ស្ត្រី​ ២​នាក់​ប្ដឹង​ក្រុមហ៊ុន Apple ដោយ​សារ​សង្សារ​ចាស់​ខ្លួន​ប្រើ​ផលិតផល​ AirTags តាមដាន​ពួកគេ

AirTags គឺ​​ផលិតផល​តាម​ដាន​​មួយ​ប្រភេទ​ដែល​ក្រុមហ៊ុន Apple បាន​បង្កើត និង​ដាក់​លក់​ដំបូង​ក្នុង​ឆ្នាំ​ ២០២១ ជា​មួយ​នឹង​តម្លៃ ២៩ដុល្លារ​សហរដ្ឋអាមេរិក ដែល​អាច​ជួយ​ឲ្យអ្នក​ប្រើ​ប្រាស់​ងាយ​ស្រួល​តាម​ដាន​របស់​ប្រើ​ប្រាស់​ដូច​ជា​ សោ កាបូប កុំព្យូទ័រ​យួរ​ដៃ និង​សូម្បី​តែ​ឡាន តាម​រយៈ​ការ​ភ្ជាប់​ការ​ភ្ជាប់​ឧបករណ៍​នេះ​ទៅ​នឹង​ Map។ យ៉ាង​ណា​ក្រោយ​ការ​ដាក់​លក់​ ក៏​មាន​អ្នក​ជំនាញ​ជា​ច្រើន​ចេញ​មុខ​ព្រមាន​ថា​មនុស្ស​ខិលខូចអាច​ប្រើ​ប្រាស់​ឧបករណ៍​នេះ​តាម​ដាន​អ្នកដទៃ។

ដោយ​ឡែក​កាល​ពី​ថ្ងៃ​ចន្ទ​ពាក្យ​បណ្ដឹង​ពី​សកម្មភាព​នេះ​ត្រូវ​បាន​ដាក់​ទៅ​ដល់​​តុលាការ​សហព័ន្ធ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ​ដោយ​ស្ត្រី​ម្នាក់​មក​ពី​រដ្ឋ​តិចសាស់ និង​ស្ត្រី​​ម្នាក់​ទៀត​នៅ​ញូវយ៉ក ដើម្បី​ស្វែង​រក​ការ​ការ​ទទួល​ខុស​ត្រូវ​ពី​ផល​ប៉ះពាល់​នេះ​។

ស្ត្រី​ម្នាក់​បាន​និយាយ​ថា​ សង្សារ​ចាស់​របស់​នាង​បាន​ដាក់​ឧបករណ៍​តាម​ដាន​របស់​ Apple ជាប់​នឹង​កាតាប៊ូឡាន​របស់​នាង​។ នាង​បន្ថែម​ថា​ឧបករណ៍​នោះ​មាន​ត្រូវ​បាន​លាប​ពណ៌​ដើម្បី​បន្លំ​ភ្នែក​ ហើយ​ភ្ជាប់​នឹង​ឡាន​​ដើម្បី​តាមដាន​នាង។

ឯ​ស្ត្រី​ជា​ម្ចាស់​បណ្ដឹង​ម្នាក់​ទៀត​​មាន​ឈ្មោះ​ថា Jane Doeបាន​និយាយ​ថា​អតីត​ស្វាមី​របស់​នាង​ដែល​តែង​តែ​តាម​រក​រឿង​នាង និង​ចង់​ដឹង​ចង់​​ឭ​ថា​នាង​ទៅ​ទី​ណា​នោះ​បាន​លួច​ដាក់​ឧបករណ៍ AirTags របស់​ Apple នេះ​ក្នុង​កាតាប​កូន​របស់​នាង​។ ​នាង​បាន​ព្យាយាម​តវ៉ា​ដើម្បី​ឲ្យ​មាន​ការ​កាត់​ផ្ដាច់​ឧបករណ៍​នោះ​ចោល។

នាង​ Jane Doe ​បាន​បង្ហាញ​ក្ដី​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ ប្រសិន​បើ​មនុស្ស​មាន​បំណង​អាក្រក់​ដែល​ចង់​តាម​ដាន​ ធ្វើ​បាប ប្រើ​ប្រាស់​ឧបករណ៍​នេះ​តាម​ដាន​ខ្លួន។ បន្ថែម​ពី​លើ​នេះ​ស្ត្រី​ទាំង​២ បាន​លើក​អំណះអំណាង​ប្រឆាំង​នឹង​ផលិតផល​ AirTags ពាក់​ព័ន្ធ​ទៅ​នឹង​ឃាតកម្ម​សម្លាប់​ស្ត្រី​មួយ​ចំនួន​នៅ​តំបន់ Akron, Ohio និង Indianapolis​ ក្នុង​ឆ្នាំ ២០២២ នេះ។

គួរ​បញ្ជាក់​ថា​ ការ​ប្ដឹង​របស់​ស្ត្រី​ ២​នាក់​ខាង​លើ​មិន​មែន​ជា​រឿង​ក្តីដំបូង​ឡើយ​ដែល​ពាក់ព័ន្ធ​នឹងឧបករណ៍​របស់​ Apple មួយ​នេះ។ កាល​ពី​ខែ​មិថុនា ក៏​មាន​ស្ត្រី​ម្នាក់​នៅ​តំបន់​ Indiana សហរដ្ឋអាមេរិក ប្រើ​ប្រាស់​ឧបករណ៍​នេះ​តាម​ដាន​ទីតាំង​មិត្ត​ប្រុស​របស់​ខ្លួន​ ហើយ​បាន​សម្លាប់​បុរស​ជា​សង្សារ​នោះ​នៅ​នឹង​កន្លែង​ដោយ​សារ​ភ្លើង​ប្រច័ណ្ឌ៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត