តារាកូរ៉េល្បីៗរួមមានទាំងសមាជិក BTS, តារាសម្ដែង Lee Do-hyun, សមាជិក Sehun ក្រុម EXO និងតារាជាច្រើនទៀតគឺសុទ្ធតែស្ថិតក្នុងចំណោមអ្នកដែលត្រៀមបញ្ចប់កាតព្វកិច្ចយោធារបស់ខ្លួននៅឆមាសទី២នៃឆ្នាំនេះ។
ថ្មីៗនេះបណ្ដាអ្នកគាំទ្រសិល្បករកូរ៉េបានបង្ហាញការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងក្រោយបានឃើញបញ្ជីឈ្មោះតារាកូរ៉េដែលនឹងត្រូវរំសាយចេញពីកាតព្វកិច្ចយោធានៅឆ្នាំ ២០២៥។ រួមមានចាប់ពីតារាសម្តែង រហូតដល់តារាចម្រៀងក្នុងក្រុមល្បីៗ ឆ្នាំ២០២៥នេះគឺពោរពេញទៅដោយការវិលត្រលប់និងការជួបជុំគ្នាឡើងវិញដែលអ្នកគាំទ្រទន្ទឹងរង់ចាំជាយូរមកហើយ។





ខាងក្រោមនេះជាកាលបរិច្ឆេទបញ្ចប់កាតព្វកិច្ចយោធារបស់តារាប្រុសល្បីៗដែលត្រូវបានបញ្ជាក់ផ្លូវការ៖
ថ្ងៃទី ១៣ ខែឧសភា៖ Lee Do Hyun, Hyung Won ក្រុម MONSTA X
ថ្ងៃទី ១៩ ខែឧសភា៖ Ko Woo-rim
ថ្ងៃទី ១០ ខែមិថុនា៖ RM & V ក្រុម BTS
ថ្ងៃទី ១១ ខែមិថុនា៖ Jungkook & Jimin ក្រុម BTS
ថ្ងៃទី ២១ ខែមិថុនា៖ SUGA ក្រុម BTS
ថ្ងៃទី ២១ ខែកក្កដា៖ WOODZ
ថ្ងៃទី ២០ ខែកញ្ញា៖ Sehun ក្រុម EXO
ថ្ងៃទី ១ ខែតុលា៖ Song Kang
ថ្ងៃទី ១៤ ខែធ្នូ៖ Taeyong ក្រុម NCT
ថ្ងៃទី ២០ ខែធ្នូ៖ Hwang Minhyun
ថ្ងៃទី ៣១ ខែធ្នូ៖ Kim Jae Hwan
ឃើញហើយមិនចម្លែកទេដែលបញ្ជីឈ្មោះខាងលើនេះទទួលបានការចាប់អារម្មណ៍ខ្លាំងទាំងពីសំណាក់អ្នកគាំទ្រ Kpop និងអ្នកគាំទ្រ Kdrama ជាពិសេសអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍រំភើបចំពោះការជួបជុំគ្នាឡើងវិញនៃសមាជិកទាំង ៧ នាក់របស់ BTS។
ទន្ទឹមនោះ អ្នកគាំទ្រជាច្រើនក៏បានអបអរសាទរចំពោះការត្រលប់មកវិញរបស់តារាសម្តែង Lee Do-hyun និង Song Kang ខណៈដែលកេរ្តិ៍ឈ្មោះរបស់អ្នកទាំងពីរបានស្ទុះឡើងខ្លាំងមែនទែនមុនពេលចូលបម្រើទ័ព។
ខណៈពេលវេលាកន្លងទៅរាប់ឆ្នាំ ការរំពឹងទុកក៏កើនឡើងដូចគ្នា។ អ្នកលេងអ៊ីនធឺណិតមួយចំនួនបានបង្ហាញក្ដីសង្ឃឹមថាពួកគេនឹងបានឃើញការផ្លាស់ប្តូរដោយរលូន ការវិលត្រលប់មកវិញដោយជោគជ័យ និងគម្រោងថ្មីៗដ៏គួរឲ្យរំភើបពីសិល្បករទាំងអស់ដែលត្រឡប់ពីបំពេញកាតព្វកិច្ចយោធាវិញ។
ចុះប្រិយមិត្តវិញ កំពុងរង់ចាំការវិលត្រលប់របស់តារារូបណាខ្លាំងជាងគេ?
























































Account
Security
Favourite Content