អ្នកលក់ Online ដ៏លេចធ្លោដែលនរណាៗក៏ស្គាល់តាមបណ្ដាញសង្គមហ្វេសប៊ុក គឺអ្នកនាង ម៉ូលីកា មួយរយៈចុងក្រោយនេះ នាងបានប្ដូរមុខមាត់ថ្មីស្ទើរតែទាំងស្រុង ដោយនាងមើលទៅកាន់តែមានភាពទាក់ទាញខ្លាំងជាងមុនទៅទៀត រហូតមនុស្សនៅជុំវិញខ្លួនពោលសរសើរថៅកែស្រីវ័យក្មេងរូបនេះថា រឹតតែស្រស់ស្អាតជាងមុនទៅទៀត។


ប្រាប់ត្រង់ៗដោយមិនលាក់លៀម អតីតតារាចម្រៀង Rock ដែលផ្អាកអាជីពសិល្បៈមួយរយៈធំ ហើយងាកមកផ្ដោតលើការធ្វើជំនួញរូបនេះថា នាងពិតជាមិនអាចអត់សរសើរពីស្នាដៃលោកដុកទ័រ ក៏ដូចជាក្រុមគ្រូពេទ្យនៅ Crystal Clinicបានទេ ព្រោះទីនោះបានវះកាត់កែសម្រស់ និងទម្រង់មុខនាងបានស្រស់ស្អាតដូចបំណងប្រាថ្នា។ នាងបន្តថា នាងមានការពេញចិត្តជាមួយសម្រស់ពេលបច្ចុប្បន្នខ្លាំងណាស់ ព្រោះកែរួចមិនប៉ះពាល់ដល់សុខភាពឡើយ។
ងាកមកស្វាមីនាង គឺលោក ហុង មានុណ ហៅឆានុណ វិញនោះ ម៉ូលីកា បានបង្ហាញអារម្មណ៍រំភើបផងដែរ ព្រោះស្វាមីនាងតែងតែយកចិត្តទុកដាក់ និងមានការលើកទឹកចិត្តព្រមទាំងបំពេញតាមក្ដីប្រាថ្នារបស់ភរិយាជានិច្ច ដូចជាពេលនាងទៅកែសម្ផស្ស គឺរូបលោកតែងតែជូនទៅជូននាងជាប្រចាំ ព្រោះលោកចង់ឲ្យភរិយាស្រស់ស្អាត ចង់ឲ្យភរិយាទៅណាមកណាមានសម្រស់លេចធ្លោគ្រប់ពេល។


អ្នកលក់ Online អ្នកនាង ម៉ូលីកា និងស្វាមី បានរៀបការសាងគ្រួសារជាមួយគ្នារយៈពេលជាង ២ ឆ្នាំមកហើយ និងទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះ នុណ ច័ន្ទម៉ូនីតា អាយុជិត ២ ឆ្នាំ ហើយពេលនេះ នាងនៅមិនទាន់មានគម្រោងយកកូនទី ២ នៅឡើយទេ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីកែសម្រស់ឲ្យកាន់តែស្រស់ស្អាតហើយនោះ អ្នកលក់ Online ឆ្នើមរូបនេះ រឹតតែមានភាពជឿជាក់ចំពោះការពង្រឹងអាជីវកម្មតាម Online របស់នាងបន្ថែមទៀត។ តែសម្រាប់ការងារសិល្បៈវិញនោះ ម៉ូលីកា មិនទាន់កំណត់ពេលវេលាឡើងឆាកតន្ត្រី ឬចេញបទចម្រៀងសាជាថ្មីច្បាស់លាស់បាននៅឡើទេ៕







Account
Security
Favourite Content