យូរៗ វណ្ណដា ទម្លាក់បទចម្រៀងសេដ​ដោយសារស្នេហាម្ដង ហ្វេនថាពីរោះខ្លាំង

យប់មិញ​នេះ វណ្ណដា បាន​ទម្លាក់​បទ​ចម្រៀង​មនោសញ្ចេតនា​ថ្មី​មួយ​ទៀត​ហើយ ដែល​រៀបរាប់​ពី​ការ​ឈឺចាប់។ “NOBODY BUT US” ជា​បទ​បែក​បាក់​ស្នេហា ដូច​កាល​បទ « រសជាតិយ៉ាងម៉េច» ដែរ ហើយ​ទំនុក​ភ្លេង និង​ទំនុក​ច្រៀង​កាន់តែ​ថ្មី​ប្លែក។

«NOBODY BUT US» របស់​តារា​ប្រុស​វ័យ ២៧ ឆ្នាំ រូប​នេះ ត្បិត​ត្រឹម​ចេញ Official Lyric Video មែន តែ​អ្នក​គាំទ្រ​ពិតជា​ជាប់​ចិត្ត​ខ្លាំង។ ព្រោះ វណ្ណដា នៅ​តែ​ខ្លាំង​ចំពោះ​ឃ្លាឃ្លោង​ពី​មួយ​ប្រយោគ​ទៅ​មួយ​ប្រយោគ ចាក់​ចំ​បេះដូង​អ្នក​ត្រូវ​សាច់​រឿង​ពិត​ៗ​តែម្ដង និង​ជា​រសជាតិ​ថ្មី​មួយ​បែប​ទៀត ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា វណ្ណដា ពិតជា​អាច​ធ្វើ​បាន​គ្រប់​ប្រភេទ​នៃ​តន្ត្រី។

​ត្បិត​តែ​ជា​បទ​ឈឺចាប់​ក៏​ពិត​មែន តែ​​កំពូល​តារា​រ៉េប​ប្រុស​ប្រចាំ​កម្ពុជា​រូប​នេះ មិន​បាន​ស្រកស្រុត​អ្នក​ស្ដាប់​ឡើយ ដោយ​ត្រឹម​មួយ​យប់ ពេល​នេះ «NOBODY BUT US» បាន​ជាប់​លេខ ៧ នៅ​លើ YouTube ជា​បទ​និយម​ស្ដាប់​បាត់​ទៅ​ហើយ និង​បន្ត​ការ​កើន​អ្នក​ស្ដាប់​ជា​បន្តបន្ទាប់។

បទ​ថ្មី​របស់​តារា​ប្រុស​ជា​ទី​ពេញ​និយម​របស់​កម្ពុជា និយាយ​ពី​ស្នេហា​ប្រុស​ស្រី​ដែល​ពេល​ឈ្លោះ​គ្នា គ្មាន​នរណា​ម្នាក់​ព្រម​ធ្វើ​អ្នក​ចាញ់ ហើយ​បើ​ទោះ​ជា​ត្រូវ​បែក​គ្នា ឈឺចាប់ក៏​គ្មាន​អ្នក​ឃាត់​ដែរ រហូត​ដល់​ដើរ​ដល់​ផ្លូវទាល់​តែ​ម្ដង។ អ្នក​គាំទ្រ​ស្រលាញ់ និង​ចូលចិត្ត​បទ​ថ្មី​របស់ វណ្ណដា និង​បាន​សរសើរ​ថា តារា​ប្រុស​មាន​ប្រភព​មក​ពី​ខេត្ត​ព្រះសីហនុ​រូប​នេះ មួយ​ដឹង​មួយ តែម្ដង ក្នុង​ការ​ធ្វើ​បទ​ចម្រៀង។

ម្ចាស់​បទ «Baby Mama» ត្បិត​មិន​សូវ​ជា​សម្បូរ​បទ​បែប​ស្នេហា តែ​បើ​ចេញ​ហើយ​អ្នក​ស្ដាប់​មិន​អាច​ដក​ចិត្ត​បាន​រួច​ឡើយ។ អ្នក​គាំទ្រ​មួយ​ចំនួន​បាន​និយាយ​ថា យូរ​ៗ វណ្ណដា ទម្លាក់​បទ Vibe បែប​នេះ ទើប​កាន់​តែ​ពិសេស និង​ធ្វើឲ្យ​អ្នក​ស្ដាប់​មិន​ចេះ​ជិនណាយ​ទាំង​បទ​ចាស់ និង​ថ្មី ស្ដាប់​រាល់​ថ្ងៃ​ក៏​មិន​ចេះ​ធុញ​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *