កាលពីព្រលប់ថ្ងៃទី ២ ខែមករា ម្សិលមិញនេះ 5th Runner up Miss Grand International 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី បានវិលត្រឡប់មកកម្ពុជាវិញ ក្រោយបំពេញភារកិច្ចនៅថៃរយៈពេល ៣ ខែ បន្ទាប់ពីប្រកួតចប់។

រូបភាព៖Beauty Pageant Reviewer
មុនមកវិញអ្នកគាំទ្រនាងមានការនឹករលឹក និងចង់ឃើញការត្រឡប់មកវិញរបស់ វត្តីសារ៉ាវឌ្ឍី ណាស់ ហេតុដូចនេះហើយទើបម្នាក់ៗឆ្លៀតទៅទទួលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ កាលពីយប់មិញនេះ អ្នកទៅទទួលម្ចាស់មកុដ 5th Runner up Miss Grand International 2022 ច្រើនកុះករ រហូតមានការកកស្ទះខ្លះៗនៅច្រកចេញរបស់អ្នកដំណើរ ហើយអ្នកនៅចាំខាងក្រៅក៏ណែនតាន់តាប់ចាប់មិនឈ្នះដែរ។ នេះបើយោងតាមការឲ្យដឹងពីអ្នកនៅទីនោះផ្ទាល់។
មិនត្រឹមតែអ្នកទៅទទួលច្រើនឡើយ មុនពេលឡើងយន្តហោះហ្វេនក្លឹបនៅថៃ ក៏បានទៅជូនដំណើរនាងច្រើនសន្ធឹកដូចគ្នា ធ្វើឲ្យបវរកញ្ញាកម្ពុជារូបនេះរំភើបជាមួយទំហំចិត្តដែលស្រលាញ់មកលើរូបនាង។ តាមការឲ្យដឹង តារាស្រីដែលមានប្រភពពីខេត្តព្រះសីហនុរូបនោះ វិលត្រឡប់មកកម្ពុជាវិញ ព្រោះត្រូវបំពេញរឿងជាច្រើន៕
អ្នកគាំទ្រចាំទទួលនៅខ្មែរ

























Account
Security
Favourite Content