Li BingBing ថែខ្លួនខ្លាំងសិតសក់ដល់ទៅ ៤០០ ដងក្នុងមួយថ្ងៃដើម្បីសម្រស់ស្រស់ស្អាត

Li Bing Bing ជាតារាសម្ដែងស្រីចិនជើងចាស់ម្នាក់ ក្រោយបង្ហាញខ្លួនក្នុងសិល្បៈរូបនាងបង្ហាញខ្លួនក្នុងរឿងភាគ ភាគយន្ដកុនមិនតិចជាង ៤០ រឿងឡើយ។ មកទល់ពេលនេះនាងមានវ័យ ៥០ ឆ្នាំទៅហើយ តែបើក្រឡេកមកមើលសម្រស់វិញគឺក្មេងអាយុជាង ២០ ទៅ ៣០ ឆ្នាំល្មមៗ សុំចាញ់តែម្ដង។

កាលពីថ្មីៗ នេះ យោងតាមប្រភពព័ត៌មានហុងកុង HK01 តារាស្រី Li Bing Bing បានទម្លាយពីរូបមន្ដថែរក្សាសម្រស់របស់ខ្លួនទៅកាន់មហាជន ដែលរូបមន្ដទាំងនេះនាងមិនសូវនិយាយឡើងប្រាប់មនុស្សជុំវិញឡើយ។ នាងបានលើកឡើងថា វាមានចំណុចគួបផ្សំច្រើនដើម្បីអាចឱ្យនាងមានសម្រស់ក្មេងជាងវ័យដូចសព្វថ្ងៃ។ ក្នុងចំណោមនោះមានវិធីមួយដែលធ្វើឱ្យគ្រប់គ្នាហាក់មានការភ្ញាក់ផ្អើលព្រោះនាងសិតសក់ដល់ទៅ ៤០០ ដងក្នុងមួយថ្ងៃ។ តោះទៅដឹងពីវិធីថែរក្សាសម្រស់របស់នាងបន្ដិចមើល៖

ចំណុចទី ១ Li Bing Bing បានប្រាប់ឱ្យដឹងថា៖ ទោះរវល់ប៉ុណ្ណាក៏ត្រូវតែលាងសម្អាតមុខឱ្យបានស្អាត ជាពិសេសនៅពេលដែលមានផាត់មុខ នាងមិនដែលគេងទាំងមានម្សៅជាប់មុខនោះទេ។ អ្នកខ្លះហត់ពេកអាចនឹងលង់លក់ទៅទាំងដែលមិនទាន់បានសម្អាតមុខស្អាត។ ការសម្អាតមុខជាប្រចាំឱ្យបានស្អាត ជាទម្លាប់ល្អមួយ ហើយវាជួយថែរក្សាស្បែកមុខរបស់អ្នកឱ្យទន់រលោង និងគ្មានជាតិខ្លាញ់។

ចំណុចទី ២ នាងតែងតែសិតសក់យ៉ាងហោចណាស់ក៏មួយថ្ងៃ ៤០០ ដងដែរ។ វាជួយឱ្យចរន្ដឈាមដើរបានស្រួល កាត់បន្ថយការឈឺចាប់នានា ជាពិសេសការឈឺក្បាល។ បើទោះជាស្រ្ដេសខ្លាំងប៉ុណ្ណាក៏នាងមិនដែលយកដៃទៅឈ្លីក្បាលខ្លាំងៗ ឡើយដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពស្បែក ឬកាន់តែឈឺលើសដើម ជំនួសមកដោយការម៉ាស្សាថ្នមៗជុំវិញផ្នែកក្បាល។ ចំណែកសាប៊ូកក់សក់វិញ នាងជ្រើសយកផលិតផលណាដែលមានជាតិសាប៊ូតិចបំផុត និងមានជាតិវីតាមីនច្រើន ឬជាតិដែលធ្វើពីរុក្ខជាតិជាដើម។ ការធ្វើដូច្នេះធ្វើឱ្យសក់របស់នាងដុះក្រាស់ខ្លាំង មិនងាយជ្រុះ។

ចំណុចទី ៣៖ ជាទូទៅនាងញ៉ាំផ្លែ ផាសិន ៥ ទៅ ៦ ផ្លែក្នុងមួយថ្ងៃព្រោះជាសម្បូរដោយជាតិវីតាមីន C ជំនួយដល់ស្បែក និងមិនសូវមានជាតិផ្អែមធ្វើឱ្យឡើងគីឡូ។ សម្រាប់បន្លែវិញ នាងជ្រើសញ៉ាំបន្លែពណ៌បៃតង និងក្រហម ហើយសម្រាប់ការចម្អិនគឺស្ងោរ នាងមិនញ៉ាំបន្លែឆាដែលប្រើខ្លាញ់ ឬប្រេងឡើយ។

ចំណុចទី ៤៖ នាងហាត់ប្រាណជាប្រចាំ និងព្យាយាមគេងឱ្យបានគ្រប់គ្រាន់តាមដែលអាចធ្វើទៅបាន។

តោះសាកល្បងទាំងអស់គ្នាបើចង់បានសម្រស់មិនចេះចាស់ដូចតារាស្រី Li BingBing៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម