា «Congrats to Connie and Jesse on a beautiful wedding! Thank you for letting us be a part of your day» ដែលមានន័យថា «សូមអបអរសាទរដល់ Connie និងJesse ចំពោះថ្ងៃមង្គលការដ៏អស្ចារ្យមួយនេះ! ពិតជាអរគុណខ្លាំងណាស់ដែលបានអញ្ជើញពួកយើងចូលរួមក្នុងកម្មវិធីមង្គលការរបស់អ្នកទាំងពីរ»។ កូនក្រមុំឈ្មោះ Connie Cheng បានស្លៀកឈុតប្រពៃណីខ្មែរពណ៌ទឹកប៊ិច ហើយកូនកំលោះដែលជាជនជាតិអាមេរិកក៏ស្លៀកឈុតបុរាណពណ៌ដូចគ្នា ដែលពិធីបានរៀបចំឡើងនៅរដ្ឋ Texas ហើយកូនក្រមុំគឺជាមិត្តភ័ក្តិប្ដីប្រពន្ធតារាហូលីវូដនោះ។

Connie Cheng ជាម្ចាស់ហាង Bishop Arts’ Hip Asian និងជាកូនខ្មែរមួយរូបដែលត្រូវបានឪពុករបស់ខ្លួននាំរត់ចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃក្នុងអំឡុងពេលរបបប្រល័យពូជសាសន៍ខ្មែរក្រហម បន្ទាប់មកពួកគេក៏ត្រូវបានផ្លាស់ទីលំនៅទៅរស់នៅក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៨០។ ថ្មីៗនេះនាងបានរៀបការជាមួយនឹងជនជាតិអាមេរិកម្នាក់គឺលោក Jesse Powell ព្រមទាំងមានការអញ្ជើញចូលរួមពីតារាចម្រៀងកិត្តិយសដ៏ល្បីម្នាក់លោកNick Jonas និងភរិយា៕












Account
Security
Favourite Content