សាន្ដ កុសុមៈ ក្រៅពីទេពកោសល្យ​សម្ដែង ដើរម៉ូដ នៅមានសមត្ថភាពច្រៀងជប៉ុនពីរោះទៀត

កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​តារា​សម្ដែង និង​ជា​តារា​បង្ហាញ​ម៉ូដ សាន្ដ កុសុមៈ បាន​បង្ហោះ​វីដេអូ​ចម្រៀង cover មួយ​បទ​ជា​ភាសា​ជប៉ុន ធ្វើឲ្យ​ហ្វេន​ៗ​ចំហ​មាត់​គ្រប់គ្នា ព្រោះ​មិន​នឹក​ស្មាន​ដល់​​ធីតា​ឯក​សង្ក្រាន្ត ឆ្នាំ ២០២១ មាន​ទេពកោសល្យ​ដល់​ម្ល៉ឹង។

ចម្រៀង​ដែល សាន្ដ កុសុមៈ cover នោះ​មាន​ចំណងជើង​ថា «Torisetsu» ម្ចាស់​បទ​ដើម​មាន​ឈ្មោះ​ថា Nishino Kana ជា​តារា​ស្រីចម្រៀងស្រី​ជប៉ុន​​វ័យ ៣៥ ឆ្នាំ។ អ្នក​គាំទ្រ​ពិត​ជា​​មិន​នឹក​ស្មាន​ថា កុសុមៈ មាន​ទឹកដម​សំនៀង​ពីរោះ​បែប​នេះ​សោះ​ឡើយ ព្រោះ​រាល់​ដង​ឃើញ​ត្រឹម​តារា​ស្រី​រូប​នេះ​សម្ដែង និង​បង្ហាញ​ម៉ូដ​នៅ​លើ​ឆាក ប៉ុន្តែ​មិន​នឹក​ស្មាន​ថា នាង​អាចច្រៀង​ពីរោះ​ដូច​តារា​ចម្រៀង​អាជីព​សោះ​ឡើយ។

ពេល​ឃើញ​វីដេអូ​នោះ​ហើយ ហ្វេន​ៗ​បាន​សរសើរ​តួឯក​ស្រី​ក្នុង​រឿង «មរតក​បេះដូង» ថា​ស្អាត សំឡេង​ស្រទន់ ហើយ​ច្រៀង​ជប៉ុន​ក៏​ពីរោះ​ទៀត។ ចំណែក​អ្នក​ខ្លះ​ក៏​សរសើរ​បែប​លេង​សើច​ថា “នេះ​បាន​គេ​ហៅ​ថា ច្រៀង​ស្អាត​”។ ក្នុង​វីដេអូ​ដែលធីតា​ឯក​សង្ក្រាន្ត ២០២១ បង្ហោះ​កាលពី ៣ ថ្ងៃ​មុន មិន​ត្រឹម​តែ​ឮ​សំឡេង​ពីរោះ​ស្រួយស្រោក យើង​ក៏​នៅ​ឃើញ​ទឹកមុខ​ដ៏​ស្រស់​ប្រិមប្រិយ​របស់​នាង​ផង​ដែរ។

សាន្ដ កុសុមៈ ធ្លាប់​ច្រៀង​ជា​ភាសា​អង់គ្លេស​យ៉ាង​ពីរោះ តែ​ក៏​មិន​គិត​ថា​ច្រៀង​ជា​ជប៉ុន​ហើយ​​ពីរោះ​ខ្លាំង​បែបនេះ​ដែរ ហើយ​កាលពី​ប៉ុន្មាន​ខែ​មុន នាង​ក៏​ធ្លាប់​ទៅ​ប្រទេស​មួយ​នោះ​ដែរ ដោយដើរ​ម៉ូដ​កម្មវិធី RAKUTEN TOKYO FASHION WEEK៕

ចម្រៀងដែល សាន្ដ កុសុមៈ ច្រៀងជាភាសាជប៉ុន https://www.facebook.com/100026605406043/videos/319280504167717



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la