បេក្ខជន The Voice Cambodia Season 3 លី ស្រីពៅ ដែលជាកូនក្រុមរបស់ ឱក សុគន្ធកញ្ញា បានធ្លាក់ចេញពីកម្មវិធីលំដាប់ពិភពលោកនេះហើយ នៅត្រឹមវគ្គ Knockouts កាលពីយប់មិញ។ តែបើដឹងពីសមត្ថភាព និងប្រវត្តិនាងវិញ ប្រិយមិត្តពិតជាភ្ញាក់ផ្អើលជាមិនខាន។


នារីវ័យ ៣១ ឆ្នាំ រូបនេះធ្លាប់ជាម្ចាស់ជយលាភីកម្មវិធី “ដំណើរឆ្ពោះទៅកាន់ការសម្ដែង” វគ្គ ២ ដែលរបស់ស្ថានីយ ទូរទស្សន៍ CTN អំឡុងឆ្នាំ ២០១២-២០១៣។ ក្រោយពីជាប់កម្មវិធីនោះមក លី ស្រីពៅ ក៏ស្ងប់ស្ងាត់មួយរយៈ រហូតមកដល់ឆ្នាំ ២០១៦ ស្រីពៅ ក៏បានចូលទៅក្នុងកម្មវិធីដែលហង្សមាសទិញសិទ្ធិពីបរទេសដូចគ្នា គឺកម្មវិធី Cambodian Idol រដូវកាលទី ២ តែមិនអាចឆ្លងផុតវគ្គជម្រុះ។

រូប លី ស្រីពៅ កម្មវិធីដំណើរឆ្ពោះទៅកាន់ការសម្ដែង ស្លៀករ៉ូបក្រហម
មុនពេលចូលប្រកួតកម្មវិធី The Voice Cambodia រដូវកាលនេះ នាងក៏បានបង្កើត band តូចមួយនាឆ្នាំ ២០២២ ដែលទទួលគ្រប់កម្មវិធី និងភោជនីយដ្ឋាន ពិសេសតាម sky bar ច្រើនខ្លាំង។ អ្វីដែលកាន់តែពិសេសនោះ បច្ចុប្បន្ននាងស្រលាញ់ និងកំពុងអភិវឌ្ឍន៍ខ្លួនជា content creator ដែលធ្វើវីដេអូ review មុខម្ហូប។ បច្ចុប្បន្នការ review food នោះក៏អាចបង្កើនជាចំណូល និងមានប្រជាប្រិយភាពខ្លាំងដែរ។


បើទោះជាធ្លាក់ត្រឹមវគ្គ Knockouts ក៏ពិតមែនតែ លី ស្រីពៅ ថា នាងព្យាយាមអស់ពីសមត្ថភាព និងបានបទពិសោធន៍ថ្មី ដែលអាចឲ្យយកទៅច្នៃក្នុងអាជីពចម្រៀងបន្តទៅថ្ងៃមុខទៀត។ មិននៅស្ងៀមត្រឹមនេះ ស្រីពៅ ក្រៅពីជាតារាចម្រៀង review អាហារ លក់កាហ្វេ នាងក៏កំពុងរៀនធ្វើវីដេអូ ការថត និងជំនាញផ្សេងៗច្រើនទៀត។
ស្រីពៅ ជាបេក្ខជនដ៏មានសមត្ថភាពមួយរូប កាលពីវគ្គ Blind Auditions នាងបានបកស្រាយបទ “សុំផ្លូវ” ត្រូវ coach ទាំង ៤ គោះប៊ូតុងដណ្ដើមគ្នា។ ក្នុងនោះនាងបានជ្រើសរើសយក សុគន្ធកញ្ញា ចូលមកដល់វគ្គ The Battles បេក្ខជនដែលមានប្រភពមកពីខេត្តបាត់ដំបង បានផ្ដួលដៃគូ គឹម ស្រស់ ក្នុងបទ “ខ្លាចបាត់អូន”៕ ចង់តាមដានសកម្មភាព លី ស្រីពៅ អាចចូលទៅកាន់ផេក https://www.facebook.com/lysreypovsinger?mibextid=LQQJ4d!

























































Account
Security
Favourite Content