កាលពីខែ កក្កដា ឆ្នាំ ២០២២ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែផ្ទាំង LED ទម្ងន់ប្រមាណជាង ៥០០ គីឡូងក្រាមបានបាក់ធ្លាក់ចុះមក និងសង្កត់ត្រូវអ្នករាំ ក្នុងពេលក្រុមចម្រៀងបុរសហុងកុង Mirror ធ្វើការប្រគំតន្ដ្រី។


គិតមកទល់ពេលបច្ចុប្បន្ន ហេតុការណ៍មួយនេះបានកន្លងផុតជាង ១ ឆ្នាំទៅហើយ។ ស្របពេលដែលស្ថានភាពរបស់ជនរងគ្រោះ Li QiYan ឬហៅថា Ah Mo ត្រូវរងរបួសធ្ងន់ធ្ងរជាងគេត្រូវបានឳពុកបង្កើតរបស់លោករៀបរាប់ប្រាប់មហាជន។
ឳពុករបស់ Mo បានបង្ហោះក្នុងបណ្ដាញសង្គមថា៖ បច្ចុប្បន្ន Mo ចាប់ផ្ដើមអាចកម្រើកបានខ្លះៗហើយ ខណៈសុខភាពរបស់គេហាក់មានភាពល្អប្រសើរជាងមុន។ រយៈពេល ៨ ចុងក្រោយ មិនមានអាការធ្ងន់ធ្ងរណាមួយបានកើតឡើងទេ។ Mo អាចទំពារអាហារបានខ្លះៗ ហើយគ្រាន់តែត្រូវទំពារយឺតៗ មុននឹងលេប។ មួយវិញទៀត ថែមទាំងអាចងើបអង្គុយបានទៀតដោយមានជំនួយពីម៉ាស៊ីនទប់ខ្លួន។ លោកសង្ឃឹមថា ស្ថានភាពរបស់ Mo នឹងកាន់តែល្អប្រសើរជាងនេះ។



គួរបញ្ជាក់ថា ក្រោយកើតហេតុភ្លាម Mo សឹងតែមិនមានសង្ឃឹមក្នុងការជាសះស្បើយឡើយ ដោយស្ថានភាពធ្ងន់ធ្ងរពេក។ លោកត្រូវគេប៉ាន់ស្មានថាអាចនឹងពិការអស់មួយជីវិតថែមទៀត និងត្រូវដេកលើគ្រែអស់មួយជីវិតតែម្ដង តែបន្ទាប់ពីទទួលការព្យាបាលយ៉ាងយកចិត្តដាក់ជាងមួយឆ្នាំ ស្ថានភាពរបស់លោកក៏ប្រែជាល្អប្រសើរជាងការរំពឹងទុក៕



























Account
Security
Favourite Content