ទោះគ្មានផលិតកម្ម ក៏ សុគន្ធ និសា នៅតែខ្លាំងដដែល បទថ្មីកំពុង Trending លេខ៩ លើ YouTube

តារា​ចម្រៀង​ស្រី​ដែល​មាន​សំឡេង​ស្រទន់ ផ្អែម​ដូច​រូប​សម្រស់ សុគន្ធ និសា បាន​ទម្លាក់​បទ​ថ្មី «ចាក់​ក្រឡេក​ទយ» បាន ២ ៣ ថ្ងៃ​ប៉ុណ្ណោះ តែ​អាច​ទទួល​បាន​ការ​គាំទ្រ​ផ្លូកទឹកភ្លូកដី ទាំង​គ្មាន​ផលិតកម្ម​នៅ​ពីក្រោយ។

សុគន្ធ និសា បាន​​សម្រេច​ចិត្ត​ការ​ចាក​ចេញ​ហង្សមាស ដែល​ជា​ទ្រនំ​ខ្លួន​ធ្លាប់​ជ្រកកោន​ជា​ច្រើន​ឆ្នាំ និង​ប្រកាស​ខ្លួន​ជា​តារា​ចម្រៀង​ឯករាជ្យ​កាលពី​ចុងឆ្នាំ ២០២៤ កន្លង​ទៅ។ បើ​ទោះ​ជា​អ្នកនាង​ជា​តារា​ឯករាជ្យ​ក៏​ពិតមែន តែ​​បណ្ដា​ហ្វេន​របស់​តារា​ចម្រៀង​ស្រី​សំឡេង​ស្រទន់​រូប​នេះ​នៅតែ​គាំទ្រ ដូច​ឃើញ​ស្រាប់​បទ «ចាក់​ក្រឡេក​ទយ» នេះ​តែម្ដង។

ម្ចាស់​បទ «ពេល​ខ្ញុំ​ដួល​អ្នក​នៅ​ឯណា» មិន​ត្រឹម​មាន​អ្នក​គាំទ្រ​ខ្លាំង​មិន​ថមថយ​ឡើយ អ្នក​តែង​និពន្ធ​ល្បី​ៗ​មាន​សមត្ថភាព​ក៏​ជួយ​ជ្រោមជ្រែង​ដដែល។ អ្នក​និពន្ធ Melody និង​ទំនុក​ច្រៀង ពី​លោក​សោម ដូរ៉េ ហើយ​អ្នក​និពន្ធ​បទ​ភ្លេង និង​សម្រួល​តន្រ្តី ដោយ​លោក លាង ស៊ាងលីន។

ក្នុង​បណ្ដាញ​សង្គម tik tok និង Facebook បាន​កំពុង​ទាក់ទាញ​អ្នក​លេង ឲ្យ​រាំ ច្រៀង​តាម​បទ​ថ្មី​របស់ សុគន្ធ និសា និង រ៉ូលីន។ មក​ទល់​ពេលនេះ​ចម្រៀង​ចូល​ឆ្នាំ​បែប​នេះ «ចាក់​ក្រឡេក​ទយ» បាន​កំពុង trending លេខ​៩ ជា​បទ​មាន​ការ​ពេញ​និយម​ស្ដាប់​នៅ​លើ YouTube។

អ្នក​គាំទ្រ​តារា​ចម្រៀង សុគន្ធ និសា បាន​កោត​សរសើរ​ពី​ភាព​ខ្លាំង​របស់​តារា​វ័យ​ជាង​៤០ ឆ្នាំ​រូប​នេះ​នៅតែ​ខ្លាំង ព្រោះ​គ្មាន​ផលិតកម្ម​យ៉ាង​ណា ក៏​អាច​មាន​បទ​ល្បី​បាន​ដែរ។ សុគន្ធ និសា បាន​ឆ្លងកាត់​ផលិតកម្ម​ជាច្រើន​មក​ហើយ​មាន​ដូច​ជា ​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ​ , Spark Music ​,រស្មី​ហង្សមាស, ផលិតកម្ម​ ថោន ហើយ​ក្រោយ​ចេញ​ពី​ថោន ក៏​វិល​ចូល​​ហង្ស​មាស​វិញ ហើយ​នៅ​ពេលនេះ​អ្នកនាង គឺជា​តារា​ឯករាជ្យ៕

រូបភាព៖ Rolin Miss PhotoCity និង Sokun Nisa



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *