មតិ Coach ទាំង៤ ធ្វើឱ្យ លឹម សេរីហាន់នីកា ស្រក់ទឹកភ្នែកកណ្តាលឆាកយប់មិញ

កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី 3 បានឈានចូលដល់វគ្គ Live Show សប្តាហ៍ទី៤ កាលពីចុងសប្តាហ៍កន្លងទៅ ដែលក្នុងសប្តាហ៍នោះ បេក្ខជនក្នុងក្រុមនីមួយៗបានឡើងបកស្រាយបទចម្រៀងយ៉ាងពីរោះរណ្តំ នៅចំពោះមុខ Coach ទាំង៤ និងទស្សនិកជនយ៉ាងច្រើនកុះករ។

ក្រឡេកទៅមើល កូនក្រុមតារាចម្រៀង ពេជ្រ សោភា គឺបេក្ខជន លឹម សេរីហាន់នីកា នៅតែធ្វើបានល្អខ្លាំងមែនទែនសម្រាប់វគ្គ Liv Show សប្តាហ៍ទី៤ នេះ ដោយនាងបានជ្រើស​យកបទ «ស្រលាញ់អូនម្តងទៀតបានទេ» មកបកស្រាយ ជាមួយស្ទីល៍ច្រៀងផ្ទាល់ខ្លួនរបស់នាង ធ្វើឱ្យបទចម្រៀងមនោសញ្ចេតនាមួយនេះ ពីរោះគ្រលួចចិត្តអ្នកស្តាប់​តែ​ម្តង សូម្បី Coach ទាំង៤ ក៏ផ្ទៀងត្រជៀកស្តាប់​យ៉ាងយកចិត្តទុកដាក់ផងដែរ។

Coach ទាំង៤ បានផ្តល់មតិយោបល់ និងការយល់ឃើញផ្សេងៗគ្នាលើការបកស្រាយចម្រៀងរបស់ បេក្ខភាពជើងខ្លាំងរូបនេះ ដែលក្នុងនោះមតិយោបល់ដែលនាងទទួលបានពី Coach ពិតជាល្អមែនទែន ជាមតិវិជ្ជមានបង្ហាញពី​ការ​ប្រើប្រាស់​សំឡេង​បាន​យ៉ាង​ល្អ និងការវិវត្តន៍ខ្លួនយ៉ាងល្អរបស់ នីកា។ Coach ប៉ាយារិទ្ធ បានលើកឡើងថា ការបកស្រាយចម្រៀងរបស់ ហាន់នីកា ទោះខ្សឹបក៏គេនៅតែស្តាប់ឮ ទោះលាក់នៅក្នុងចិត្តក៏គេនៅតែដឹង។ រីឯ Coach សុវណ្ណរាជ បានបន្ថែមថា កូនអ្នកខេត្តកំពង់ធំរូបនេះ ពិតជាពូកែគ្រប់គ្រងអារម្មណ៍​ដោយអាចអបអារម្មណ៍ខ្លួនឯងឱ្យស្ងប់ស្ងាត់តាមភាពឈឺចាប់នៃចម្រៀងមួយបទ​នោះ​យ៉ាងល្អ ប្រៀបដូចការបំពេញសាមីការមួយពីដើមដល់ចប់ គឺពិតជាល្អមែនទែន។

ដោយឡែក Coach ស្រីទាំងពីរ ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី 3 ឯណោះវិញ គឺតារាចម្រៀង ឱក សុគន្ធកញ្ញា បានបញ្ចេញមតិទៅកាន់ នីកា ថា សម្រាប់វគ្គ  Live Show សប្តាហ៍ទី៤នេះ នីកា កាន់តែធំពេញវ័យ ហើយលេចចេញចំណុចល្អច្រើនមែនទែន ដោយបានប្រើប្រាស់សំឡេងមុតស្រួចមកប្រកួតប្រជែង ស័ក្តិសមជាបេក្ខភាពប្រកួតចម្រៀងលំដាប់ពិភពលោក។ ការគ្រប់គ្រងអារម្មណ៍ និងការដាក់អារម្មណ៍ ក្នុងបទចម្រៀងនេះ​ ពិតជា smooth បានល្អ ជាការប្រឹងប្រែងលត់ដំខ្លួនឯងយ៉ាងល្អ គួបផ្សំការបន្ថែមចំណុចល្អរបស់គ្រូបង្វឹក ធ្វើឱ្យ Coach រូបនេះជឿជាក់ថា ហាន់នីកា នឹងអាចឆ្លងចូលទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន។

ចំណែក ពេជ្រ សោភា ដែលជាគ្រូបង្វឹកផ្ទាល់ ក៏បានលើកឡើងថា នាងតែងតែមើលវីដេអូ វគ្គ Blind Audition ម្តងហើយម្តងទៀត ហើយស្ទើរតែមិនជឿថា នីកា អាចឈានមកដល់វគ្គនេះទេ។  ភាពវិវត្តន៍របស់ លឹម សេរីហាន់នីកា ពិតជាមិនធម្មតាសម្រាប់នាងនោះទេ អ្វីដែលនាងឆក់ចិត្តនាងឱ្យកាន់ដៃ នីកា មកដល់វគ្គនេះគឺ ភាសាច្រៀង ភាសាបេះដូង និងភាសាអារម្មណ៍។ ប៉ុន្តែគ្រូបង្វឹករូបនេះមិនអាចទាញចិត្តគ្រប់គ្នាឱ្យបោះឆ្នោតបានទេ មានតែសំឡេងពិតរបស់ ​នីកា ប៉ុណ្ណោះដែលអាចឱ្យបេក្ខភាពរូបនេះជោគជ័យបាន។ គ្រាន់តែឮឃ្លាប្រយោគនេះភ្លាមទឹកភ្នែករបស់ លឹម សេរីហាន់នីកា ស្រក់​ទឹកភ្នែកកណ្តាលឆាក វគ្គ Liv Show សប្តាហ៍ទី៤ តែម្តង។

យ៉ាងណាមិញ មតិ Coach ទាំង ៤ រូប នៃកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោកThe Voice Cambodia រដូវកាលទី 3 សុទ្ធតែជូនពរ និងជឿជាក់ថា សមត្ថភាព ហាន់នីកា ពិតជាស័ក្តិសមឆ្លងចូលទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (Semi Final) ពិតមែ​ន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ