ម្ចាស់ពាន Road 2the Star រដូវកាលទី៣ បានទៅលើបេក្ខជនពោរពញដោយសមត្ថភាព នាង សម្បត្តិ

កម្មវិធី Road 2the Star រដូវកាលទី៣ បាន​មក​ដល់​ទី​បញ្ចប់ ដោយ​បេក្ខជន​ម្ចាស់​ពាន​គឺ នាង សម្បត្តិ ដែល​ពោរពេញ​ទោ​ដោយ​សមត្ថភាព​សិល្បៈ​ច្រើន​ទម្រង់ ក្រោយ​ឆ្លងកាត់​ការ​ចម្រាញ់​យ៉ាង​ស្វិតស្វាញ។

នាង សម្បត្តិ ម្ចាស់ពាន Road 2 the star រដូវកាល​ទី៣ ក្រោយ​ពុះពារ​ជម្នះ​ឧបសគ្គ​ច្រើន​រាប់​មិន​អស់ ទម្រាំ​សាង​បាន​កេរ្តិ៍ឈ្មោះ​លើ​វិថី​សិល្បៈថ្មីៗនេះ ទទួល​បាន​ការ​សាទរ​ពី​មហាជន​ច្រើន។ ក្រោយ​ការ​សម្ដែង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ចប់កាលពី​យប់មិញ​​ អ្នក​គាំទ្រ​កាន់តែ​មើល​ឃើញ​ថា ម្ចាស់​ពាន​រដូវ​កាល​ថ្មី​នេះមាន​​សមត្ថភាព ជា​ពិសេស​ភាព​អស្ចារ្យ​នៅ​លើ​ឆាក​ផ្ដាច់ព្រ័ត្រ​កាល​ពី​យប់មិញ សម្បត្តិ ពិតជា​ស័ក្ដិសមពិតៗ។

មិន​ថាមាន​ការ​ចំអក សើច​យំ​ពី​មនុស្ស​មួយ​ចំនួន​ឡើយ សម្បត្តិ បាន​យក​ភាព​ឈឺចាប់​អស់​ទាំង​នោះ មក​បង្កើន​ជា​ថាមពល ដើម្បី​ឲ្យ​ខ្លួនឯង​រឹងមាំ និង​ជម្នះ​រឿងរ៉ាវ​មិន​ល្អ រហូត​ទទួល​បាន​លទ្ធផល​គួរ​ជាទី​គាប់ចិត្ត ជាពិសេស​ពេល​មាន​ហ្វេន​គ្រប់​គ្នា​ជា​កម្លាំងចិត្ត និង​នៅ​ជាមួយ សម្បត្តិ ជានិច្ច​។

ក្រោយ​កាន់​ពាន Road 2 the star រដូវ​កាល​ទី៣ ​ សម្បត្តិ បាន​ជ្រក​ក្រោម​ផលិតកម្ម 3F Music ហើយ សម្បត្តិ នឹង​មាន​អ្វី​ដែល​ពិសេស​សម្រាប់​អ្នក​គាំទ្រ​នា​ពេល​ថ្មី​ៗ​ខាង​មុខ​នេះ។

Road 2 the star រដូវកាលទី៣ ចាប់ផ្ដើម​តាំងពី​ខែ​មករា ឆ្នាំ ២០២៤ រហូត​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ដំណើរការ​កម្មវិធី​មាន​រយៈពេល ៦ ខែ​ដោយ​មាន​គណៈកម្មការ ៣ រូប​សុទ្ធតែ​មាន​បទពិសោធន៍ គឺ តារា​ចម្រៀង នីកូ , តារាចម្រៀង ភីសេន និងតារាសម្តែង ស៊ីន យូប៊ីន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព



Leave a Reply

Your email address will not be published.Required fields are marked *