នៅព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២២ លោក Mark Zuckerberg ស្ថាបនិក Facebook និងជាម្ចាស់ក្រុមហ៊ុន Instagram បានឲ្យដឹងថា៖ រូបភាព Messi ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ បំបែកកំណត់ត្រាមានអ្នកចុច like ច្រើនបំផុតជាង ៦៦ លានដង ក្នុងបណ្ដាញសង្គម IG ខណៈចំនួនអ្នក like នៅតែបន្ដកើនឡើងជាលំដាប់។


រូបភាពរបស់ Messi ដែលបានបង្ហោះអបអរក្រុមជម្រើសជាតិអាហ្សង់ទីនក្លាយជាម្ចាស់ជើងឯកបាល់ទាត់ពិភពលោកឆ្នាំ ២០២២បានបំបែកកំណត់ត្រារូបភាពស៊ុតដែលមានអ្នកចុច like ច្រើនបំផុតចំនួន ៥៧ លានដងក្នុងឆ្នាំ ២០១៩។

គួររំលឹកថា អាហ្សង់ទីនបានយកឈ្នះបារាំងដោយបាល់ប៉េណាល់ទីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យកន្លងទៅក្នុងប្រទេសកាតា ដែលជាជ័យជម្នះ World Cup លើកដំបូងរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីនក្រោយខកខានអស់កាន់ពានអស់រយៈពេល ៣៦ ឆ្នាំ៕
























Account
Security
Favourite Content