គេនៅចាំថា តារាសម្តែង ម៉ក់ ឈុនលី បានបាត់មុខពីការងារសិល្បៈមួយរយៈ ដោយសារតែយកពេលវេលាផ្តោតលើការសិក្សា លុះប្រឡងជាប់បាក់ឌុបទើបលោកចាប់ផ្តើមទទួលការងារសិល្បៈវិញដូចមុន។ តួយ៉ាង គ្រាន់តែត្រឡប់មកវិញភ្លាម ឈុនលី ទទួលបានការងារច្រើនជាហូរហែ ដូចជា ភាពយន្ត ថតស៉្បតពាណិជ្ជកម្ម ថតផ្សព្វផ្សាយផលិតផល និងជាម៉ូដែលថតរូបហ្វេសសិនឱ្យយីហោសម្លៀកបំពាក់ធំៗជាច្រើន។

គួរឱ្យភ្ញាក់ផ្អើល កំលោះសង្ហាវ័យ ២០ រូបនេះ ក៏ទទួលថតរឿងស្នេហាប្រុសស្រលាញ់ប្រុស (BL/ Boy Love) ជាលើកដំបូង ចំណងជើងថា «បេសដូង | My Croissant The Series » ដែលរឿងនេះត្រៀមចាក់បញ្ចាំងនាពេលឆាប់ៗនេះ។ ក្នុងនោះ តារាសម្តែងនិយមស្ទីល៍បែបកូរ៉េៗ ម៉ក់ ឈុនលី ត្រូវសម្តែងប៉ះកំលោះសង្ហា Chris Pittara។




ដ្បិតមើលទៅហាក់វ័យក្មេងបន្តិចក៏ពិតមែន តែ ឈុនលី មានបទពិសោធន៍សម្តែងពេញខ្លួន ព្រោះលោកប្រឡូកសិល្បៈតាមពីក្មេង និងបានចូលរួមសម្តែងរឿងឱ្យផលិតករធំៗជាច្រើនរួចមកហើយ។ យ៉ាង ណាមិញ កំលោះសង្ហារូបនេះថា នៅមានតួអង្គមួយទៀតដែលលោកចង់សម្តែង នោះគឺតួអង្គមនុស្សឆ្កួត មើលទៅបែបវិកលចរិត។ មូលហេតុ គឺដោយសារលោកធ្លាប់មើលរឿងបរទេសដែលគេសម្តែងតួអង្គបែបនេះ ដូច្នេះទើបលោកចង់សាកល្បងសម្តែងតួអង្គនេះដែរ។ បើនិយាយពិនិមិត្តរូប (idol) ក្នុងវិស័យសិល្បៈរបស់លោកវិញ គឺតារាសម្តែងជើងចាស់ អ្នកនាង ស្វែង សុជាតា ដោយសារកន្លងមកលោកធ្លាប់រួមសម្តែងជាមួយរៀមច្បងរូបនេះ និងបានឃើញពីទេពកោសល្យ សមត្ថភាព ភាពប៉ិនប្រសប់ អាចបត់បែនបានគ្រប់កាលៈទេសៈ គ្រប់តួអង្គដែលផលិតករចង់បាន។
សូមជម្រាបថា តារាសម្តែង ម៉ក់ ឈុនលី កាន់តែធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍លើរូបលោកខ្លាំង នៅពេលលោកចម្រើនវ័យធំពេញរូបពេញរាងជាបុរសសង្ហាម្នាក់ ពិសេសគឺស្ទីល៍រៀបចំខ្លួនប្លែកៗមើលទៅបែបកូរ៉េៗ។ តារាសម្តែងរូបសង្ហានេះ ហាក់មានទីផ្សារខ្លាំងលើការថតរូបហ្វេសសិនឱ្យយីហោសម្លៀកបំពាក់ធំៗ ដោយលោកបានបញ្ចេញសមត្ថភាពថតរូបស្អាតៗឱ្យយីហោសម្លៀកបំពាក់ធំៗច្រើនមកហើយ។
ជាញឹកញាប់ កំលោះរូបនេះតែងតែបង្ហាញខ្លួនក្នុងកម្មវិធីរបស់យីហោសម្លៀកបំពាក់ល្បីៗដែលមានសាខានៅកម្ពុជា បើនិយាយពីស្ទីល៍រៀបចំតុបតែងខ្លួន គឺមិនចាញ់សិល្បករសិល្បការិនីរៀមច្បងនោះឡើយ៕




























Account
Security
Favourite Content