កម្មវិធីជួបជុំអ្នកគាំទ្ររបស់ Lee Jong Suk នៅហ្វីលីពីនត្រូវលុបចោលភ្លាមៗក្រោយផ្ទុះការតវ៉ាទ្រង់ទ្រាយធំ

ព្រឹត្តិការណ៍ការជួបជុំអ្នកគាំទ្ររបស់តារាសម្ដែង Lee Jong Suk ត្រូវបានលុបចោលភ្លាមៗដោយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ទីភ្នាក់ងាររបស់លោក A-Man Project (Ace Factory) បានប្រកាសថា “កម្មវិធីទេសចរណ៍ជួបជុំអ្នកគាំទ្រអាស៊ីឆ្នាំ២០២៥ របស់ Lee Jong Suk [With៖ Just Like This] នៅទីក្រុងម៉ានីល ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ Araneta Coliseum ត្រូវបានលុបចោលដោយសារតែកាលៈទេសៈមិនអាចគ្រប់គ្រងបាន”។

ភ្នាក់ងារបានពន្យល់ថា៖ “បន្ទាប់ពីពិចារណាយ៉ាងយកចិត្តទុកដាក់ យើងបានសម្រេចចិត្តផ្តល់អាទិភាពដល់សុវត្ថិភាពរបស់អ្នកគាំទ្រ សិល្បករ និងបុគ្គលិកទាំងអស់ ដោយសារបាតុកម្មដ៏ធំមួយត្រូវបានគ្រោងនឹងធ្វើឡើងនៅថ្ងៃដដែល។ យើងសូមការយោគយល់ពីអ្នកទាក់ទងនឹងការសម្រេចចិត្តនេះ”។ ពួកគេបានបន្តថា៖ “យើងសូមអភ័យទោសដោយស្មោះចំពោះអ្នកគាំទ្រទាំងអស់ដែលទន្ទឹងរង់ចាំការជួបជុំអ្នកគាំទ្រនេះ ហើយក៏សូមការយោគយល់ពីគ្រប់គ្នាចំពោះភាពរអាក់រអួលណាមួយដែលបណ្តាលមកពីការលុបចោលនេះ។ យើងពិតជាសង្ឃឹមថា Lee Jong Suk នឹងអាចជួបអ្នកគាំទ្រហ្វីលីពីនម្តងទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះ”។ សេចក្តីជូនដំណឹងនេះក៏បានបញ្ជាក់ផងដែរថា ព័ត៌មានអំពីការសងប្រាក់វិញនឹងត្រូវបានចេញផ្សាយតាមរយៈបណ្តាញផ្លូវការរបស់អ្នករៀបចំកម្មវិធីក្នុងស្រុក។

សូមបញ្ជាក់ថា ទីក្រុងម៉ានីល ប្រទេសហ្វីលីពីនកំពុងជួបប្រទះការតវ៉ាបន្ទាប់ពីការចោទប្រកាន់ពីបទពុករលួយបានលេចចេញឡើងជុំវិញគម្រោងបង្ការទឹកជំនន់ដែលដឹកនាំដោយរដ្ឋាភិបាល។ ដោយមានមនុស្សប្រមាណ ៦៥ ម៉ឺននាក់ចូលរួមក្នុងការតវ៉ា ទីភ្នាក់ងារ Lee Jong Suk ក៏បានសម្រេចចិត្តលុបចោលព្រឹត្តិការណ៍ Fan Meet នេះដោយសារតែបារម្ភអំពីសុវត្ថិភាពធ្ងន់ធ្ងរ។

ក្រោយការប្រកាសលុបចោលនេះ អ្នកគាំទ្រនៅហ្វីលីពីនបានប្រតិកម្មដោយអារម្មណ៍ចម្រុះ។ ខណៈពេលដែលមនុស្សជាច្រើនបានសម្តែងការខកចិត្ត ប៉ុន្តែពួកគេក៏បានបញ្ចេញមតិថា៖ “សូមអរគុណសម្រាប់ការដាក់សុវត្ថិភាពរបស់អ្នកគាំទ្រ និងតារាសម្តែងជាមុន” “សុវត្ថិភាពជាអាទិភាព” និង “អ្វីដែលសំខាន់នោះគឺថា Lee Jong Suk មានសុវត្ថិភាព”។

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រមួយចំនួនបានសម្តែងការខកចិត្តដោយនិយាយថា៖ “ខ្ញុំបានកក់ជើងហោះហើររបស់ខ្ញុំទៅកាន់ទីក្រុងម៉ានីលរួចហើយ និងបានរៀបចំអំណោយជាច្រើនសម្រាប់អ្នកគាំទ្រផ្សេងទៀត – ការលុបចោលដោយមិនពន្យារពេលគឺពិបាកទទួលយកណាស់” និងមានការចោទជាសំណួរថា៖ “ហេតុអ្វីមិនកំណត់ពេលឡើងវិញនៅឆ្នាំក្រោយជំនួសឱ្យការលុបចោល?” ជាដើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់



Leave a Reply

Your email address will not be published.Required fields are marked *