មហាជនផ្ទុះកំហឹង លើករណីវីដេអូ MC វុត្ថា ដែលជាអ្នកអធិប្បាយកម្មវិធីប្រដាល់នៅស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ ក្រោយលោកប្រើពាក្យមិនសមរម្យទៅកាន់នារីលើកស្លាកទឹក ឬហៅថា Ring Girl។

ករណីបៀតបៀនដោយពាក្យសម្ដីពីសំណាក់ MC វុត្ថា ទៅលើ Ring Girl ធ្វើឲ្យមហាជន សិល្បករ អ្នកបង្កើតមាតិកា រហូតដល់ថ្នាក់ដឹកនាំតាមស្ថាប័នធំៗ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលចេញមុខ មកនិយាយពីបញ្ហាដែលមិនគួរគប្បីឲ្យកើតមានក្នុងសង្គមខ្មែរមួយនេះ។ មុននេះបន្តិចលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងពីការកោះហៅ MC រូបនោះ ទៅជួប និងធ្វើលិខិតសុំទោស។
មុននេះបន្តិចផេកផ្លូវការរបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មានបានបង្ហោះដឹងថា “នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នេះ ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដឹកនាំដោយឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្ដីលែបខាយ បៀតបៀនលើស្ត្រីភេទរបស់ឈ្មោះ ជួប វុត្ថា ពិធីករកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី តាមរយៈវីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។ ជាលទ្ធផល៖ ពិធីករឈ្មោះ ជួប វុត្ថា ហៅ MC Vutha បង្ហាញការសោកស្ដាយ និងសូមអភ័យទោសជាសាធារណៈចំពោះប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី និងស្ត្រីគ្រប់រូបព្រមទាំងសាធារណជនចំពោះកំហុសឆ្គងដោយខ្វះការពិចារណាទៅកាន់ស្ត្រី ដែលធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រី។ ខាងក្រោមនេះ ជាលិខិតសូមទោសជាសាធារណៈរបស់ពិធីករ ជួប វុត្ថា ហៅ MC Vutha”៕



រូបភាព៖ Neth Pheaktra























Account
Security
Favourite Content