ម្ចាស់បទ “My Heart Will Go On” រៀបរាប់ទុក្ខលំបាកក្រោយប្រឈមជំងឺចម្លែកដ៏កម្រ

តារាចម្រៀងស្រីល្បី Celine Dion ម្ចាស់បទ “My Heart Will Go On” បានទម្លាយថា ខ្លួនកំពុងជាប់មានជំងឺដ៏កម្រម៉្យាង ជាហេតុធ្វើឲ្យនាងត្រូវផ្អាកសកម្មភាពសិល្បៈនានា ជាពិសេសការប្រគំតន្ដ្រីទេសចរណ៍របស់ខ្លួនដែលគ្រោងធ្វើនៅក្នុងឆ្នាំ ២០២៤។

ជំងឺរបស់តារាស្រី Celine Dion ត្រូវបានរាយការណ៍ថា ជាជំងឺពាក់ព័ន្ធសរសៃប្រសាទដ៏កម្រមួយ ហើយជំងឺនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃរបស់នាង។ វាធ្វើឲ្យនាង​ ពិបាកក្នុងការដើរ ហើមសាច់ដុំ ពេលខ្លះមិនអាចសូម្បីច្រៀង និងប៉ះពាល់ដល់រាងកាយទាំងមូល។ បើទោះជាមានការគាំទ្រពីអ្នកជុំវិញ និងការមើលថែពីក្រុមគ្រូពេទ្យជំនាញ ប៉ុន្ដែវានៅតែជារឿងពិបាកខ្លាំងមួយសម្រាប់រូបនាងខ្លាំងក្នុងការតស៊ូប្រឆាំង។

ថ្មីៗ នេះ តារាស្រី Celine Dion ក៏បានបញ្ចេញពីភាពយន្ដឯកសារ “I Am Celine Dion” និងបានរៀបរាប់ពីជំងឺដែលរូបនាងកំពុងប្រឈមមុខជាមួយវាយ៉ាងលំបាក។ វាបង្ហាញពីអារម្មណ៍ឈឺចាប់ និងភាពលំបាកដែលតារាស្រីវ័យ ៥៦ ឆ្នាំរូបនេះត្រូវឆ្លងកាត់។ សកម្មភាពទាំងអស់នោះធ្វើឲ្យអ្នកគាំទ្រជាច្រើនហាក់មានអារម្មណ៍ឈឺចាប់ និងអាណិតអាសូរដល់រូបនាងយ៉ាងខ្លាំង។

ជាមួយគ្នាដែរ នៅក្នុងឈុតមួយនៃភាពយន្ដឯកសារ បានបង្ហាញឲ្យឃើញរូបនាងស្រាប់តែប្រកាច់ភ្លាមៗ និងកន្ដ្រាក់សាច់ដុំពាសពេញរាងកាយ ហើយមិនអាចធ្វើចលនាបានរហូតដល់ទៅ ១០ នាទី។ នាងត្រូវការចាក់ថ្នាំទប់ស្កាត់ និងបន្ថយការឈឺចាប់។ តារាស្រី Celine Dion បានទម្លាយថា នាងពិតជាមានអារម្មណ៍ខ្មាស់អៀនខ្លាំង នៅពេលនាងមិនអាចគ្រប់គ្រងរាងកាយរបស់ខ្លួនឯងបាន និងបង្ហាញឲ្យឃើញស្ថានភាពមិនល្អបែបនេះ។ នាងក៏បានលើកឡើងបន្ថែមថា៖ ទោះជាមានការឈឺចាប់ និងលំបាកខ្លាំងយ៉ាងណា នាងនឹងខិតខំប្រឹងប្រែងជម្នះឲ្យបាន នាងនឹងត្រឡប់មកកាន់ឆាកតន្ដ្រីសាជាថ្មីម្ដងទៀត។

គួរបញ្ជាក់ថា ប្អូនស្រីរបស់តារាស្រីរូបនេះគឺ Claudette Dion ក៏ធ្លាប់បានទម្លាយពីស្ថានភាពរបស់បងស្រីខ្លួនដល់ទស្សនាវដ្ដី Hello! Canada និងបានលើកឡើងថា បងស្រីរបស់នាងជាមនុស្សដ៏រឹងមាំម្នាក់។ បងស្រីរបស់ខ្លួនបានព្យាយាមគ្រប់យ៉ាងដើម្បីតស៊ូជាមួយជំងឺខួរក្បាលកម្រមួយនេះ។ វាជាជំងឺមួយដែលពួកយើងដឹងពីវាតិចតួចមែនទែន ហើយនាង និងក្រុមគ្រួសារមិនអាចធ្វើអ្វីបានច្រើនឡើយ ជាពិសេសមិនអាចជួយសម្រាលការឈឺចាប់ដែលបងស្រីរបស់នាងកំពុងទទួល។ ស្របពេលដែលស្ថានភាពជំងឺរបស់ Celine Dion គ្មានភាពប្រសើរឡើង និងកាន់តែដើរទៅមុខ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ