លក្ខណ៏ មុនីអានីតា លេចធ្លោខ្លាំងក្នុងឈុត ប្រទីបព្រះស្រីនៃក្រុងធិបតី វគ្គប្រកួតឈុតតំណាងជាតិ

ការប្រកួតឈុតតំណាងជាតិ នៃកម្មវិធី Miss Global 2023 បានបញ្ចប់ទៅដោយជោគជ័យ កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ ក្នុងនោះ បវរកញាតំណាងកម្ពុជា លក្ខណ៏ មុនីអានីតា ក៏បានដើរបង្ហាញម៉ូដឈុតតំណាងជាតិឈ្មោះថា «ប្រទីប ព្រះស្រីនៃក្រុងធិបតី» ដោយភាពជឿជាក់បំផុតនៅចំពោះមុខគណៈកម្មការជាតិ-អន្តរជាតិជាច្រើនរូប រួមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករផងដែរ។ 

ដ្បិតតែឈុតតំណាងជាតិ «ប្រទីប ព្រះស្រីនៃក្រុងធិបតី» មើលទៅរៀងធំបន្តិច តែវាមិនមែនជាបញ្ហាសម្រាប់ អានីតា ឡើយ ដោយនាងនៅតែបញ្ចេញភាពស្វាហាប់ ថាមពលមុតមាំពីខាងក្នុងឱ្យគ្រប់គ្នាបានឃើញ ទោះបីនាងមានបញ្ហាសុខភាពបន្តិចបន្តួចក្តី។ បេក្ខភាពតំណាងជាតិរូប​នេះ​ពិតជាលេចធ្លោខ្លាំងណាស់ ពេលនាងគ្រងឈុតតំណាងជាតិដ៏ប្រណីតនេះ។

អ្នកច្នៃឈុត «ប្រទីប ព្រះស្រីនៃក្រុងធិបតី» បានឱ្យដឹងថា ប្រទីប គឺជាកម្មវិធីមួយដែលប្រជាជនខ្មែរតែងតែប្រារព្ធពិធីបុណ្យរៀងរាល់ឆ្នាំ នៅអំឡុងខែវិច្ឆិកា។ ឈុតនេះប្រើ​រយៈពេល​ធ្វើឡើងត្រឹមតែ ១៥ ថ្ងៃប៉ុណ្ណោះ ហើយចង់បង្ហាញពីគំនិតច្នៃប្រឌិតថ្មីរបស់កូនខ្មែរទៅកាន់តែពិភពលោក តាមរយៈការច្បិចយកសិល្បៈវប្បធម៌ខ្មែរមកបញ្ចូលក្នុងវិស័យបវរកញ្ញានាពេលបច្ចុប្បន្ន។ 

ផ្តល់កិច្ចសម្ភាសន៍ដោយទឹកមុខរីករាយ Miss Global Cambodia 2023 លក្ខណ៏ មុនីអានីតា មានមោទនភាពដែលបានដើរបង្ហាញឈុតតំណាងជាតិ «ប្រទីប ព្រះស្រីនៃក្រុងធិបតី» លើឆាកប្រកួត Miss Global 2023 នៅទឹកដីប្រទេសកម្ពុជាដោយផ្ទាល់បែបនេះ។ នាងប្តេជ្ញាខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីដណ្តើមយកជយលាភីជូនប្រទេសកម្ពុជា។

អានីតា រៀបរាប់ថា រយៈជាង ១០ ថ្ងៃមកនេះ​ នាងសម្រាកបានតិច ដោយសារតែកាលវិភាគការប្រកួតជាប់គ្នារដឹក ដូច្នេះក្នុងនាមជាបវរកញ្ញាតំណាងកម្ពុជា នាងមិនអាចខ្ជិលច្រអូស មិនអាចឈប់ ពោលគឺមានតែប្រឹងប្រែងងើបឡើងបំពេញបេសកកម្មដ៏សំខាន់របស់ខ្លួនឱ្យបានល្អជាទីបំផុត មិនឱ្យកម្ពុជាបាក់មុខលើឆាកអន្តរជាតិនោះឡើយ។

ទោះបីលទ្ធផលថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រទៅជាយ៉ាងណា អាចជាប់ ឬមិនជាប់ដូចការរំពឹងទុកក្តី ក៏ ​ មុនីអានីតា ព្រមទទួលយកដោយក្តីរីករាយ ព្រោះនាងខំប្រឹងអស់ពីសមត្ថភាព​ហើយអំឡុងពេលប្រកួតប្រជែងនេះ ហើយនាងមិនអាក់អន់ស្រពន់ចិត្តអ្វីទេ ព្រោះការប្រកួតអន្តរជាតិនេះផ្តល់បទពិសោធន៍យ៉ាងក្រាស់ក្រែលសម្រាប់បវរកញ្ញាវ័យក្មេងដូចជារូបនេះ។

គួររំឮកផងដែរថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធី Miss Global 2023 នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ ស្អែកនេះ។ លោក អ៊ិន សុភិន អ្នកទទួលបន្ទុករៀប​ចំ​ធ្វើ​ម្ចាស់ផ្ទះការប្រកួត Miss Global 2023 បានបង្ហើបឱ្យដឹងថា ការប្រកួតវគ្គផ្តាច់ព្រ័ត្ររឹតតែពិសេសជាងឆ្នាំមុនៗទៅទៀត ដូច្នេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម