ពិតណាស់ Rain និងភរិយា Kim TaeHee គឺជាគូស្នេហ៍ដ៏ល្បីល្បាញ និងផ្អែមល្ហែមមួយក្នុងប្រទេសកូរ៉េខាងត្បូង។ អ្នកទាំងពីរក៏តែងតែនិយាយសរសើរគ្នាទៅវិញទៅមកតាមរយៈបទសម្ភាសន៍នានាផងដែរ រហូតធ្វើឱ្យមហាជនហាក់មានអារម្មណ៍ច្រណែន និងមិនសរសើរមិនបានតែម្ដងពីទំនាក់ទំនងរបស់ពួកគេ។


ក្រឡេកមកមើលតារាសម្ដែងស្រី Kim TaeHee ថ្មីៗ នេះរូបនាងកំពុងថតរឿង “Lies Hidden in My Garden”។ សម្រាប់រឿងនេះ គឺជារឿងភាគដំបូងបំផុតដែលតារាស្រី Kim TaeHee ជ្រើសសម្ដែងក្រោយបាត់មុខពីសិល្បៈអស់រយពេលជិត ៣ ឆ្នាំ។

ដើម្បីជាការអបអរ និងអរគុណ រូបនាងក៏បានបង្ហោះរូបភាពមួយចំនួនលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់ខ្លួន។ ដោយក្នុងរូបភាពទាំងនោះបានបង្ហាញឱ្យឃើញពីឡានអាហារ និងទឹកសម្រាប់គាំទ្រដល់តារាស្រី Kim TaeHee។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រញញឹមបិទមាត់មិនជិតនោះ ឡានអាហារគឺត្រូវបានស្វាមីរបស់នាងគឹ Rain ជាអ្នកផ្ញើឱ្យដើម្បីជាការគាំទ្រដល់ភរិយាសម្រាប់ការថតរឿងថ្មី។ មិនតែប៉ុណ្ណោះ លោកថែមទាំងបានដាក់អក្សរលើឡាននោះផ្ដែផ្ដាំថា៖ សូមមើលថែទាំភរិយាដ៏ស្រស់ស្អាតរបស់ខ្ញុំផង។


គួរបញ្ជាក់ថា Rain និងភរិយា Kim TaeHee បានរៀបការជាមួយគ្នាអស់រយៈពេលជិត ៧ ឆ្នាំទៅហើយ ប៉ុន្ដែទំនាក់ទំនងរបស់អ្នកទាំងពីរកាន់តែល្អ និងផ្អែមល្ហែមព្រមទាំងគាំទ្រគ្នាទៅវិញមក។ មកទល់ពេលនេះ អ្នកទាំងពីរទទួលបានចំណងដៃកូនស្រីពីរនាក់។ Rain ធ្លាប់បានលើកឡើងថា កូនស្រីតូចទាំងពីររបស់លោកគឺមានមុខមាត់ស្រស់ស្អាតដូចភរិយា Kim TaeHee អ៊ីចឹង៕






















































Account
Security
Favourite Content