ក្រោយទម្លាក់បទចម្រៀងរួមគ្នាជាមួយ វណ្ណដា មិនទាន់បានប៉ុន្មានផង ម្សិលមិញនេះ វណ្ណថាន ក៏បានទម្លាក់បទថ្មីមួយទៀត ជាមួយម្ចាស់ពាន The Rapper Cambodia យូហៃ។ «ស្នេហ៍ផ្គរលាន់» ពីតារាចម្រៀងសំឡេងផ្អែម និងពូកែផ្នែកឧបករណ៍ភ្លេងសម័យ វណ្ណថាន ពីរោះម្យ៉ាង បូករួមអត្ថន័យចម្រៀងកម្សត់រឿងស្នេហាបន្តិច តែ MV លាយកំប្លែងបន្តិចដែរ។

បូករួមការរ៉េបបន្ថែមពី យូហៃ ធ្វើឲ្យបទ «ស្នេហ៍ផ្គរលាន់» កាន់តែមានរសជាតិថ្មី ហើយអ្នកស្ដាប់មិនមានអារម្មណ៍ថាធុញទ្រាន់ឡើយ។ បទថ្មីរបស់ វណ្ណថាន ជាប្រភេទចង្វាក់កន្ទ្រឹម ដែលអាចរាំលេងកម្សាន្តបាននាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។
បទថ្មីនោះដែរ ត្បិតចេញមិនទាន់បានមួយថ្ងៃ មានអ្នកចូលមើលក្នុង YouTube ជាង ២០០K បាត់ទៅហើយ។ «ស្នេហ៍ផ្គរលាន់» គឺជាចំណងដៃទី ២ ដែល វណ្ណថាន ចេញក្នុងឱកាសចូលឆ្នាំថ្មី ទុកឲ្យអ្នកគាំទ្ររាំលេងតាមស្រុកភូមិ ហើយសម្រាប់ថ្ងៃចូលឆ្នាំលោក ក៏ដូចជាសមាជិកដទៃនៃបារមី crew ដែរ នឹងត្រូវទៅសម្ដែងក្នុងខេត្តក្រុងមួយចំនួន។

ចង់ដឹងថាបទថ្មី រវាងម្ចាស់ពាន The Rapper Cambodia ម្ដង យូហៃ និង វណ្ណថាន ពីរោះ យ៉ាងណា កុំភ្លេចមើលវីដេអូខាងក្រោមនេះ៖

























































Account
Security
Favourite Content