Nona Ra គូស្នេហ៍ អេននី ហ្សាម ប្រាប់វិធីរឹតចំណងស្នេហ៍ភេទដូចគ្នា

តារា​ចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម ថោន កញ្ញា អេននី ហ្សាម ដែល​ប្រិយមិត្ត​បាន​ស្គាល់​ថា​ជា​តារា​ចម្រៀង​ម្នាក់​ដ៏​មាន​ប្រជាប្រិយ កាលពី​ពេល​ថ្មី​ៗ​នេះ នាង​បាន​បើក​ចំហ​ឱ្យ​ដឹង​ទំនាក់ទំនង​ស្នេហា​ភេទ​ដូច​គ្នា​ដ៏​សែន​ស្អិតល្មួត​ ធ្វើ​ឱ្យ​មនុស្ស​ម្នា​ជាច្រើន​ស្ញប់ស្ញែង​ចំពោះ​ភាព​ក្លាហាន​ជា​ពន់ពេក។ ស្នេហា​របស់​តារា​ចម្រៀង «ខូច​អារម្មណ៍» និង​គូស្នេហ៍ គឺ​កញ្ញា Nona Ra ក៏​មិន​ខុស​ពី​ស្នេហា​របស់​គូស្នេហ៍​ផ្សេង​ទៀត ដែល​រមែង​មាន​ទាំង​ភាព​ផ្អែមល្ហែម និង​រកាំរកូស ឈ្លោះ​ទាស់ទែង​គ្នា ប៉ុន្តែ​យ៉ាង​ណា​អ្នក​ទាំង​ពីរ​នៅ​តែ​អាច​រក្សា​ចំណង​ស្នេហ៍​របស់​ខ្លួន​មិន​ឱ្យ​របូត​នោះ​ឡើយ។

ក្នុង​ជំនួប​ជាមួយ​អ្នក​សារព័ត៌មាន​សិល្បៈ​កម្សាន្ត AMSថ្មី​ៗ​នេះ កញ្ញា Nona Ra គូស្នេហ៍ អេននី បាន​ប្រាប់​ពី​វិធី​រឹត​ចំណង​ស្នេហ៍​ភេទ​ដូចគ្នា​រវាង​នាង និង​តារា​ចម្រៀង​ថោន​រូប​នោះ ខណៈ​គ្រប់​គ្នា​បាន​ដឹង​មក​ហើយ​ថា ការ​ស្រលាញ់​រមែង​មាន​ភាព​ប្រចណ្ឌ​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​ឱ្យ​កើត​ទៅ​ជា​ការ​អាក់អន់​ស្រពន់​ចិត្ត។ ដូច្នេះ​ទើប YouTuber ស្រី​ល្បី​ឈ្មោះ Nona Ra មិន​ក្រែង​ចែករំលែក​ពី​វិធី​រឹត​ចំណង​ស្នេហ៍​ភេទ​ដូចគ្នា​របស់​អ្នក​ទាំង​ពីរ។

គូស្នេហ៍ អេននី ហ្សាម លើក​ឡើង​ថា៖ «និយាយ​ទៅ​ស្នេហា​ប្រុស និង​ប្រុស ស្រី និង​ស្រីមិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ទេបើ​សិន​ម្នាក់​ខ្លាំង​ម្នាក់​ទៀត​ខ្សោយ​ទៅតែ​ប៉ុណ្ណឹង។បើ​សិន​ជា​គាត់​ខុស​យើង​អត់ទោស​ឱ្យ​គាត់យើង​កុំ​ប្រកាន់​គាត់ ហើយ​យើង​ទៅ​សុំទោស​គាត់​មុន​ទៅ​ក៏​បានព្រោះ​ថា​វា​អត់​មាន​អី​ខុស​ខាត​ខ្លាំង​ទេព្រោះ​វា​ដូចជា​ជីវិត​គូ​អីចឹង!ដូច​ខ្ញុំ​ចឹងភាគច្រើន​គាត់អេន​នី ខឹង គាត់​ប្រចណ្ឌ​ខ្ញុំ​ច្រើនតែ​ខ្ញុំ​សុំទោស​គាត់​មុនខ្ញុំ​ទៅ​លេង​ប្រលែង​គាត់​មុន​ទៅ​គាត់​ក៏​បាត់​ខឹង​ទៅ»។

ឆ្លើយតប​នឹង​សំនួរ​ថា តើ​អ្នក​ទាំងពីរ​មាន​គម្រោង​រៀបការ​ជាមួយ​គ្នា​ដូច​គូស្នេហ៍​ភេទ​ដូចគ្នា​ផ្សេង​ទៀត​ឬ​អត់? YouTuber រូប​នេះ​មិន​បដិសេធ គ្រាន់តែ​លើក​ឡើង​ថា នាង​រង់ចាំ​មើល​ទៅ​មុខ​បន្តិច​ទៀត​សិន​ថា ទំនាក់ទំនង​អ្នក​ទាំងពីរ​ចុះ​សម្រុង​គ្នា​ឬ​អត់ មាន​ការ​ល្អក់កករ​ជាមួយ​គ្នា​ឬ​អត់ ហើយ​អាច​យល់​ពី​គ្នា​ច្រើន​ជាង​ពេល​នេះ​ឬ​អត់ រួច​ទើប​ពិចារណា​លើ​រឿង​នេះ​​តាម​ក្រោយ​ទៀត។

Nona Ra ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ទាំងពីរ អេននី បាន​បង្រៀន​នាង​ច្រើន​ណាស់ ទាំង​របៀប​រស់នៅ និង​ការ​ធ្វើការ ពិសេស​ការ​ដើរ​ក្នុង​សង្គម​ការងារ​សិល្បៈ ព្រោះ អេននី មាន​អាយុ​ច្រើន​ជាង ហើយ​បាន​ប្រឡូក​ផ្លូវ​នេះ​មុន។

ទម្រាំ​បង្កើត​បាន​ស្នេហា​ដែល​គ្រប់គ្នា​កោតសរសើរ​ដូច​សព្វថ្ងៃ ស្រី​ស្អាត Nona Ra និង​តារា​ចម្រៀង អេននី បាន​ចំណាយ​ពេល​មើល​គ្នា​ជា​ច្រើនខែ។ អ្នក​ទាំងពីរ​ស្គាល់​គ្នា​តាមរយៈ​ពិធី​ជប់លៀង​របស់​មិត្តភ័ក្ដិ​ត​គ្នា ហើយ​ក៏​ចាប់​អារម្មណ៍​គ្នា រួច​ក៏​បន្ត​លេង​ឆាត​ជាមួយ​គ្នា​ទៅវិញទៅមក​រហូត​ក្លាហាន​ហ៊ាន​បើក​ចិត្ត​បង្ហាញ​ពី​ចិត្ត និង​អារម្មណ៍​ពិត​ដែល​មាន​ចំពោះ​គ្នា។ គិត​មក​ទល់​ពេលនេះ ចំណង​ស្នេហា​អ្នក​ទាំងពីរ​មាន​រយៈ​ជាង ១ ឆ្នាំ​កន្លះ​ហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម