ម៉ក់ ឈុនលី ប៉ងចង់សម្តែងតួអង្គមួយនេះខ្លាំង ទោះធ្លាប់សម្តែងច្រើនរឿងហើយក្តី

គេនៅចាំថា តារាសម្តែង ម៉ក់ ឈុនលី បានបាត់មុខពីការងារសិល្បៈមួយរយៈ ដោយសារតែយកពេលវេលាផ្តោតលើការសិក្សា លុះប្រឡងជាប់បាក់ឌុបទើបលោកចាប់ផ្តើមទទួលការងារសិល្បៈវិញដូចមុន។ តួយ៉ាង គ្រាន់តែត្រឡប់មកវិញភ្លាម ឈុនលី ទទួលបានការងារច្រើនជាហូរហែ ដូចជា ភាពយន្ត ថតស៉្បតពាណិជ្ជកម្ម ថតផ្សព្វផ្សាយផលិតផល និងជាម៉ូដែលថតរូបហ្វេសសិនឱ្យយីហោសម្លៀកបំពាក់ធំៗជាច្រើន។ 

គួរឱ្យភ្ញាក់ផ្អើល កំលោះសង្ហាវ័យ ២០ រូបនេះ ក៏ទទួលថតរឿងស្នេហាប្រុសស្រលាញ់ប្រុស (BL/ Boy Love) ជាលើកដំបូង ចំណងជើងថា «​បេស​ដូង​ | My​ Croissant​ The​ Series​ » ដែលរឿងនេះត្រៀមចាក់បញ្ចាំងនាពេលឆាប់ៗនេះ។ ក្នុងនោះ តារាសម្តែងនិយមស្ទីល៍បែបកូរ៉េៗ ម៉ក់ ឈុនលី ត្រូវសម្តែងប៉ះកំលោះសង្ហា Chris​ Pittara​។

ដ្បិតមើលទៅហាក់វ័យក្មេងបន្តិចក៏ពិតមែន តែ ឈុនលី មានបទពិសោធន៍សម្តែងពេញខ្លួន ព្រោះលោកប្រឡូកសិល្បៈតាមពីក្មេង និងបានចូលរួមសម្តែងរឿងឱ្យផលិតករធំៗជាច្រើនរួចមកហើយ។ យ៉ាង ណាមិញ កំលោះសង្ហារូបនេះថា នៅមានតួអង្គមួយទៀតដែលលោកចង់សម្តែង នោះគឺតួអង្គមនុស្សឆ្កួត មើលទៅបែប​វិកលចរិត។ មូលហេតុ គឺដោយសារលោកធ្លាប់មើលរឿងបរទេសដែលគេសម្តែងតួអង្គបែបនេះ ដូច្នេះទើបលោកចង់សាកល្បងសម្តែងតួអង្គនេះដែរ។ បើនិយាយពិនិមិត្តរូប (idol) ក្នុងវិស័យសិល្បៈរបស់លោកវិញ គឺតារាសម្តែងជើងចាស់ អ្នកនាង ស្វែង សុជាតា ដោយសារកន្លងមកលោកធ្លាប់រួមសម្តែងជាមួយរៀមច្បងរូបនេះ​ និងបានឃើញពីទេពកោសល្យ សមត្ថភាព ភាពប៉ិនប្រសប់ អាចបត់បែនបានគ្រប់កាលៈទេសៈ គ្រប់តួអង្គដែលផលិតករចង់បាន។ 

សូមជម្រាបថា តារាសម្តែង ម៉ក់ ឈុនលី កាន់តែធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍លើរូបលោកខ្លាំង នៅពេលលោកចម្រើនវ័យធំពេញរូបពេញរាងជាបុរសសង្ហាម្នាក់ ពិសេសគឺស្ទីល៍រៀបចំខ្លួនប្លែកៗមើលទៅបែបកូរ៉េៗ។ តារាសម្តែងរូបសង្ហានេះ ហាក់មានទីផ្សារខ្លាំងលើការថតរូបហ្វេសសិនឱ្យយីហោសម្លៀកបំពាក់ធំៗ ដោយលោកបានបញ្ចេញសមត្ថភាពថតរូបស្អាតៗឱ្យយីហោសម្លៀកបំពាក់ធំៗច្រើនមកហើយ។

ជាញឹកញាប់ កំលោះ​រូបនេះតែងតែបង្ហាញខ្លួនក្នុងកម្មវិធីរបស់យីហោសម្លៀកបំពាក់ល្បីៗដែលមានសាខានៅកម្ពុជា បើនិយាយពីស្ទីល៍រៀបចំតុបតែងខ្លួន គឺមិនចាញ់សិល្បករសិល្បការិនីរៀមច្បងនោះឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម