កុល ដាវី ប្តីកាន់តែយកចិត្ត ខណៈកូនក្នុងផ្ទៃកាន់តែចាស់ខែ

បន្ទាប់ពីមានការថ្លោះធ្លោយចំពោះកូនក្នុងផ្ទៃម្តងរួចមក ប្តីប្រពន្ធអ្នកសិល្បៈ លោក សុខ រក្សា និងអ្នកនាង កុល ដាវី មិនបណ្តោយឱ្យមានការថ្លោះធ្លោយម្តងទៀតចំពោះការមានផ្ទៃពោះជាលើកទី២នោះទេ បន្ទាប់ពីអ្នកទាំងពីរទទួលបានកាដូដ៏មានតម្លៃបំផុតក្នុងជីវិតជាលើកទី២ ដែលពេលនេះអនាគតអ្នកម្តាយ កុល ដាវី​ កំពុងតែពពោះជិតគ្រប់ខែ។ ពេលនេះ កូនក្នុងផ្ទៃរបស់អ្នកម៉ាក់ កុល ដាវី គឺជាកូនស្រី មានអាយុចូល៨ខែហើយ និងគ្រប់ខែនៅដើមខែមេសា ខាងមុខនេះហើយ។

អ្នកម៉ាក់ កុល ដាវី ត្រូវកេមើលឃើញថា កាន់តែស្រស់ស្អាតខ្លាំងឡើង ស្របពេលដែលកូនក្នុងផ្ទៃរបស់នាងមានអាយុកាន់តែចាស់ខែ ជាពិសេសនាងកាន់តែទទួលបានការថ្នាក់ថ្មម និងមើលថែរក្សាពីស្វាមីនាង គឺតារាចម្រៀង សុខ រក្សា ខ្លាំងឡើ់ងជារៀងរាល់ថ្ងៃ។ ជាក់ស្តែង តាមអ្វីដែលគេបានឃើញតាមបណ្តាញសង្គមហ្វេសប៊ុក នៅពេលដែលទៅទិញអីវ៉ាន់ និងទំនិញសម្រាប់កូនក្នុងផ្ទៃ សូម្បីតែកាបូបក៏ស្វាមីរូបនេះមិនឱ្យភរិយាកាន់ដែរ តែលោកជាអ្នកកាន់ជំនួស និងដើរតាមពីក្រោយ ដើម្បីមើលថែនាងយ៉ាងខ្ជាប់ខ្ជួន រហូតធ្វើឱ្យមហាជនអ្នកគាំទ្រ ពោលឡើងថា អ្នកនាង កុល ដាវី ពិតជាមានសំណាងខ្លាំងណាស់ដែលស្វាមីតាមមើលថែដិតដល់បែបនេះ។

សកម្មភាព និងទង្វើររបស់តារាចម្រៀង សុខ រក្សា ធ្វើឱ្យគ្រប់គ្នាកោតសរសើរនិងស្ញប់ស្ញែងខ្លាំងចំពោះគូស្នេហ៍អ្នកសិល្បៈទាំងពីរនាក់នេះគឺ សកម្មភាពនិងទង្វើនៃការយកចិត្តទុកដាក់ថែទាំរបស់លោក សុខ រក្សា ជាស្វាមីជូនដល់អ្នកនាង កុល ដាវី ខណៈពេលដែលអាយុកូនក្នុងផ្ទៃភរិយាកាន់តែចាស់ខែទៅហើយនោះ។

គួររំលឹកផងដែរថា អ្នកនាង កុល ដាវី គឺជាតារាសម្តែងស្រីដ៏ឆ្នើម និងមានប្រជាប្រិយមួយរូប ដែលត្រូវបានបងប្អូនអ្នកនិយមចូលចិត្តទស្សនាភាពយន្តខ្មែរភាគច្រើនស្គាល់គាត់តាមរយៈការដើរតួអង្គកាចឆ្នាស់នាពេលកន្លងមក។ នាងបានចាប់ដៃសាងគ្រួសារជាមួយតន្ត្រីករម្នាក់គឺលោក សុខ រក្សា កាលពី​ថ្ងៃទី​ ៨ ខែ​មីនា ឆ្នាំ​២០១៩ ក្រោយពី​បាន​ស្វែងយល់​ចិត្ត​ថ្លើម​គ្នា​ជាង​ ៥ ​ឆ្នាំ​។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម