Kim Seon ho ពីតារាដែលគេស្អប់ ក្លាយជាតារាដែលគេស្រលាញ់ទូទាំងប្រទេស ខំប្រឹង ១០ ឆ្នាំទម្រាំស្គាល់ភាពជោគជ័យ

​រយៈ​ពេល​ថ្មីៗ​នេះ Kim Seon Ho បាន​ក្លាយ​ជា​ប្រធាន​បទ​​ក្តៅ​គគុក​ តាមរយៈ​ការ​វិលត្រលប់​របស់​លោក​ក្នុង​រឿងភាគ “When Life Gives You Tangerines”។ ដំបូងឡើយ ការត្រលប់មកវិញរបស់លោកហាក់មានភាពចម្រូងចម្រាសខ្លះៗ ព្រោះនេះគម្រោងទូរទស្សន៍ដំបូងរបស់លោក បន្ទាប់ពីបានផ្អាកការងារអស់រយៈពេល ៤ ឆ្នាំដោយសាររឿងអាស្រូវកន្លងមក។ យ៉ាងណាក៏ដោយ ក្រោយបង្ហាញមុខត្រឹមតែ ៤ ភាគប៉ុណ្ណោះ Kim Seon Ho បានយកឈ្នះបេះដូងអ្នកទស្សនាទាំងស្រុង ហើយជាថ្មីម្ដងទៀត ឈ្មោះរបស់លោកបានក្លាយជាឈ្មោះមួយដែលត្រូវបានគេស្វែងរកច្រើនបំផុតនៅបណ្ដាញសង្គមកូរ៉េ។

ដំណើរតស៊ូស្ងប់ស្ងាត់រយៈពេល ១០ ឆ្នាំដើម្បីបញ្ជាក់សមត្ថភាពខ្លួនឯង

បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាស្ថានសិល្បៈនៃទីក្រុងសេអ៊ូល Kim Seon Ho បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងភាពយន្តខ្នាតធំក្នុងឆ្នាំ ២០០៩ ។ អស់រយៈពេលជិតមួយទស្សវត្សរ៍ លោកបានលះបង់ទាំងកាយចិត្តសម្រាប់ការសម្ដែង ដោយបានលេចមុខនៅក្នុងភាពយន្តល្បីៗជាច្រើន។ ពេលវេលានោះបានជួយលោកឱ្យពង្រឹងជំនាញសម្ដែងរបស់ខ្លួន និងអភិវឌ្ឍភាពខ្លាំងបំផុតមួយគឺ សមត្ថភាពក្នុងការបង្ហាញពីអារម្មណ៍ដ៏ជ្រាលជ្រៅតាមរយៈភាសាកាយវិការ និងទឹកមុខ។

ទោះបីជាមានទេពកោសល្យដ៏ល្អនៅក្នុងវិស័យកុនក៏ដោយ ប៉ុន្តែ Kim Seon Ho នៅតែមិនត្រូវបានស្គាល់យ៉ាងទូលំទូលាយនៅឡើយ រហូតដល់ឆ្នាំ ២០១៧ នៅអាយុ ៣១ ឆ្នាំដែលលោកបានបង្ហាញខ្លួនជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ជាមួយនឹងការសម្ដែងតួអង្គរាយរងនៅក្នុងរឿង “Good Manager” ។ ថ្វីត្បិតតែចំណែកតូចមួយក៏ដោយ ប៉ុន្តែការសម្តែងឥតខ្ចោះរបស់លោកបានឆក់យកចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងខ្លាំង។ ក្រោយមកក្នុងឆ្នាំដដែលនោះ លោកទទួលបានភាពទាក់ទាញកាន់តែច្រើនជាមួយនឹងការសម្ដែងបែបកំប្លែង និងកម្សត់ក្នុងពេលតែមួយក្នុងរឿង “Two Cops” ដែលជាការបើកទ្វារនាំមកនូវឱកាសកាន់តែធំស​ម្រាប់លោក។

ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០១៩ Kim Seon Ho បានបន្តប្រកួតប្រជែងខ្លួនឯងជាមួយនឹងការសម្ដែងជាតួរាយរងនៅក្នុងរឿងភាគដូចជា “100 Days My Prince” និង “Welcome to Waikiki 2” ។ ខណៈ​ដែល​លោក​មិន​ទាន់​បានទទួលតំណែង​ជា​តួ​ឯក​នៅឡើយ ប៉ុន្តែភាព​ទាក់ទាញ​ពី​ធម្មជាតិ និង​ការ​សម្ដែង​​របស់​លោក​បានកសាងកេរ្តិ៍ឈ្មោះឱ្យលោកបន្តិចម្ដងៗ​ក្នុង​វិស័យរឿងភាគទូរទស្សន៍​។

បន្ទាប់មកចំណុចរបត់ដ៏សំខាន់នៃអាជីពរបស់លោកក៏បានមកដល់ គឺនៅឆ្នាំ ២០២០ Kim Seon Ho បានសម្តែងក្នុងរឿង “Start-Up” ជាមួយ Suzy និង Nam Joo Hyuk ។ លោកបានដើរតួជា Han Ji Pyeong ជាអ្នកវិនិយោគដែលមានទ្រព្យសម្បត្តិ និងឆ្លាតវៃជាមួយនឹងអតីតកាលដ៏ឯកោ។ ថ្វីត្បិតតែជាតួឯកទីពីរក៏ដោយ ប៉ុន្តែភាពផ្អែមល្ហែម និងកក់ក្តៅរបស់ Han Ji Pyeong បានទាក់ទាញអ្នកទស្សនារាប់លាននាក់។ ភាពជោគជ័យនេះបានធ្វើឱ្យឈ្មោះរបស់លោកក្លាយជាប្រធានបទពេញនិយមវេទិកាផ្សេងៗដូចជា Naver និង Twitter និងធ្វើឱ្យលោកទទួលបានរហស្សនាមថា “Nation’s Good Boy” ជារហ្សសនាមដែលត្រូវបានបំផុសគំនិតពី Script ក្នុងរឿង។

តាមពីក្រោយភាពល្បីល្បាញនៃភាពយន្តភាគ “Start-Up” Kim Seon Ho ក៏បានឡើងដល់ចំណុចកំពូលដោយបានដើរតួជាតួឯកដំបូងក្នុងរឿង “Hometown Cha-Cha-Cha” ដែលលោកបានដើរតួជា Hong Du Sik ជាបុរសចិត្តល្អ និងមានទេពកោសល្យដែលជួយមនុស្សគ្រប់គ្នានៅក្នុងភូមិ Gongjin ។

រឿងអាស្រូវ និងការត្រលប់មកវិញដ៏គួរឱ្យកត់សម្គាល់

ខណៈដែលអាជីពហាក់កំពុងឈានដល់កម្រិតកំពូល Kim Seon Ho ក៏បានប្រឈមមុខនឹងរឿងអាស្រូវដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងខែតុលា ឆ្នាំ ២០២១។ ការបង្ហោះតាមអ៊ីនធឺណិតមួយបានចោទប្រកាន់លោកថាបានធ្វើបាបអតីតមិត្តស្រី ហើយរឿងនេះបានរីករាលដាលយ៉ាងឆាប់រហ័ស បណ្តាលឱ្យលោកត្រូវបានដកចេញពីគម្រោងភាពយន្ត និងបាត់បង់កុងត្រាផ្សាយពាណិជ្ជកម្មជាច្រើន។

យ៉ាង​ណា​ក៏​ដោយ មិនយូរប៉ុន្មាន ការពិត​បាន​ចាប់​ផ្ដើម​លេច​ឡើង។ សារព័ត៌មាន Dispatch ដែលជារឿយៗត្រូវបានគេស្គាល់សម្រាប់ការលាតត្រដាងរឿងអាស្រូវបានចាត់វិធានការដ៏កម្រក្នុងការការពារ Kim Seon Ho ។ ពួក​គេ​បាន​បញ្ចេញ​ភស្តុតាង​ដែល​បង្ហាញ​ថា​ការ​ចោទ​ប្រកាន់របស់ភាគីម្ខាងទៀតគឺជារឿង​បំភ្លៃ ធ្វើឱ្យលោកអាចទទួលបានភាពស្អាតស្អំមកវិញបាន។ បើទោះបី Kim Seon Ho អាចការពាររស្សនាម “Good Boy” របស់ខ្លួនបាន ប៉ុន្តែពេលនោះលោកក៏បានជ្រើសរើសដើរថយក្រោយដោយដកខ្លួនពីសិល្បៈមួយរយៈ។

នៅឆ្នាំ ២០២២ លោកបានត្រលប់មកសម្តែងវិញតាមរយៈការសម្ដែងល្ខោនរឿង “Touching the Void” បន្តដោយខ្សែភាពយន្តខ្នាតធំរឿង “The Childe” ក្នុងឆ្នាំ ២០២៣។ ទោះឃ្លាតឆ្ងាយមួយរយៈ ប៉ុន្តែលោកនៅតែរក្សាបាននូវអត្តចរិតធ្វើការប្រកបដោយវិជ្ជាជីវៈ ព្យាយាមផ្ដោតតែលើការងាររបស់ខ្លួន ដោយមិនដែលស្ដីបន្ទោសអូសដំណើរដល់អ្នកណាឡើយសម្រាប់បញ្ហាកន្លងមក។ អាកប្បកិរិយា​នេះបាន​ធ្វើឱ្យ​អ្នកគាំទ្រ​គោរព និង​កោតសរសើរ​លោក​កាន់តែខ្លាំង​។

“When Life Gives You Tangerines” ការត្រលប់មកវិញនូវជ័យជម្នះបន្ទាប់ពីព្យុះភ្លៀង

 បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស​ដែល​ស្ទើរតែបញ្ចប់​អាជីពទៅហើយ Kim Seon Ho មិន​ត្រឹម​តែ​អាចរួចខ្លួនពីកំហុសប៉ុណ្ណោះ​ទេ ប៉ុន្តែលោក​បាន​ត្រលប់​មកវិញ​កាន់​តែ​ខ្លាំង​ឡើង​វិញ។

នៅក្នុងរឿងភាគនេះ លោកដើរតួជា Park Cheong Seop ជាសិល្បករបម្រុង ដែលមានទឹកចិត្តនិងយល់អារម្មណ៍អ្នកដទៃខ្លាំង។ ​មិន​ពូកែបញ្ចេញ​អារម្មណ៍​ដោយ​ពាក្យ​សម្ដី​ ប៉ុន្តែ​សកម្មភាព​ស្ងប់ស្ងាត់​របស់​គេអាចបង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​តួឯក​ស្រី Geum Myeong (សម្ដែង​ដោយ IU)។ បន្ទាប់ពីត្រឡប់ពីបម្រើយោធាវិញ Cheong Seop បានបង្ហាញខ្លួនជាថ្មីក្នុងជីវិតរបស់ Geum Myeong ដែលហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចដើម្បីយកឈ្នះបេះដូងនាង និងរៀបការជាមួយនាង។

“When Life Gives You Tangerines” មិនត្រឹមតែជាស្នាដៃថ្មី ប៉ុន្តែគឺជាសក្ខីភាពនៃការវិលត្រលប់ដ៏ជោគជ័យរបស់ Kim Seon Ho មកកាន់វិស័យរឿងភាគ។ សន្ទុះគាំទ្រសម្រាប់ការវិលត្រឡប់មកវិញរបស់លោកគឺពិតជាខ្លាំងក្លា គួរឱ្យជឿជាក់ ហើយសំខាន់ជាងនេះទៅទៀតគឺមិនអាចបញ្ឈប់បានឡើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *