ច្បាស់​ការណ៍! Miss Universe Cambodia 2025 នឹងធ្វើឡើងនៅថ្ងៃ ១២ ខែក្រោយ

ស្ថាប័ន Miss Universe Cambodia បាន​ប្រកាស​ជា​ផ្លូវការនារាត្រី​ផ្ដាច់ព្រ័ត្រ Miss Universe Cambodia 2025 ដែល​នឹង​ឈាន​មក​ដល់​នា​ពេល​ខាង​មុខ​នេះ។ Miss Universe Cambodia 2025 បាន​ពន្យារពេល​រៀបចំ​ថ្ងៃ​ផ្ដាច់ព្រ័ត្រ ដោយសារ​តែ​ប្រទេស​កម្ពុជា​ទទួល​រង​នូវ​ការ​ឈ្លានពាន​ពី​សំណាក់​ទ័ព​ថៃ កាលពី​ថ្ងៃ ២៤ ខែ​កក្កដា​កន្លង​ទៅ ដែល​កត្តា​នោះ​បាន​រុញច្រាន​អ្នក​រៀបចំ​លើក​ពេល ព្រោះ​ម្នាក់​ៗ​ផ្ដោត​លើ​ស្ថានការណ៍​ប្រទេស​ជាតិ​ជា​ចម្បង។

មក​ទល់​ពេលនេះ ដ្បិត​ជាង​១ខែ​ហើយ​ក្ដី តែ​បញ្ហា​ប្រទេសជាតិមិន​ទាន់​វិល​មក​ភាព​ប្រក្រតីដូចដើម ១០០% ​វិញ​ឡើយ។ ដូច្នេះ​ហើយ​ស្ថាប័ន Miss Universe Cambodia គ្រប់គ្រង​ដោយ​លោក ឈួង យីវឆូយ បាន​កំណត់​ថ្ងៃ​ប្រកួត​ឡើង​វិញ​ហើយ ដែល​កាលបរិច្ឆេទ​ជាក់លាក់​នោះ ធ្វើឡើង​នៅ​ថ្ងៃ​១២ ខែ​កញ្ញា ឆ្នាំ ២០២៥ ខាង​មុខ​នេះ។

រាត្រី​គ្រង​មកុដ​កម្មវិធី​កញ្ញា​ឯក​ចក្កវាឡ​កម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០២៥ នៅ​ស្ទូឌីយោ​ស្ថានីយ​ទូរទស្សន៍ PNN ចាប់ពីម៉ោង៤ ល្ងាច​តទៅ និង​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ PNN និងយូធូប Miss Universe ចាប់ពីម៉ោង ៧ យប់​តទៅ។

ខាង​ស្ថាប័ន Miss Universe Cambodia នឹង​បង្វិល​ថវិកា​ទៅ​កាន់​ទស្សនិកជន​ដែល​បាន​ជាវ​សំបុត្រ​រួច​តាមរយៈ​វេបសាយ Eventista ឬ​តាមរយៈ​លេខ​ទូរស័ព្ទ ​ត្រលប់​ជូន​វិញ ហើយ​សំបុត្រ​ចូល​ទស្សនា​កម្មវិធី រាត្រី​គ្រង​មកុដ នឹង​ប្រកាស​លក់​ក្នុង​ពេល​ឆាប់​ៗ​នេះ។

នា​រាត្រី​ថ្ងៃ ១២ ខែ​កញ្ញាខាង​មុខ កម្មវិធី​នឹង​ជ្រើសរើស​បាន​ម្ចាស់មកុដ​ដ៏​ស័ក្តិសម១ រូប ហើយ ជយលាភី​នឹង​ត្រៀម​ចេញ​ទៅ​ប្រកួត Miss Universe ​លើក​ទី ៧៤ ដែល​គ្រោង​​រៀបចំ​ឡើង​នៅ Impact Challenger Hall ក្នុងទីក្រុង Pak Kret ខេត្ត Nonthaburi ប្រទេសថៃ នៅថ្ងៃ​២១ ខែវិច្ឆិកា ឆ្នាំ​ ២០២៥៕

រូបភាព៖ Miss Universe Cambodia



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា



Leave a Reply

Your email address will not be published.Required fields are marked *