សមាជិកទាំង ៥ របស់ NewJeans ទទួលតំណែងជាទូតសុឆន្ទៈចុងក្រោយបង្អស់របស់ប្រេនអាមេរិក Calvin Klein សម្រាប់ម៉ូដសម្លៀកបំពាក់ Calvin Klein Fall 2024។

កាលពីថ្ងៃ២៤ ខែកញ្ញា ឆ្នាំ ២០២៤ នេះ យីហោសម្លៀកបំពាក់ដ៏ល្បីរបស់អាមេរិកបានប្រកាសនៅលើគណនី X ផ្លូវការរបស់ខ្លួនពីការតែងតាំង NewJeans ជាទូតសុឆន្ទៈសកលចុងក្រោយបំផុតរបស់ Calvin Klein និងជាអ្នកផ្សព្វផ្សាយម៉ូដ Fall 2024 series។ សមាជិកទាំង ៥រូប រួមមាន Minji, Hanni, Danielle, Haerin និង Hyein បានបង្ហាញខ្លួនជាមួយនឹងម៉ូដខោអាវចុងក្រោយបង្អស់ ក៏ដូចជាខោខាប៊យជើងត្រង់ជំនាន់ ៩០ និងអាវក្រៅ Denim Trucker ដែលជាម៉ូដលក់ដាច់បំផុតរបស់ CK ផងដែរ។
នេះជាភាពជោគជ័យថ្មីមួយទៀត សម្រាប់ក្រុមចម្រៀងវ័យក្មេងពោរពេញទៅដោយសមត្ថភាព ទេពកោសល្យ និងមានឥទ្ធិពលមួយក្រុនេះ មិនថាក្នុងវិស័យចម្រៀង និងវិស័យ Fashion។

សូមរំឭកផងដែរថា ចាប់តាំងពីប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ ២០២២ NewJeans បានជាប់ចំណាត់ថ្នាក់នៅលើ Billboard Global 200 រហូតដល់ទៅ ៣៧ សប្ដាហ៍ជាប់ៗគ្នា ដែលក្លាយជាក្រុមចម្រៀង K-pop ស្រីដំបូងគេដែលជាប់ចំណាត់ថ្នាក់យូរបែបនេះ។ បន្ថែមពីនេះទៀត ក្រុមចម្រៀងថ្មីពេញដោយប្រជាប្រិយភាពមួយនេះ ក៏ធ្លាប់ធ្វើការជាមួយនឹងក្រុមហ៊ុនធំៗលំដាប់ពិភពលោកជាច្រើនរួចមកហើយ ដូចជាក្រុមហ៊ុន Coca-Cola, Apple និង Levi’s ជាដើម។
ដោយឡែក សម្រាប់បញ្ហាផ្ទៃក្នុងរវាង NewJeans និង HYBE វិញ នៅមិនទាន់មានការឆ្លើយតប និងដំណោះស្រាយជាផ្លូវការណាមួយដែលបានប្រកាសជាសាធារណៈនៅឡើយទេ។ ដោយបច្ចុប្បន្ន អ្នកគាំទ្រ និងអ្នកនិយមស្ដាប់ចម្រៀង K-pop កំពុងតែរង់ចាំចម្លើយ និងព័ត៌មានបន្ថែមពីហេតុការណ៍នេះ៕







Account
Security
Favourite Content