គ្រាន់តែនាឡិកាប្ដីប្រពន្ធ Myolie Wu ពាក់ដើរលេង មានតម្លៃអាចទិញផ្ទះក្នុងក្រុងបាន

តារាសម្ដែងស្រីហុងកុង Myolie Wu និង​ស្វាមី​ពាណិជ្ជករ​របស់​នាង​កម្រ​បង្ហាញ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ណាស់ ប៉ុន្តែថ្មីៗពួកគេត្រូវបានគេប្រទះឃើញពាក់នាឡិកា និងគ្រឿងអលង្ការថ្លៃៗក្នុងដំណើរកម្សាន្តមួយ។

កាលពីថ្មីៗនេះ សារព័ត៌មានហុងកុង HK01 បានរាយការណ៍ថា Myolie Wu និងស្វាមី Philip Lee បានធ្វើដំណើរកម្សាន្តទៅប្រទេសវៀតណាម។ តាមរយៈរូបភាពដែលបានបង្ហោះនៅលើគណនីបណ្ដាញសង្គមផ្ទាល់ខ្លួន ធ្វើឱ្យមហាជនអាចមើលឃើញពីភាពរុងរឿងនៅក្នុងជីវិតរបស់គ្រួសារអតីតតារាសម្តែង TVB រូបនេះ។

យោងតាម ​​HK01, Myolie Wu បានពាក់ នាឡិកាម៉ូដែល Patek Philippe Aquanaut 5968A ស៊េរីដែលមានតម្លៃជាង 127,000 ដុល្លារអាមេរិក ។ ចិញ្ចៀនពេជ្ររបស់នាងក៏មានតម្លៃរាប់សែនដុល្លារដែរ។ ចំណែក អ្នកជំនួញ Philip Lee ក៏មិនចាញ់ភរិយាដែរ ដោយបានពាក់នាឡិកា​ដៃ​ម៉ាក Audemars Piguet Royal Oak មានតម្លៃជាង 127,000 ដុល្លារដូចគ្នា។

លើស​ពី​នេះ លោក Philip Lee ក៏​មាន​នាឡិកា Omega Speedmaster Moon ដែល​មាន​តម្លៃ 3.8 លាន​ដុល្លារមួយទៀតដែរ។

HK01 បានអត្ថាធិប្បាយអំពីធនធានហិរញ្ញវត្ថុដ៏រឹងមាំរបស់គូស្នេហ៍តារាស្រីកើតឆ្នាំ១៩៧៩រូបនេះថា “តម្លៃនាឡិកាទាំងបីដែល Myolie Wu និង Philip Lee ពាក់ពេលធ្វើដំណើរគឺគ្រប់គ្រាន់សម្រាប់ទិញផ្ទះនៅហុងកុង” ។

គួរបញ្ជាក់ថា Myolie Wu និងស្វាមីសុទ្ធសឹងតែមានអាជីពជោគជ័យរៀងខ្លួន។ តារា​ស្រី​រូប​នេះ​ជា​តារា​ដែល​ត្រូវ​បាន​គេ​ស្វែង​រកច្រើនបំផុតមួយរូប​ក្នុង​ទីផ្សារ​សិល្បៈ​ហុងកុង​ និងចិន​ដីគោក។ ចំណែកលោក Philip Lee គឺជាអ្នកអភិវឌ្ឍអាជីវកម្មដ៏ពូកែ ដោយ Myolie Wu ធ្លាប់និយាយថា ស្វាមីរបស់នាងមានឯករាជ្យផ្នែកហិរញ្ញវត្ថុ អាចចូលនិវត្តន៍នៅពេលណាក៏បានដែរ។

Myolie Wu បានឈ្នះចំណាត់ថ្នាក់លេខ២ នៅក្នុងការបវរកញ្ញាហុងកុងក្នុងឆ្នាំ ១៩៩៩ ហើយក៏បានចូលរួមជាមួយ TVB និងបានបន្សល់ទុកនូវស្នាដៃភាពយន្តល្បីៗជាច្រើន​រឿង​មុន​សម្រាក​ពីសិល្បៈដើម្បីកសាងគ្រួសារ។

នាង​និងស្វាមីបាន​រៀបការ​កាលពី​ឆ្នាំ ២០១៥ និងមាន​កូនប្រុស​ចំនួន ៣ នាក់ ដោយកូនទី១កើតនៅ​ឆ្នាំ ២០១៧ កូនទី២កើតនៅឆ្នាំ ២០១៩ និង​កូនទី៣កើតនៅខែមេសា ឆ្នាំ ២០២១ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប