ទោះនៅមិនទាន់អាចស្ដារកេរ្តិ៍ឈ្មោះក្នុងប្រទេសកូរ៉េ តែអាជីព Kim Soo-hyun ហាក់មានពន្លឺឡើងវិញនៅឯបរទេស

ភាពយន្តភាគល្បីរបស់ Kim Soo-hyun ចំណងជើង សង្សារខ្ញុំជាមនុស្សភពផ្កាយ ឬ My Love from the Star ត្រៀមចាក់បញ្ចាំងជាលើកដំបូងនៅក្នុងប្រទេសប្រេស៊ីល និងចាក់បញ្ចាំងសាជាថ្មីនៅឯ តៃវ៉ាន់ ខណៈរឿងរ៉ាវចម្រូងចម្រាស់រវាងតារាប្រុស និងគ្រួសារររបស់ Kim Sae Ron នៅតែបន្តអូសបន្លាយ។

កាលថ្ងៃទី២ ខែមិថុនា នេះ ទូរទស្សន៍ឯកជនដ៏ធំបំផុតរបស់ប្រទេសប្រេស៊ីល គឺ SBT បានប្រកាសគម្រោងចាក់ផ្សាយរឿង My Love from the Star ជាលើកដំបូងក្នុងរយៈពេល ១១ ឆ្នាំ ចាប់តាំងពីភាពយន្តនេះបានចេញផ្សាយក្នុងប្រទេសកូរ៉េខាងត្បូងលើកដំបូងតាំងតែពីខែធ្នូ ឆ្នាំ ២០១៣។

ផ្អែកលើប្រជាប្រិយភាព និងតម្រូវការនៃភាពយន្តភាគកូរ៉េកំពុងតែការកើនឡើងក្នុងចំណោមទស្សនិកជនប្រេស៊ីល SBT បានសម្រេចបង្កើតម៉ោងចាក់ផ្សាយថ្មីដែលមានឈ្មោះថា “ខ្សែផលិតកម្មអាស៊ី” ដែលធ្វើឡើងជាពិសេសសម្រាប់ចាក់ផ្សាយមាតិកាពីប្រទេសអាស៊ីតែម្ដង។

ស្របពេលដែលរឿង My Love from the Star គឺជារឿងដំបូងដែលទូរទស្សន៍ជ្រើសរើសយកមកចាក់ផ្សាយ ក៏ព្រោះតែភាពល្បីល្បាញ និងភាពជោគជ័យក្នុងចំណោមទស្សនិកជនពីជុំវិញពិភពលោក និងអាចទាក់ទាញទស្សនិកជនបានគ្រប់វ័យ។

ក្រៅតែពីប្រទេសប្រេស៊ីល ស្ថានីយទូរទស្សន៍របស់តៃវ៉ាន់ក៏មានគោលបំណងចាក់ផ្សាយឡើងវិញ នូវរឿងរ៉ាវស្នេហាឆ្លងដែនបែបកំប្លុកកំប្លែងរវាងតារាស្រី Cheon Song-i សម្ដែងដោយ Jun Ji-hyun និងមនុស្សក្រៅភពវ័យ ៤០០ឆ្នាំ ឈ្មោះ Do Min-joon សម្ដែងដោយ Kim Soo-hyun នេះដែរ។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្ន Kim Soo-hyun កំពុងតែមានបញ្ហាតាមផ្លូវច្បាប់ជាមួយនឹងគ្រួសាររបស់ Kim Sae Ron លើបញ្ហាទំនាក់ទំនងនៅពេលដែលតារាស្រីនៅជាអនីតិជននៅឡើយ។ នៅគ្រាដំបូង ទីភ្នាក់ងាររបស់តារាប្រុសវ័យ ៣៧ឆ្នាំរូបនេះ បានចេញមកច្រានចោលទាំងស្រុង តែក្រោយមក លោកបានទទួលស្គាល់ថា ពិតជាបានទាក់ទងគ្នាមែន តែនៅពេលដែលអតីតមិត្តស្រីពេញវ័យទៅហើយ។

ហេតុការណ៍ខាងលើនេះ បានធ្វើឱ្យ Kim Soo Hyun ត្រូវផ្អាកសកម្មភាពសិល្បៈទាំងស្រុង មិនថាគម្រោងរឿងថ្មី Knock off និងជំនួបជាមួយនឹងអ្នកគាំទ្រនៅតៃវ៉ាន់ទេ។ បន្ថែមពីនេះទៀត តារាប្រុសរូបនេះក៏ទទួលបានបណ្ដឹងទាមទារសំណងជាង ៥.៨ពាន់លានវ៉ុន ឬប្រមាណ ៤.៣ លានដុល្លារអាមេរិក ពីបណ្ដាយីហោដែលខ្លួនបានផ្សព្វផ្សាយពាណិជ្ជកម្មឱ្យផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *