សោកស្ដាយ! ឱក សុគន្ធកញ្ញា បាត់បង់កូនក្រុមដ៏មានសមត្ថភាព លី ស្រីពៅ ត្រឹមវគ្គ Knockouts

បេក្ខជន The Voice Cambodia Season 3 លី ស្រីពៅ ដែល​ជា​កូន​ក្រុម​របស់ ឱក សុគន្ធកញ្ញា បាន​ធ្លាក់​ចេញ​ពី​កម្មវិធី​លំដាប់​ពិភពលោក​នេះ​ហើយ នៅ​ត្រឹម​វគ្គ Knockouts កាល​ពី​យប់​មិញ។ តែ​បើ​ដឹង​ពី​សមត្ថភាព និង​ប្រវត្តិ​នាង​វិញ ប្រិយមិត្ត​ពិតជា​ភ្ញាក់ផ្អើល​ជា​មិន​ខាន។

នារី​វ័យ ៣១ ឆ្នាំ រូប​នេះ​ធ្លាប់​ជា​ម្ចាស់​ជយលាភី​កម្មវិធី “ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​សម្ដែង” វគ្គ ២ ដែល​របស់​​ស្ថានីយ ​ទូរទស្សន៍ CTN អំឡុង​ឆ្នាំ ២០១២-២០១៣។ ក្រោយ​ពី​ជាប់​កម្មវិធី​នោះ​មក លី ស្រីពៅ ក៏​ស្ងប់ស្ងាត់​មួយ​រយៈ រហូត​មក​ដល់​ឆ្នាំ ២០១៦ ស្រីពៅ ក៏​បាន​ចូល​ទៅ​ក្នុង​កម្មវិធី​ដែល​ហង្សមាស​ទិញ​សិទ្ធិ​ពី​បរទេស​ដូច​គ្នា គឺ​កម្មវិធី Cambodian Idol រដូវ​កាល​ទី ២ តែ​មិន​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ។

រូប លី ស្រីពៅ ​កម្មវិធីដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​សម្ដែង ស្លៀករ៉ូបក្រហម

មុន​ពេល​ចូល​ប្រកួត​កម្មវិធី The Voice Cambodia រដូវ​កាល​នេះ នាង​ក៏​បាន​បង្កើត band តូច​មួយ​នា​ឆ្នាំ ២០២២ ដែល​ទទួល​គ្រប់​កម្មវិធី និង​ភោជនីយដ្ឋាន ពិសេស​តាម sky bar ច្រើន​ខ្លាំង។ អ្វី​ដែល​កាន់តែ​ពិសេស​នោះ បច្ចុប្បន្ន​នាង​​ស្រលាញ់ និង​កំពុង​អភិវឌ្ឍន៍​ខ្លួន​ជា content creator ដែល​ធ្វើ​វីដេអូ review មុខ​ម្ហូប។ បច្ចុប្បន្ន​ការ review food នោះ​ក៏​អាច​បង្កើន​ជា​ចំណូល និង​មាន​ប្រជាប្រិយភាព​ខ្លាំង​ដែរ។

បើ​ទោះ​ជា​ធ្លាក់​ត្រឹម​វគ្គ Knockouts ក៏​ពិត​មែន​តែ លី ស្រីពៅ ថា នាង​ព្យាយាម​អស់​ពី​សមត្ថភាព និង​បាន​បទពិសោធន៍​ថ្មី ដែល​អាច​ឲ្យ​យក​ទៅ​ច្នៃ​ក្នុង​អាជីព​ចម្រៀង​បន្ត​ទៅ​ថ្ងៃ​មុខ​ទៀត។ មិន​នៅ​ស្ងៀម​ត្រឹម​នេះ ស្រីពៅ ក្រៅ​ពី​ជា​តារា​ចម្រៀង review អាហារ លក់​កាហ្វេ នាង​ក៏​កំពុង​រៀន​ធ្វើ​វីដេអូ ការ​ថត និង​ជំនាញ​ផ្សេង​ៗ​ច្រើន​ទៀត។

ស្រីពៅ ជា​បេក្ខជន​ដ៏​មាន​សមត្ថភាព​មួយ​រូប កាលពី​វគ្គ Blind Auditions នាង​បាន​បកស្រាយ​បទ “សុំផ្លូវ” ត្រូវ coach ទាំង ៤ គោះ​ប៊ូតុង​ដណ្ដើម​គ្នា។ ក្នុង​នោះ​នាង​បាន​ជ្រើសរើស​យក សុគន្ធកញ្ញា ចូល​មក​ដល់​វគ្គ The Battles បេក្ខជន​ដែល​មាន​ប្រភព​មក​ពី​ខេត្ត​បាត់ដំបង បាន​ផ្ដួល​ដៃគូ គឹម ស្រស់ ក្នុង​បទ “ខ្លាចបាត់អូន”៕ ចង់តាមដានសកម្ម​ភាព លី ស្រីពៅ អាចចូលទៅកាន់​ផេក https://www.facebook.com/lysreypovsinger?mibextid=LQQJ4d!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម