តួរឿង Exhuma លោក​ Lee Do Hyun ឈ្នះពានរង្វាន់ឆ្នើម ក្រោយចេញពីជួរទាហានទើបបាន ៧ថ្ងៃ

នៅថ្ងៃទី២០ ខែឧសភានេះ Lee Do Hyun ទទួលបានពានរង្វាន់​តារាសម្ដែងប្រុសថ្មីឆ្នើម ពីកម្មវិធី Director’s Cut Awards លើកទី២៣ ខណៈតារាសម្ដែងកូរ៉េខាងត្បូងរូបនេះ ទើបតែបញ្ចប់កាតព្វកិច្ចបម្រើជាតិកាលពីថ្ងៃទី១៣​ កន្លងទៅ។

ជាក់ស្ដែង តារាប្រុសវ័យ ៣០ឆ្នាំរូបនេះទទួលបានពានរង្វាន់ ​តារាសម្ដែងប្រុសថ្មីឆ្នើមផ្នែកភាពយន្ត តាមរយៈស្នាដៃសម្ដែងក្នុងរឿងរន្ធត់ដ៏ល្បីប្រចាំ ២០២៤ គឺរឿង Exhuma ក្នុងនាមជាតួអង្គ Bong Gil ដែលជាមនុស្សមានមន្តវិជ្ជា ជាមួយនឹងភាពលេចធ្លោនៃស្នាមសាក់យ័ន្តពេញរាងកាយ។

ក្រៅពីពានរង្វាន់ខាងលើ ភាពយន្តរន្ធត់ដែលមានចំណងជាភាសាខ្មែរថា ផ្នូរបិសាច ក៏ទទួលបានពានរង្វាន់ចំនួន ៣ទៀតដែរ រួមមានពានរង្វាន់តារាសម្ដែងស្រីឆ្នើម សម្រាប់ Kim Go Eun ដែលសម្ដែងជាតួ Hwa Rim និង ពានរង្វាន់អ្នកដឹកនាំឆ្នើម រួមទាំងពាន់រង្វាន់អត្ថបទភាពយន្តឆ្នើម សម្រាប់លោក Jang Jae Hyun។

សូមបញ្ជាក់ថា កម្មវិធី Director’s Cut Awards ជាកម្មវិធីប្រគល់ពានរង្វាន់សម្រាប់ស្នាដៃលេចធ្លោនៅក្នុងវិស័យភាពយន្ត និងស៊េរី ដោយលទ្ធផលសម្រេចគឺផ្អែកទៅលើសំឡេងបោះឆ្នោតរបស់សមាជិក សមាគមអ្នកដឹកនាំភាពយន្តរបស់កូរ៉េខាងត្បូងផ្ទាល់តែម្ដង។

ត្រឡប់មកកាន់សកម្មភាពក្រោយបញ្ចប់ភារកិច្ចក្នុងជួរទាហានវិញ Lee Do Hyun គ្រោងនឹងរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រនៅជុំវិញប្រទេសអាស៊ី ដោយផ្ដើមនៅថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមិថុនា ឯទីក្រុងសេអ៊ូល មុននឹងបន្តទៅកាន់ទីក្រុងចាកាតា អូសាកា តូក្យូ តៃប៉ិ បាងកក ហុងកុង និងម៉ានីល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

LOOT៖ បុគ្គលសំខាន់​ ៥ រូបនៅពីក្រោយបេសកកម្មនាំយក “ព្រលឹងដូនតា” ត្រឡប់មកកម្ពុជាវិញ

ភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” បានជីកកកាយបណ្តាញឧក្រិដ្ឋកម្មដ៏ស្មុគស្មាញរបស់ឈ្មួញជួញដូរវត្ថុបុរាណជនជាតិអង់គ្លេស លោក Douglas

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព



Leave a Reply

Your email address will not be published.Required fields are marked *