កម្មវិធី Milan Fashion Week 2023 ដែលកុមារីវ័យ ៥ ឆ្នាំ ឡឺរេន បានបញ្ចប់ការដើរបង្ហាញម៉ូដនៅទីនោះជាមួយ អូលីវ៉ា គង់ ជាម្ចាស់ប្រេន KALKIN ព្រមជាមួយតារាបង្ហាញម៉ូដដទៃទៀតនោះ ពិតជាទទួលបានការស្វាគមន៍ និងហ៊ោកញ្ជ្រៀវពីសំណាក់ភ្ញៀវចូលរួមទស្សនា និងអ្នកថតរូបព្រោងព្រាត។

ក្នុងការដើរបង្ហាញខ្លួនរបស់នាងតូចរួបនោះ ធ្វើឲ្យភ្ញៀវទស្សនាផ្ទាល់ភ្ញាក់ផ្អើលនិងកោតសរសើរពីទេពកោសល្យការដើរម៉ូដ ពិសេសម៉ូដសក់អប្សរាតែម្ដង។ បើតាមការឲ្យដឹងពី អូលីវ៉ា លោកមិននឹកស្មានថាម៉ូដែលតូច ឡឺរេន ធ្វើបានល្អខ្លាំង ស័ក្ដិសមជាអ្នកអាជីព និងទទួលបានការចាប់អារម្មណ៍ច្រើនបែបនោះឡើយ។
តាំងពីបង្ហាញខ្លួនពេលដើរសមឆាកកុមារី ឡឺរេន ត្រូវអ្នកអ្នកថតរូបបរទេស ផ្ដោតជាបុគ្គលសំខាន់ក្នុង collection របស់ អូលីវ៉ា គង់ បាត់ទៅហើយ។ អំឡុងពេលដើរបង្ហាញម៉ូដមែនទែនទៀតសោតម៉ូដែលតូចរូបនោះនៅតែឆក់បានការចាប់អារម្មណ៍ពីភ្ញៀវអង្គុយមើលម៉ូដសម្លៀកបំពាក់នៅ Milan Fashion Week 2023 យកទូរស័ព្ទតាមថតសកម្មភាពនាងជាប់។


ត្បិតទើបមានវ័យ ៥ ឆ្នាំក៏ពិតមែន តែ ឡឺរេន មានជំនាញដើរម៉ូដយ៉ាងស្ទាត់ ហើយមុនទៅបំពេញការងារនៅ Milan Fashion Week 2023 នេះ នាងក៏ធ្លាប់បានទៅដើរម៉ូដនៅប្រទេសវៀតណាមម្ដងរួចមកហើយ។ ក្រោយចប់ Milan Fashion Week 2023 ឡឺរេន និង អូលីវ៉ា គង់ បានបន្តទៅអឺរ៉ុប ហើយពេលនេះឮដំណឹងមកថា អ្នកទាំង ២ ព្រមទាំងក្រុមការងារបានទៅដល់បារាំង និងកំពុងរកទីតាំងnig ប្លង់ថតរូប សម្រាប់ឈុតហ្វេសសិន KALKIN ទុកជាអនុស្សាវរីយ៕






























Account
Security
Favourite Content