នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣ Hyungwon សមាជិកក្រុម MONSTA X បានសរសេរសំបុត្រជូនដំណឹងដល់អ្នកគាំទ្រអំពីថ្ងៃដែលលោកត្រូវចូលបម្រើយោធា។ នៅក្នុងនោះ លោកបានប្រាប់ថាលោកនឹងចូលបម្រើយោធាថ្ងៃទី ១៤ ខែវិច្ឆិកា ខាងមុខឆាប់ៗនេះហើយ។

លោកបានបន្តថាលោកមិនបានបារម្ភពីខ្លួនឯងច្រើនទេ ប៉ុន្តែព្រួយបារម្ភពីអ្នកគាំទ្រ ជាពិសេស Monbebe នៅពេលដែលធ្លាក់ខ្យល់អាចនឹងធ្វើឱ្យឈឺបាន។ Hyungwon ក៏បានបន្ថែមថាលោកនឹងត្រលប់មកវិញជាមនុស្សរឹងមាំជាងមុន ហើតអាចការពារអ្នកគាំទ្រពីព្យុះភ្លៀងបានយ៉ាងល្អទៀតផង។

មិនតែប៉ុណ្ណោះ លោកក៏មិនភ្លេចអរគុណដល់ Monbebe នោះទេដែលធ្វើឱ្យលោកក្លាយជា Hyungwon បច្ចុប្បន្ន។ សារជាថ្មីម្ដងទៀត លោកនៅតែផ្ដាំផ្ញើឱ្យអ្នកគាំទ្ររបស់លោករស់នៅឱ្យបានល្អ និងមានសុខភាពល្អពេលលោកមិននៅ ហើយបើពួកគេធ្វើបាន លោកច្បាស់ជាសប្បាយចិត្តមិនខាន។
ជាមួយគ្នានេះ Hyungwon បានបង្ហើបប្រាប់អ្នកគាំទ្រថាលោកអាចនឹងវិលត្រលប់មកប្រហែលថ្ងៃទី ១៣ ខែឧសភា។ គ្រាន់តែគិតពីថ្ងៃលោកបានជួបជាមួយ Monbebe ក៏អាចធ្វើឱ្យលោករំភើបខ្លាំងណាស់ទៅហើយ។ គួរបញ្ជាក់ផងដែរថាចំពោះទីតាំងបន្ទាយរបស់លោកនឹងត្រូវរក្សាទុកជាភាពឯកជន ដើម្បីការពារភាពចលាចលដល់សិល្បករ ក្រុមគ្រួសារសិល្បករ និងអ្នកដទៃទៀតផងដែរ៕


























































Account
Security
Favourite Content