មិនមែនតែអ្នកគាំទ្រ! សូម្បីតារាសម្ដែងប្រុសជួរមុខកូរ៉េប៉ុន្មានដួងនេះក៏ស្រឡាញ់បទ “Standing Next to You” របស់ Jungkook ដែរ

អ្នកគាំទ្រភាគច្រើនដឹងរួចមកហើយថា Jungkook កូនពៅប្រចាំក្រុម BTS មានសមត្ថភាពខ្លាំងដោយមិនថាតែការងារជាក្រុម សូម្បីតែពេលមាន​សកម្មភាពជាសិល្បករទោលក៏តារា​ប្រុស​រូបនេះ មិនធ្វើឱ្យអ្នកគាំទ្រខកបំណងដែរ មានតែស្រឡាញ់គាំទ្រ និងកោតសរសើរបន្ថែមទៀតជាមួយនឹងរសនិយមតន្រ្ដីថ្មីៗប្លែកៗមិនចេះជាន់គ្នា។

ប៉ុន្តែមិនមែនមានតែអ្នកគាំទ្រប៉ុណ្ណោះទេ សូម្បីតែតារាសម្ដែងប្រុសល្បីៗជួរមុខរបស់ប្រទេសកូរ៉េក៏នាំគ្នាស្រឡាញ់ចូលចិត្តបទចម្រៀងរបស់ Jungkook ដែរ ជាពិសេសបទ “Standing Next to You”។ ដូច្នេះចង់ដឹងថាតួ​ឯកប្រុសល្បីៗមានអ្នកណាខ្លះ ហើយមូលហេតុអ្វីបានជាស្រឡាញ់បទចម្រៀងមួយនេះខ្លាំងបែបនេះ មកតាមដានជាមួយ​ AMS ទាំងអស់គ្នា៖

១. Lee Jung Jae

តារាសម្ដែងជើងចាស់ Lee Jung Jae ដែលប្រិយមិត្តស្គាល់តាមរយៈការដើរជាតួ​ឯកប្រុសក្នុងរឿង Squid Game របស់ Netflix បានបើកចំហរថាបទ “Standing Next to You” របស់ Jungkook គឺជាបទចម្រៀងដែលផ្ដល់កម្លាំងដល់លោកយ៉ាងខ្លាំង។ Lee Jung Jae បានបន្ដថាមិនត្រឹមតែបទចម្រៀងនោះទេ សូម្បីតែ Jungkook ផ្ទាល់ក៏ជាតារាចម្រៀងម្នាក់ដែលមានឥទ្ធិពលម្នាក់ ហើយលោកថែមទាំងផ្ដល់ឱ្យអ្នកស្ដាប់នូវអ្វីដែលលើសពីតន្រ្ដីទៀតផង។

២. Wi HaJoon

ចំពោះតួឯកប្រុសក្នុងរឿង Bad and Crazy ក៏បានសម្ដែងការកោតសរសើររបស់ខ្លួនថា បទចម្រៀងរបស់កូនពៅ BTS មួយនេះមិនត្រឹមតែមានអត្ថន័យ និងពីរោះនោះទេ ប៉ុន្តែថែមទាំងមានក្បាច់រាំទាក់ទាញដ៏អស្ចារ្យទៀតផង។ លោកបានបន្ថែមថាមួយរយៈក្រោយនេះលោកពិតជក់ចិត្តស្ដាប់បទចម្រៀង “Standing Next to You” ខ្លាំងណាស់ ហើយក៏បានរៀនរាំដែរ។ បើទោះជាក្បាច់រាំមានភាពលំបាកមែន តែលោកបានព្យាយាមហាត់រាំឱ្យអស់ពីសមត្ថភាព ដើម្បីត្រៀមទុកជាចំណងដៃជូនអ្នកគាំទ្រ។

៣. Lee Joongi

ភាពល្បីល្បាញរបស់តួឯកប្រុស Lee Joongi ត្រូវបានគេទទួលកាន់តែខ្លាំងបន្ទាប់ពីសម្ដែងនៅក្នុងខ្សែភាពយន្ដបែបកំសត់ Moon Lovers: Scarlet Heart Ryeo និងងភាពយន្តបែបរន្ធត់ដូចជា Lawless Lawyer។ ក្នុងកម្មវិធីជួបជុំអ្នកគាំទ្រនៅប្រទេសជប៉ុន លោកបានលើកយកបទ “Standing Next to You” មកសម្ដែងជូនអ្នកគាំទ្រ។ ក្នុងនាមជាតារាចម្រៀង និងតារាសម្ដែង ការជ្រើសរើសសម្ដែងបទចម្រៀងរបស់ Jungkook មកសម្ដែងគឺលោកចង់បញ្ជាក់ពីប្រជាប្រិយភាព ជាពិសេសលោកក៏ចង់បង្ហាញពីរបៀបដែលបទចម្រៀងមួយនេះ ផ្សារភ្ជាប់ផ្នែកផ្សេងៗក្នុងវិស័យកម្សាន្ដចម្រុះពីតន្ដ្រីរហូតដល់ការសម្ដែង។

៤. Kang KiYoung

នៅក្នុងកម្មវិធីជួបជុំអ្នកគាំទ្រនៅប្រទេសជប៉ុន តួឯកប្រុសក្នុងរឿង Extraordinary Attorney Woo បាន​នាំ​យក​បទ “Standing Next to You” ទៅសម្ដែងបង្ហាញជូនអ្នកគាំទ្របានទស្សនា។ Kang Ki Young បានឱ្យដឹងថាការជ្រើសរើស​យកបទចម្រៀងមួយនេះមកសម្ដែង គឺលោកចង់ឆ្លុះបញ្ចាំងពីភាពអស្ចារ្យរបស់ “Standing Next to You” ដោយមិនមែនត្រឹមតែភាពទាក់ទាញរបស់អ្នកចម្រៀង និងក្បាច់រាំប៉ុណ្ណោះទេ ប៉ុន្តែថាមពលដែល Jungkook បានបង្ហាញតាមរយៈ​បទចម្រៀងមួយបទនេះដែរ។ លើសពីនេះ លោកបានបន្ថែមថាបទ “Standing Next to You” ជាប្រភពនៃភាពវិជ្ជមាន និងការលើកទឹកចិត្តដល់លោកជាពិសេសទៀតផង។

៥. Jang KiYong

Jang Ki Yong ត្រូវបានទស្សនិកជនស្គាល់ថាជាតួឯកក្នុងរឿង “My Roommate Is a Gumiho” និង “We Are Breaking Up” ក៏បានលើកសរសើរពីបទចម្រៀង “Standing Next to You” របស់ Jungkook មិនដាច់ពីមាត់ ថែមទាំងនិយាយ​ថា វាជាបទចម្រៀងដែលត្រូវស្ដាប់ទៀតផង។ តួឯកប្រុសរូបនេះបានចែករំលែកថាបទចម្រៀងមួយនេះត្រូវបានរក្សានៅកន្លែងពិសេសក្នុងបញ្ជីបទចម្រៀងរបស់លោក​ ដោយសារតែការទាក់ទាញយ៉ាងទូលំទូលាយ​។

៦. Ahn HyoSeop

Ahn Hyo Seop ជាតារាដែលកំពុងរះហើយទទួលបានប្រជាប្រិយភាពតាមរយៈរឿងភាគធំៗដូចជា Business Proposal និង Romantic Doctor, Teacher Kim ជាដើម។ ថ្មីៗលោកបានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំងក្រោយលើកយកបទរបស់ Jungkook មកសម្ដែងនៅក្នុងកម្មវិធីជួបជុំអ្នកគាំទ្រនៅប្រទេសជប៉ុន។ ធ្លាប់សម្ដែងជាតួអង្គមនោសញ្ចេតនា តាមរយៈការសម្ដែងរបស់ Ahn Hyo Seop ពិតជាបានធ្វើឱ្យអ្នកគាំទ្ររបស់លោកបានឃើញពីផ្នែកផ្សេងទៀតរបស់លោកដែលពោរពេញដោយថាមពលដ៏រស់រវើកដោយលោកបានបញ្ចូលអារម្មណ៍តាមបទចម្រៀងបានយ៉ាងល្អ។

៧. Yeom Jung Ah

មិនមែនមានតារាប្រុសនោះទេ សូម្បីតែតារាស្រីជួរមុខកូរ៉េ Yeom Jung Ah ដែលជាតួសម្ដែងក្នុងរឿង Sky Castle និង The Mimic បានចែករំលែកថា “Standing Next to You” បានក្លាយជាចំណូលចិត្តតន្ត្រីចុងក្រោយរបស់នាង។ ក្នុងបទសម្ភាសមួយនាងបាននិយាយថានាងពិតជារំភើខ្លាំងណាស់ពេលបានឮបទចម្រៀងមួយនេះ។ តាមរយៈការកោតសរសើររបស់នាងបានបញ្ជាក់ថាការសម្ដែងរបស់ Jungkook មានភាពទាក់ទាញខុសប្លែកគ្នា ជាពិសេសបានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើន សូម្បីតែសម្រាប់តារាសម្ដែងចាស់វស្សាក៏ដោយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *