ដូចការគ្រោងទុក ការប្រកួត Miss Global 2023 ដែលកម្ពុជា និងវៀតណាម សហការគ្នាធ្វើជាម្ចាស់ផ្ទះបានកំពុងចាប់ផ្តើមហើយ ដោយយប់ថ្ងៃទី២ ខែមករា ឆ្នាំ ២០២៤ ម្សិលមិញ ជាថ្ងៃបំពាក់ឆៀងជាផ្លូវការដល់បវរកញ្ញា ៨២ ប្រទេសជុំវិញពិភពលោកដែលចូលរួមប្រកួតប្រជែងឆ្នាំនេះ។

គួរឱ្យស្ងប់ស្ងែងខ្លាំងមែនទែន បវរកញ្ញាមកពី ៨២ ប្រទេសសុទ្ធសឹងជាស្រីស្អាត ពោរពេញដោយថាមពលក្នុងការប្រកួតប្រជែង រួមទាំង លក្ខណ៍ មុនីអានីតា Miss Global Cambodia 2023 មើលទៅលេចធ្លោខ្លាំងមិនធម្មតា ដោយនាងបានបញ្ចេញសមត្ថភាព ភាពជឿជាក់ និងការប្តេជ្ញាចិត្តខ្ពស់នៅចំពោះមុខទស្សនិកជនក្នុងថ្ងៃបំពាក់ឆៀងជាផ្លូវការផ្ទាល់តែម្តង។




ក្នុងនោះ Miss Global Cambodia 2023 ក៏បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ និងខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងប្រកួតប្រជែងដណ្តើមយកភាពជោគជ័យជូនជាតិ។ ឃើញ លក្ខណ៍ មុនីអានីតា មានការតាំងចិត្តខ្ពស់បែបនេះ ធ្វើឱ្យលោក អ៊ិន សុភិន ដែលជាអ្នកគ្រប់គ្រងស្ថាប័ន Miss Global Cambodia 2023 មានកម្លាំងចិត្ត និងបានសរសើរថា មុនីអានីតា ពិតជាបេក្ខភាពដ៏ស័ក្តិសមបំផុត សម្រាប់តំណាងកម្ពុជាយើងក្នុងការប្រកួត Miss Global 2023 នេះ។



នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ បេក្ខភាពទាំងអស់នឹងហោះទៅប្រទេសវៀតណាម ដើម្បីបន្តសកម្មភាពការប្រកួតផ្សេងៗ រួមទាំងការប្រកួត Preliminary Competition នៅទីនេះផងដែរ។ រហូតថ្ងៃទី ១៤ មករា ឆ្នាំ ២០២៣ បេក្ខភាពទាំងអស់នឹងត្រឡប់មកដល់ទឹកដីកម្ពុជាយើងវិញ ដើម្បីហាត់សមត្រៀមវគ្គប្រកួតឈុតតំណាងជាតិ និងការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលគ្រោងប្រារព្ធឡើងនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ៕























Account
Security
Favourite Content