ក្រុមចម្រៀងនារី MOMOLAND នឹងចាប់ផ្ដើមសកម្មភាពក្រុមជាថ្មីម្ដងទៀត ដោយបច្ចុប្បនេះសមាជិកទាំង ៦នាក់បានចុះកិច្ចសន្យាផ្ដាច់មុខជាមួយនឹងភ្នាក់ងារថ្មី Inyeon Entertainment។

យោងតាមការរាយការណ៍របស់ Maeil Business ដែលចេញផ្សាយនៅថ្ងៃទី១០ ខែមេសានេះ ដ្បិតសមាជិកក្រុម Hyebin, Jane, Nayun, JooE, Ahin និង Nancy កំពុងតែបន្តអាជីពទោលក្នុងវិស័យសម្ដែង កម្មវិធីទូរទស្សន៍ និងការងារជាច្រើនទៀតក្ដី ក៏ប៉ុន្តែក្រុមចម្រៀងម្ចាស់បទ Thumbs Up នេះនឹងត្រឡប់មករួមក្រុមម្ដងទៀតក្រោមការគ្រប់គ្រងរបស់ Inyeon Entertainment។
អ្នកគាំទ្រជាច្រើនរូបបានចេញមកបង្ហាញពីអារម្មណ៍រីករាយជាមួយនឹងការវិញត្រឡប់មួយនេះ បើទោះបីជាមិនបានរំពឹងទុកតាំងតែពីដើមក្ដី។ ជាក់ស្ដែងអ្នកគាំទ្រម្នាក់បាននិយាយថា៖ “MOMOLAND ត្រឡប់មកកាន់ឧស្សាហកម្មខេប៉ុបវិញមិនមែនជាអ្វីដែលខ្ញុំបានគិតទុកនោះទេសម្រាប់ឆ្នាំ ២០២៥នេះ តែខ្ញុំក៏ស្វាគមន៍ពួកគេដែរ”។
“ស្រីស្អាតរបស់ខ្ញុំត្រឡប់មកវិញហើយ។ ខ្ញុំបានរង់ចាំអ្នករហូតមក ហើយពេលនេះបេះដូងរីករាយរបស់ខ្ញុំកំពុងលោតញាប់ណាស់” អ្នកគាំទ្រម្នាក់ទៀតនិយាយដូច្នេះ។

គួររំឭកផងដែរថា MOMOLAND បានចាប់ផ្ដើមក្រុមនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមផលិតកម្ម MLD Entertainment ជាមួយនឹងអាល់ប៊ុម Welcome to MOMOLAND និងបន្តបញ្ចេញស្នាដៃល្បីៗជាច្រើនចំណងជើងដូចជា BBoom BBoom, BAAM និង Yummy Yummy Love។
យ៉ាងណាមិញ នៅពេលក្នុងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ក្រុមទាំងមូលបានសម្រេចចិត្តបញ្ចប់សកម្មភាពរួមគ្នាជាផ្លូវការ ស្របពេលដែលអតីតទីភ្នាក់ងារ MLD Entertainment ក៏បានប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុដូចគ្នា៕


























































Account
Security
Favourite Content