តុលាការបានសម្រេចរឹបអូសទ្រព្យសម្បត្តិចំនួន ៤ពាន់លានវ៉ុន ឬប្រមាណ ២.៩ លានដុល្លារអាមេរិករបស់លោក Kim Se Eui ប្រធានគណនីយូធូប HoverLab ឬស្គាល់ថា Garosero Research Institute តាមការស្នើសុំរបស់ Gold Medalist ក្រោយភាគីទាំងពីរមានភាពចម្រូងចម្រាស់លើរឿងទំនាក់ទំនងស្នេហារវាង Kim Soo Hyun និង Kim Sae Ron។

យោងតាមការចុះផ្សាយផ្ដាច់មុខរបស់ Money Today នៅថ្ងៃទី ១១ ខែមិថុនា នេះ តុលាការបានសម្រេចរឹបអូសជាបណ្ដោះអាសន្ននូវអាផាតមិន ២ ស្ថិតនៅក្រោមឈ្មោះលោក Kim Se Eui ដែលជាផ្នែកមួយនៃបណ្ដឹងទាមទារសំណង ១២ លានវ៉ុន ឬប្រមាណ ៨.៨ លានដុល្លារអាមេរិក ពីទីភ្នាក់ងាររបស់ Kim Soo Hyun។
បណ្ដឹងតាមផ្លូវច្បាប់នេះបានកើតឡើងដោយសារតែជនចាប់ចោទខាងលើបានប្រើប្រាស់ AI ដើម្បីបង្កើតសំឡេងរបស់តារាស្រី Kim Sae Ron និងបញ្ចេញរូបភាពដែលរៀបចំឡើង ដើម្បីធ្វើឱ្យមានការយល់ច្រឡំទៅលើ Kim Soo Hyun ក្នុងរឿងអាស្រូវស្នេហារបស់តារាទាំងពីររូប កាលពីពេលថ្មីៗនេះ។

អ្នកជំនាញបានព្យាករណ៍ថា អាផាតមិនរបស់លោក Kim Se Eui ដែលមានទីតាំងនៅតំបន់ Seocho អាចនឹងមាន តម្លៃ ២.៥ ពាន់លានវ៉ុន ឬប្រមាណ ១.៨ លានដុល្លារអមេរិក ស្របពេលដែលអាផាតមិនមួយទៀតនៅក្នុងតំបន់ Apgujeong អាចនឹងលក់ចេញក្នុងតម្លៃ ៦.៥ លានដុល្លារអាមេរិក។
យ៉ាងណាមិញ ក្នុងករណីដែល Gold Medalist ឈ្នះលើរឿងក្ដីនេះ ការទទួលបានប្រាក់សំណងនៅតែជារឿងស្មុគស្មាញ ព្រោះអាផាតមិនទាំងពីរទីតាំងនោះ នៅជាប់បំណុលជាទឹកប្រាក់ ៤.២ពាន់លានវ៉ុន ប្រមាណ ៣ លានដុល្លាររបស់លោក Kim Se Eui នៅឡើយ៕
























































Account
Security
Favourite Content