តារាចម្រៀងប្រុសស្រី ៣ រូបរបស់បារមី crew នឹងទៅសម្ដែងលើឆាកតន្ត្រី Sabaidee Fest នៅអាមេរិក

តារា​ចម្រៀង​ ៣ ​រូប​របស់​ផលិតកម្ម​បារមី​ត្រៀម​បង្ហាញ​វត្តមាន​លើ​ឆាក​តន្ត្រី​ដ៏​ធំ​អស្ចារ្យ Sabaidee Fest ទឹក​ដី​​អាមេរិក​ឆាប់​ៗ​នេះ​ជាមួយ​តារា​ប្រុស​ស្រី​មក​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ជាច្រើន​រូប​ទៀត។ ​នេះ​បើ​តាម​ការ​ប្រកាស​លើ​ផេក​ផ្លូវ​ការ Sabaidee Fest ។

កម្មវិធី​ប្រគំតន្ត្រី​នេះ ប្រជុំ​ទៅ​ដោយ​តារា​ចម្រៀង​ល្បី​ៗ​មក​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​គ្នា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍មានដូចជា កម្ពុជា ឡាវ ថៃ និង​វៀតណាម​។ ​ការ​ប្រគំតន្ត្រី​​​​ Sabaidee Fest មួយ​នេះ​ត្រូវ​បាន​ចូល​រួម​ដោយ​តារា​កម្ពុជា ​៣​ រូប​មក​ពី​ផលិតកម្ម​បារមី​ដែល​ក្នុង​នោះ​មាន នរិទ្ធ​,យូ​ហៃ ​និង ​រ៉េត​ ស៊ូ​ហ្សា​ណា​។

Sabaidee Fest ឆ្នាំ​ ២០២៥​ ​មាន​ការ​ចូលរួម​ដោយ​តារា​ល្បី​ៗ​ជា​ច្រើន​ដូច​ជា ក្រុម​ចម្រៀង ANT Band តារា​ចម្រៀង​វៀតណាម NT one , Aiila from Laos និង Moud Kingdom , ATTAPEU , STS73 , Singto Numchok สิงโต นำโชค , NUTDAO_thonebundit ។ លើក​នេះ​ដែរ Sabaidee Fest ត្រៀម​រៀប​ចំ​ធ្វើ​ឡើង​នៅ Gloria Molina Grand Park ទី​ក្រុង Los Angeles​ សហរដ្ឋអាមេរិក រយៈពេល​២​ថ្ងៃ​ជាប់​គ្នា ១២ ១៣ កក្កដា ២០២៥។ ​

Sabaidee Fest ដែល​មាន​ការ​ចូល​រួម​ពី​តារា​ចម្រៀង​ប្រមាណ​ជា ​២០ ​រូប​មក​ពី​បួន​ប្រទេស​ផ្សេង​គ្នា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ជា​ការ​​បើក​បង្ហាញ​នូវ​ភាព​អស្ចារ្យ​របស់​តន្ត្រី​ចម្រុះ​ជាតិ​សាសន៍។ ដោយឡែក ការ​ចូល​រួម​ពី​​​​គ្រាប់​ពេជ្រ​​នៃ​ផលិតកម្ម​បារមី​នា​លើក​នេះនឹង​ក្លាយ​ជា​សំឡេង និង​​ការ​បង្ហាញ​ភាព​អស្ចារ្យ​របស់​កម្ពុជា​លើ​ទឹក​ដី​អាមេរិក​។ គួរ​រំឭកផង​ដែរ​ថា កាល​ឆ្នាំ​ ២០២៤ Sabaidee Fest មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​កំពូល​តារា​ចម្រៀង​រ៉េប វណ្ណ​ដា និង​តារា​ចម្រៀង​ស្ទាត់​ជំនាញ​លើ​ឧបករណ៍​ភ្លេង​ខ្មែរ វណ្ណ​ថាន៕

ប្រភពរូបភាព ៖ Sabaidee Fest



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *