អូលីវ៉ា គង់ ជាអ្នកច្នៃឈុតឱ្យ Anntonia Porsild ឡើងធ្វើ MC ការប្រកួតផ្តាច់ព្រ័ត្រ Miss Global 2023

ដូចប្រិយមិត្តអ្នកស្នេហាវិស័យបវរកញ្ញាបានជ្រាបស្រាប់ហើយថា បវរកញ្ញា Anntonia Porsild ម្ចាស់ជយលាភី 1st Runner up Miss Universe 2023 នឹងមកចូលរួមធ្វើជាពិធីការិនីក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រកម្មវិធី Miss Global 2023 នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ ស្អែកនេះ នៅលើទឹកដីប្រទេសកម្ពុជា។

​គេបានដឹងមកថា បវរកញ្ញារូបស្រស់ Anntonia នឹងត្រូវគ្រងឈុតសម្លៀកបំពាក់ ច្នៃដោយ Designer ខ្មែរម្នាក់ ជាបុគ្គលដែលមានឈ្មោះបោះសំឡេងក្នុងរង្វង់សិល្បៈខ្មែរ និងជា​មនុស្សពោរពេញដោយគំនិតច្នៃប្រតិដ្ឋប្លែកៗទៀតផង។ ម្នាក់នោះគឺ ម៉ែន សីហា ហៅ អូលីវ៉ា គង់។

ផ្តល់កិច្ចសម្ភាសន៍ជាមួយ AMS Infortainment អូលីវ៉ា ថា លោកគឺជាអ្នករចនា និងច្នៃឈុតរ៉ូបជូនបវរកញ្ញា Anntonia សម្រាប់ពាក់ឡើងធ្វើពិធីការិនី ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្មវិធី Miss Global 2023 ស្អែកនេះ​។ លោករំភើបចិត្តខ្លាំងណាស់ដែលលោក អ៊ិន សុភិន មានទំនុកចិត្ត និងផ្តល់ឱកាសឱ្យលោកបញ្ចេញស្នាដៃច្នៃម៉ូដជូនបវរកញ្ញាលំដាប់ពិភពលោក ពិសេស Anntonia ជា Idol និងជាបវរកញ្ញាក្នុងដួងចិត្តរបស់លោកតែម្តង។

ម្ចាស់ប្រេន KALKIN រូបនេះរៀបរាប់បន្តថា លោកបានរចនា និងច្នៃឈុតសម្លៀកបំពាក់របស់ Anntonia យ៉ាងពិសេសបំផុត ដោយសម្រិតសម្រាំងយ៉ាងម៉ត់ចត់ទាំងក្រណាត់ និងដំណាក់កាលផលិត ដើម្បីទទួលបានឈុតដ៏ប្រណីត ប្រកបដោយគំនិតច្នៃប្រតិដ្ឋខ្ពស់។ ជាក់ស្តែង ឈុតដែល Anntonia នឹងគ្រងធ្វើជា MC ច្នៃឡើងពីក្រណាត់សូត្រខ្មែរដែលលោកផលិតផ្ទាល់តែម្តង ដើម្បីច្នៃចេញជា gown ដ៏មានអំណាច មើលទៅមានថាមពល ឆ្លុះបញ្ចាំងពីអំណាចរបស់ស្រ្តី និងភាពជាអ្នកដឹកនាំរបស់ស្ត្រីតែម្តង។ ម៉្យាង លោក​ចង់បង្ហាញទៅកាន់ពិភពលោកថា ខ្មែរយើងមានលទ្ធភាពអាចបង្កើតជា gown ដោយប្រើប្រាស់វត្ថុធាតុដើមរបស់ខ្លួនឯង ដោយមិនចាំបាច់នាំចូលពីប្រទេសផ្សេងឡើយ។

តាមគម្រោង Anntonia Porsild ម្ចាស់ជយលាភី 1st Runner up Miss Universe 2023 ត្រូវពាក់ឈុតសម្លៀកបំពាក់ប្រេន KALKIN តែមួយឈុតប៉ុណ្ណោះ តែក្នុងនាមជា Desiger អាជីព លោកបានត្រៀម ២-៣ ឈុតទៀត ដើម្បីសាគួរក្នុងករណីបន្ទាន់ណាមួយកើតឡើងជាយថាហេតុ។

ក្រៅពីច្នៃឈុតជូន បវរកញ្ញា Anntonia Porsild ​ អូលីវ៉ា គង់ ក៏មានចំណែកចូលរួមក្នុងកម្មវិធីប្រកួត Miss Global 2023 នេះផងដែរ ដោយលោកចូលរួមសហការឧបត្ថម្ភផ្តល់​ឈុត​ ២០ ជូនដល់បវរកញ្ញា Top 20 ដើម្បីដើរបង្ហាញម៉ូដក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រ។ ឈុតទាំងអស់ដែល Top 20 នឹងត្រូវដើរបង្ហាញនោះ ជាការច្នៃម៉ូដយ៉ាងពិសេសពីប្រេន KALKIN របស់លោកផ្ទាល់តែ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ