ដើម្បីចូលរួមអបអរ និងលេងកម្សាន្ដក្នុងឱកាសបុណ្យ Halloween តារាល្បីៗជាច្រើនក្នុងប្រទេសថៃក៏បានតុបតែងខ្លួនប្លែកៗ និងលេងស្ទីលតាមចំណង់ចំណូលចិត្តរៀងខ្លួន។ ម្នាក់ៗសុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ក្នុងចំណោមនោះដែរ តារាស្រី Kimberley និងស្វាមី Mark Prin បានតុបតែងជាគូមើលទៅពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំង។


Kimberly បានតុបតែងខ្លួនអាទិទេពក្រិកបុរាណដែលមានសម្រស់ស្រស់ស្អាត និងតំណាងឲ្យក្ដីស្រឡាញ់គឺ Aphrodite ស្របពេលដែលស្វាមីរបស់នាងលោក Mark Prin តុបតែងខ្លួនជាអាទិទេពក្រិកបុរាណផ្នែកសឹកសង្គ្រាម Ares។ តារាស្រីកូនកាត់ថៃ-អាល្លឺម៉ង់ រូបនោះបានបង្ហោះរូបភាពរបស់ខ្លួន និងស្វាមីតុបតែងខ្លួនជា Aphrodite និង Ares ក្នុងបណ្ដាញសង្គមព្រមទាំងភ្ជាប់ជាមួយពាក្យពេចន៍ថា “ក្ដីស្រឡាញ់គឺជាកម្លាំងខ្លាំងបំផុតក្នុងលោក“។


ការតុបតែងខ្លួនយ៉ាងសមឥតខ្ចោះនេះក៏បានធ្វើឲ្យមហាជនជាច្រើនបញ្ចេញមតិសរសើរជាច្រើនលើបណ្ដាញសង្គម ព្រមទាំងលើកឡើងថាអ្នកទាំងពីរពិតជាស្រស់ស្អាតសមគ្នាខ្លាំង។ អ្នកទាំង ២ ក៏បានអញ្ជើញមិត្ត និងបងប្អូនមកចូលរួមកម្មវិធី Halloween នៅផ្ទះថ្មីរបស់ពួកគេ ក្នុងនោះមាន Yaya, Nadech, Margie និង ស្វាមី ព្រមទាំងតារាប្រុសស្រីដែលស្និទ្ធគ្នាមួយចំនួនទៀត។
គួរបញ្ជាក់ថា Halloween ជាបុណ្យខ្មោចដ៏ល្បីល្បាញនៅប៉ែកអឺរ៉ុប និងត្រូវបានប្រជាជាតិនានាស្ទើរពាសពេញលើលោក ចូលរួមប្រារព្ធពិធីនេះនៅថ្ងៃទី ៣១ ខែតុលា ជារៀងរាល់ឆ្នាំ៕
































Account
Security
Favourite Content