ស៊ូរស់ជាមួយជំងឺសើស្បែកអស់ជាង ៥ ឆ្នាំ ឥឡូវតារាប្រុសជើងចាស់ Winai ទទួលមរណៈភាពហើយ

ជារឿងគួរឲ្យសោកស្ដាយមួយ តារាសម្ដែងប្រុស​ដ៏​មានទេពកោសល្យម្នាក់គឺលោក Winai Kraibutr បានទទួលមរណៈភាព ៥៤​ ឆ្នាំ ដោយសារជំងឺសើស្បែកកម្រិតធ្ងន់ ក្រោយ​ប្រយុទ្ធ​តស៊ូ​អស់ជាច្រើន​ឆ្នាំ។

ដំណឹងមរណៈភាពនេះ ត្រូវបានប្រកាសជាសាធារណៈដោយភរិយារបស់លោកផ្ទាល់។ អ្នកស្រី Onchanya បានបញ្ជាក់ថា ស្វាមីរបស់លោកស្រីបានទទួលមរណៈភាព នៅយប់ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង ១១:៤៩ នាទីយប់ អំឡុងពេលស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យ CGH Sai Mai។ សម្ពាធឈាមរបស់តារា​ជើង​ចាស់​រូប​នេះបានធ្លាក់ចុះម្ដង​បន្ដិច និងបានអស់ជីវិតទៅតែម្ដង។

តារាសម្ដែងប្រុស Winai បានតស៊ូប្រឆាំងជាមួយជំងឺសើស្បែកកម្រិតធ្ងន់ និងពងបែកលើខ្លួន អស់រយៈពេល ៥ ឆ្នាំមកហើយ ដោយជំងឺនេះធ្វើឲ្យរាងកាយរបស់លោកចុះខ្សោយ ស្គម គ្មានកម្លាំងកំហែង រី​ឯស្បែកវិញក៏ស្ទើររលួយអស់ ឡើងរមាស់ និងមានពងបែកថែមទៀត។ ជំងឺនេះកើតឡើងដោយសារតែការប្រតិកម្មថ្នាំអំឡុងឆ្នាំ ២០១៩ ដែលធ្វើឲ្យរូបលោកត្រូវដឹកយកទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ។

មែនទែនទៅ ជំងឺនេះធ្វើឲ្យលោកមិនអាចសម្ដែងបានតទៅទៀត និងបាត់បង់ប្រភពចំណូលយ៉ាងធំសម្រាប់ផ្គត់ផ្គង់គ្រួសារ ខណៈជំពាក់បំណុលគេជុំទិសផងដែរ។  ទន្ទឹមនេះដែរ មិត្ដក្នុងសិល្បៈជាច្រើនបានរៀបចំកម្មវិធីរៃអង្គាសសប្បុរសមួយ គ្រោងធ្វើនៅថ្ងៃទី ២៦​ ខែ មីនា ឆ្នាំ ២០២៤ ខាងមុខ ដើម្បីរកប្រាក់ជួយដល់តារាប្រុស Winai យកមកព្យាបាលជំងឺ តែគួរឲ្យសោកស្ដាយលោកបានលាចាកលោកមុននឹងកម្មវិធីនេះបានចាប់ផ្ដើម។

តារាប្រុស Winai ជាតារាសម្ដែងជើងចាស់ថៃមានឈ្មោះល្បីម្នាក់ លោកកើតនៅខែ មិថុនា ឆ្នាំ ១៩៦៩ នៅ Koh Lanta  ខេត្ដ Krabi ប្រទេសថៃ។ លោកចាប់ផ្ដើមមានឈ្មោះល្បីខ្លាំង ក្រោយសម្ដែងរឿង “នាងណាត” ក្នុងឆ្នាំ ១៩៩៩៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ