វណ្ណដា ទម្លាក់ចម្រៀងថ្មីថ្ងៃឆ្លងឆ្នាំ «NEW LIFE» ក្លាយជាបទ trending ភ្លាមៗលើ YouTube

វណ្ណដា បាន​បន្ត​វិវត្តន៍​ខ្លួន​ឥត​ឈប់ឈរ​ក្នុង​អាជីព​ជា​តារា​រ៉េប ហើយ​ពី​មួយ​បទ​ទៅ​មួយ​បទ​នៅតែ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​អស្ចារ្យ​នៃ​ការ​តែង​និពន្ធ​ទំនុក​ច្រៀង ព្រម​ទាំង​បទ​ភ្លេង។ ​បទ «NEW ដែល​ទម្លាក់​ថ្ងៃ ៣១ ខែ​ធ្នូ ឆ្នាំ ២០២៤ ជា​វេលា​ជិត​ដាច់​ឆ្នាំ និង​ជា​ទម្លាប់​របស់ វណ្ណដា ដែល​តែងតែ​ផ្ដល់​កាដូរ​ជូន​អ្នក​គាំទ្រ​នា​ឱកាស​ពិសេស​នោះ។

«NEW LIFE» របស់ វណ្ណដា បាន​ហក់​ឡើង​មក​កាន់​តំណែង​លេខ១ ជា​បទ trending នៅ​លើ YouTube ដោយ​ប្រើ​ពេល​មិន​ប៉ុន្មាន​ថ្ងៃ​ឡើយ។ សម្រាប់​កំពូល​តារា​រ៉េប​ជួរ​មុខ​នៃ​កម្ពុជា​រូប​នេះ មិនមែន​ជា​រឿង​ពិបាក​​ ព្រោះ​តែ​បទ​ចម្រៀង​ថ្មី​របស់ វណ្ណដា ពីរោះ មាន​អត្ថន័យ ថ្មី​ទាំង​ភ្លេង ថ្មី​ទាំង​ ក៏​ដូចជា​ពាក្យ​ទូន្មាន​ដល់​អ្នក​បាន​ស្ដាប់​ដូច​គ្នា​ផង​ដែរ។

អ្នក​គាំទ្រ​បញ្ចេញ​មតិ​ថា​បទ​ថ្មី «NEW LIFE» របស់​តារា​ប្រុស​វ័យ ២៧ ឆ្នាំ​រូប​នេះ ស្ថិត​ក្នុង​ចំណោម​បទ​ក្នុង​អាល់ប៊ុម​ថ្មី ដែល​ត្រូវ​បញ្ចេញ​នា​ពេល​ឆាប់​ៗ​ខាងមុខ។ រយៈពេល ២ ថ្ងៃ​បទ​ថ្មី​របស់​កំពូល​តារា​រ៉េប​ប្រចាំ​ស្រុក​ខ្មែរ ដែល​ចេញ​ត្រឹម Official Visualizer មាន​អ្នក​ចូល​ទស្សនា​ជាង ៦០០ K ទៅ​ហើយ ដោយ​គិត​ត្រឹម​ម៉ោង ១០ ថ្ងៃ​ពុធ ខែ​មករា ឆ្នាំ ២០២៥។

សម្រាប់​បទចម្រៀងឆ្លងឆ្នាំរបស់ វណ្ណដា កន្លង​មក​មាន​ដូចជា «SOLO» «SOLO AGAIN» «ALL IN» និង​បទ​ចុងក្រោយ «NEW LIFE»។ ថ្ងៃ​ចេញ​បទ​ថ្មី វណ្ណដា ក៏​មាន​វត្តមាន​សម្ដែង​នៅ​កម្មវិធីសាទរ​កម្ពុជាផងដែរ ហើយ​ទទួល​បាន​សំឡេង​ស្វាគមន៍​ច្រើន​ពី​សំណាក់​ទស្សនិកជន​៕

Leave a Reply

Your email address will not be published. Required fields are marked *