Lauryn សង្សារ វណ្ណដា ក្លាយជា Brand Ambassador ក្រែមរលោងរបស់ ពេជ្រ ពិសី

អ្នក​ជំនួញ​ស្រី និង​អ្នក​បង្កើត​មាតិកា ពេជ្រ ពិសី បាន​កំពុង​ជោគជ័យ​លើ​វិថី​អនឡាញ ហើយ​ក៏​កើន​ប្រជាប្រិយភាព​ឥត​ឈប់ឈរ​ដែរ នា​មួយ​រយៈ​ចុងក្រោយ​នេះ។ ក្រឡេក​ទៅ​មើល Collection ចុងក្រោយ​របស់ ពិសី គឺ​ផ្កា Lip Oil ដែល​មាន​ទាំង​ការ​គាំទ្រ និង​មតិ​រិះគន់។

បើ​ទោះ​ជា​មាន​មតិ​រិះគន់​លើ​ផលិតផល​ថ្មី​របស់ ពេជ្រ ពិសី ក៏​ដោយ តែ​នាង​មិន​បាន​បាក់​ទឹកចិត្ត​ចំពោះ​រឿង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ​នាង​បាន​រៀបចំ Pop up និង​សម្ពោធ​លក់​ផលិតផល​ថ្មី ផ្កា Lip Oil យ៉ាង​ធំ​សម្បើម​រយៈពេល ១០ ថ្ងៃ នៅ​កោះ​នរា ចាប់ពី​ថ្ងៃ ១៦ ​ម្សិលមិញ ហើយ​ថ្ងៃ​បើក​សម្ពោធ ក៏​បាន​ចុះ​ហត្ថលេខា​ជាមួយ BA ដែល​ជា​ស្រី​ស្អាត ពូកែ​លេង​ខ្លួន​ស៊ិចស៊ី និង​ជា​សង្សារ​កំពូល​តារា​រ៉េប វណ្ណដា។

Lauryn បាន​ក្លាយ​ជា​អ្នក​តំណាង​ឲ្យ ផ្កា Lip Oil របស់ ពិសី យ៉ាង​ពេញលេញ​ចាប់ពី​ថ្ងៃ ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ក្រោយ​ការ​ចុះ​ហត្ថលេខា​នៅ​ចំពោះ​មុខ​មហាជន​ច្រើន​កុះករ។ ក្រោយ​វីដេអូ ដែល ផ្កា បាន​បង្ហោះ​ពី​ស្រមោល​មនុស្ស​ស្រី​កាន់​ផលិតផល​ថ្មី របស់ ផ្កា Lip Oil មាន​អ្នក​គាំទ្រ​ជាច្រើន​បាន​ទស្សន៍ទាយ​ត្រូវ​ថា​ជា Lauryn។

សង្សារ​សំណព្វ​ចិត្ត វណ្ណដា បាន​ក្លាយ​ជា​អ្នក​ប្រម៉ូត​ផលិតផល​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ព្រោះ​រូបភាព និង​វីដេអូ​របស់​នាង​បង្ហោះ​លើ​បណ្ដាញ​សង្គមមាន​អ្នក​មើលច្រើន​មិន​ចាញ់​តារា​ល្បី​ៗ​ដទៃ​ទៀត​ឡើយ៕

រូបភាព៖ ផ្កា – phka និង Lauryn



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។



Leave a Reply

Your email address will not be published.Required fields are marked *