មុននេះបន្តិចទើបមានរូបភាពនៃកម្មវិធីមង្គលការរបស់កំលោះសង្ហា ហេង សុខវិសាល និងកូនក្រមុំដ៏គួរឲ្យស្រលាញ់ ជា ស្រីនា។ ក្រោយទន្ទឹងរង់ចាំមើលរូបភាពថ្ងៃជយមង្គល Influencer ដ៏មានឥទ្ធិពលទាំង ២ រួចមក ពេលនេះខាងប្រណិតនារីសំអាងការ របស់ម្ដាយកូនក្រមុំ បានទម្លាក់រូបភាពមកខ្លះៗហើយ។

រូបភាពទាំងអស់សុទ្ធតែបង្ហាញពីភាពស្រស់ស្អាតនៃកម្មវិធីទាំងមូល ព្រមទាំងសមាជិកម្ចាស់ដើមការ ជាពិសេសគឺតួឯកមួយគូនេះតែម្ដង។ ទាំងកូនកំលោះ វិសាល និងកូនក្រមុំ ស្រីនា មានទឹកមុខស្រស់ស្រាយ សប្បាយចិត្តដូចគ្នា អ្វីដែលមិនភ្លេចគឺកូនក្រមុំទោះជាគ្រងឈុតបុរាណយ៉ាងប្រណិត ក៏មិនភ្លេចថតរូបធ្វើមុខ cute ដែរ។
ថ្ងៃ ២៧ ខែមីនា ឆ្នាំ ២០២៤ នេះគ្រាន់តែជាថ្ងៃចូលរោងប៉ុណ្ណោះ ប៉ុន្តែម្ចាស់ដើមការបានរៀបចំកម្មវិធីសំខាន់ៗជាច្រើនតាំងពីព្រឹកដូចជា ពិធីសម្អាតកេសា កូនកំលោះ ពិធីកាត់ខាន់ស្លា, ពិធីសែនក្រុងពាលី,ពិធីហែផ្កាស្លាចូលរោងជ័យ ពិធីបើករបងមាស របងដំរី ពិធីសែនព្រេនជីដូនជីតា,ពិធីគួចចំណងដៃតូច,ពិធីជុំពាលា និងជាវខាន់ស្លា,ពិធីសូត្រមន្តចម្រើនព្រះបរិត្ត,ពិធីបុកល័ក្ខ ធ្វើធ្មេញ និងកម្មវិធីបន្តបន្ទាប់ទៀតនៅថ្ងៃ២៨ ស្អែកនេះ៕















រូបភាព៖ Nara Wedding





















































Account
Security
Favourite Content