សំណេរមុនថ្ងៃចូលរោងការពី ស៊ិនឌី មុន្នីនាថ ជូនមនុស្សស្រីជាទីស្រលាញ់គ្រប់រូប ពិតជាមានន័យ

នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត ស៊ិនឌី មុន្នីនាថ ដែល​ជា​គូ​ដណ្ដឹង​តារា​ចម្រៀង ខាយ ជិត​ដល់​ថ្ងៃ​ចូល​រោង​ការ​ហើយ។ ក្នុង​នោះ អ្នក​បង្កើត​មាតិកា​ដ៏​ស្រគត់ស្រគំ​រូប​នេះ ក៏​បាន​បង្ហោះ​សារ​ដ៏​មាន​ន័យ​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ព្រម​ជាមួយ​ពាក្យ​សរសើរ​ជាច្រើន។

កាលពី​ថ្ងៃ​១៦ ខែ​កុម្ភៈ​កន្លង​ទៅ ស៊ិនឌី មុន្នីនាថ បាន​សរសេរ​សំណេរ​ខ្លី តែ​មាន​ន័យ​ជ្រៅ ដោយ​ផ្ដាំផ្ញើ​ដល់​មិត្ត​នារី​គ្រប់​រូប។ គូ​ដណ្ដឹង ទៀន អេងលៀង ឬ​អ្នក​គាំទ្រ​ជា​ច្រើន​ស្គាល់​ឈ្មោះ ខាយ ដែលជា​តារា​ចម្រៀង​ប្រុស​រូប​សង្ហា រៀបរាប់​ថា “រក្សាតម្លៃកិត្តិយសជាមនុស្សស្រី​របស់ខ្លួនឱ្យបាន​ល្អប្រពៃ អភិវឌ្ឍន៍​ខ្លួន​ឱ្យ​កាន់តែ​រីកចម្រើន​មាន​លំនឹង​លើ​ខ្លួនឯងពីមួយ​ថ្ងៃទៅមួយថ្ងៃ​អាច​មិនទាន់​ក្នុង​ពេល​នេះ តែ​នៅ​ថ្ងៃ​ណា​មួយ​នឹង​មាន​មនុស្ស​ប្រុស​ដ៏​ល្អ​ម្នាក់​យល់​ច្បាស់​ពី​ក្តី​ស្រលាញ់ នឹង​មក​ដល់​ចំ​ពេល​វេលា​មួយ​ដ៏​ស័ក្ដិសម ការ​រង់ចាំ​មនុស្ស​ប្រុស​ម្នាក់​នោះ​យូរ​ឬ​ឆាប់ អាស្រ័យ​លើ​ការ​ដែរ​យើង​មាន​ភាព​ច្បាស់លាស់ មាន​លំនឹង​លើ​ខ្លួនឯង​កម្រិត​ណា enjoy your holiday all my lady”។

មិន​ត្រឹម​តែ​មាន​ការ​កោត​សរសើរ​ពី​គំនិត​អប់រំ​ឡើយ ស៊ិនឌី មុន្នីនាថ ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​ពី​រូប​សម្រស់​ផង​ដែរ ដែល​រូប​នោះ​ជំនាន់​សង្គម​រាស្ត្រ​និយម​របស់​កញ្ញា​សម្រាប់​ជា Pre-wedding មាន​ភាព​សមរម្យ និង​ស្រស់​ស្អាត ស៊ី​នឹង​សម្រស់​ស្រស់​បែប​ធម្មជាតិ។

បើ​ទោះ​បី​ជា Influencer តែ​កញ្ញា​ដ៏​ស្រស់​ប្រិមប្រិយ​គូដណ្ដឹង​ម្ចាស់​បទ «ម៉ាស្ការាទឹកភ្នែ» ​ទទួល​បាន​ការងារ​សិល្បៈ​ហូរហែ​ផង​ដែរ មាន​ទាំង​ចូលរួម​សម្ពោធ​ប្រេន​សម្លៀកបំពាក់ និង​ប្រម៉ូត​ផលិតផល​ថែរក្សា​សម្រស់ ព្រម​ទាំង​ជា​មនុស្ស​ចែក​រំលែក​ចំណេះដឹង​ផ្សេង​ៗ​ដល់​អ្នក​ដទៃ​ផង​ដែរ។ នាង​ក៏​ជា​អ្នក​ជំនួញ​ស្រី​វ័យ​ក្មេង ដោយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អតិថិជន​ផង​ដែរ៕

រូបភាព៖ Monyneath Sindy 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *