សម្ដែងសមពេក! Lee YiKyung តួចិត្ដអាក្រក់ក្នុងរឿង “Marry My Husband” ទម្លាយត្រូវគេជេរប្រទេចដល់ជីវិតពិតទៀត

តារាសម្ដែងប្រុស Lee YiKyung កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយបង្ហាញមុខក្នុងរឿងភាគល្បី “Marry My Husband” កាលពីពេលថ្មីៗ នេះ។ លោកសម្ដែងជាតួអង្គ Park Min Hwan ជាប្ដីដ៏ចិត្ដអាក្រក់ និងកំណាចឃោរឃៅម្នាក់។ ការសម្ដែងដ៏ប៉ិនប្រសប់របស់លោកត្រូវបានមហាជនជាច្រើនសរសើរមិនដាច់ពីមាត់ ព្រោះមើលទៅដូចពិតៗ ហើយពិបាកធ្វើចិត្ដមិនស្អប់មិនបាន។

មែនទែនទៅ ការសម្ដែងសមឥតខ្ចោះរបស់តារា Lee YiKyung ក៏ធ្វើឲ្យលោកទទួលបានពាក្យជេរប្រទេច នៅក្នុងជីវិតពិតផងដែរ។ តារាប្រុសរូបនេះបានចូលរួមក្នុងកម្មវិធីរបស់ “My Little Boy” របស់ SBS និងបានលើកឡើងពីអារម្មណ៍របស់ខ្លួនក្រោយសម្ដែងរឿង “Marry My Husband”។

លោកបានលើកឡើងថា៖ ការសម្ដែងរបស់លោកពិតជាទទួលបានការចាប់អារម្មណ៍ច្រើន ដោយសារលោកត្រូវបានគេជេរក្នុងជីវិតពិត។ លោកបានជួបអ្នកជិតខាងរបស់លោក ពួកគេក៏ជេរលោក អាចង្រៃ អាចោលម្សៀត ភ្លាមៗ។ លោកបានទៅថតការងារមួយចំនួននៅឯផ្សារ ទឹកមុខរបស់មហាជន នៅពេលដែលឃើញលោកគឺបង្ហាញថា ពួកគេពិតជាស្អប់លោកខ្លាំង។ ទឹកមុខរបស់គេគឺប្រែប្រួលភ្លាមៗ ពេលដែលឃើញមុខរបស់លោក។ បើទោះជាត្រូវគេជេរប្រទេចក្នុងជីវិតពិត តែលោកហាក់មានអារម្មណ៍រីករាយ ដោយសារការសម្ដែងរបស់លោកកាន់តែមានភាពល្អប្រសើរ និងដូចពិតៗ។​

យ៉ាងណាក្ដី ថ្វីបើតារាប្រុស Lee YiKyung ត្រូវមហាជនមួយចំនួនស្អប់ដោយសារការសម្ដែងជាតួអង្គចិត្ដអាក្រក់ ក្រឡេកមកមើលជីវិតពិតលោកជាបុគ្គលចិត្ដល្អម្នាក់។ លោកធ្លាប់បានជួយសង្គ្រោះជីវិតមនុស្សជាច្រើន ដូចជា Jo Kwon សមាជិកក្រុមចម្រៀង 2AM, អ្នកដំណើរតាមផ្លូវដែលចង់សម្លាប់ខ្លួន និងមិត្ដភក្ដិជិតស្និទ្ធរបស់លោក។ ក្រៅពីនេះ លោកក៏ធ្លាប់ជួយជាប្រាក់ដល់មិត្ដរបស់លោកថែមទៀតក្នុងការធ្វើជំនួញរហូតជិត ៨ ម៉ឺនដុល្លារអាមេរិក៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​