ទីបំផុត Kim Soo Hyun ចេញមុខបកស្រាយជុំវិញទំនាក់ទំនងជាមួយ Kim Sae Ron និងប្រកាសប្ដឹងគ្រួសារនាងទារសំណង ១២ ពាន់លានវ៉ុន

តាមរយៈសន្និសីទសារព័ត៌មានផ្សាយផ្ទាល់នៅថ្ងៃ​ចន្ទនេះ តារាសម្ដែងកូរ៉េ Kim Soo Hyun ​បាន​ទទួល​ស្គាល់​ថា​លោកពិតជា​ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាស្រី Kim Sae Ron ដែលបានធ្វើអត្តឃាតពិតមែន ប៉ុន្តែ​បាន​អះអាង​ថា ពួក​គេ​ទាក់ទងគ្នា​បាន​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ Kim Soo Hyun បានហៅខ្លួនឯងថាជាមនុស្សកំសាកដែលមិនហ៊ានសារភាព​ជា​សាធារណៈ​ថាខ្លួន​ពិត​ជា​បាន​ណាត់​ជួប​ជាមួយ​ Kim Sae Ron។ ខាងក្រោមនេះ AMS សូមសង្ខេបចំណុចសំខាន់ៗខ្លះៗដែល តារាប្រុសរូបនេះបាននិយាយ៖

– Kim Soo Hyun បញ្ជាក់ថាលោក​មិន​ហ៊ាន​បង្ហាញ​ថា​ពួកគេធ្លាប់​មាន​ស្នេហា​ ព្រោះ​ខ្លាច​ថា​រឿង​ភាគ​រឿង Queen of Tear ដែល​កំពុង​ថត​នៅ​ពេល​នោះ​នឹង​មាន​បញ្ហា។

– និយាយបណ្ដើរស្រក់ទឹកភ្នែកបណ្ដើរ Kim Soo Hyun បានអះអាងថាក្នុងនាមជាតួឯកប្រុស លោកមិនអាចទទួលស្គាល់ថាធ្លាប់ទាក់ទង Kim Sae Ron បានទេនៅពេលនោះ ហើយសូម្បីតែឥឡូវនេះក៏ដោយក៏លោកនឹងនៅតែធ្វើការសម្រេចចិត្តដដែល ព្រោះ​វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់លោក​ក្នុង​នាម​ជា​តួ​ឯក។

-Kim Soo Hyun បានឱនក្បាលទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ហើយបាននិយាយថាលោកបានគិតជាយូរមកហើយថាតើត្រូវបង្ហាញរឿងទាំងនេះឬអត់ ហើយតើមនុស្សគ្រប់គ្នានឹងបកស្រាយពាក្យរបស់លោកយ៉ាងដូចម្តេច? ប៉ុន្តែនៅពេលដែលរឿងរបស់លោក និង Kim Sae Ron ត្រូវបានលាតត្រដាង លោកត្រូវបានអ្នកលេង YouTube មួយចំនួនគំរាមកំហែង (blackmail) ហើយត្រូវមនុស្សជាច្រើនជេរប្រទេច ដូច្នេះទើបលោកត្រូវធ្វើសេចក្តីថ្លែងការណ៍មួយហើយនិយាយអំពីបញ្ហាដែលគ្រប់គ្នាចង់ដឹង។

-Kim Soo Hyun បាននិយាយថា លោកមិនដែលណាត់ជួប Kim Sae Ron នៅពេលនាងនៅជាអនីតិជននោះទេ ដោយពួក​គេ​បាន​ណាត់​ជួប​គ្នា​កាល​ពី​ ៥ ​ឆ្នាំ​មុន ហើយពួកគេគ្រាន់តែជាគូស្នេហ៍ធម្មតាដូចអ្នកដទៃ គ្រាន់តែទាំងពីរអ្នកជាតារាសម្តែង។

-Kim Soo Hyun បាន​និយាយ​ថា មូលហេតុ​ដែល​លោក​មិន​ទាក់ទង Kim Sae-ron ត្រឡប់​មក​វិញ​គឺ​ដោយ​សារ​តែ​អតីត​មិត្ត​ប្រុស​ម្នាក់​ទៀត​របស់ Kim Sae Ron… រួច​ហើយលោក​ក៏​ចាប់​ផ្ដើម​យំ ហើយ​​ថារឿង​នេះ​ធ្វើ​ឱ្យ​គ្រប់គ្នា​យល់​ច្រឡំ​លោក។ លោក​ថា គ្រួសារ Kim Sea-ron បាន​បំភ្លៃ​រឿង​នេះ ហើយ​ព្យាយាម​បង្ខូច​កេរ្តិ៍​លោក។

– ពាក់ព័ន្ធ​នឹង​លិខិត​ទារ​បំណុលដែលខាងទីភ្នាក់ងារ​ផ្ញើ​ទៅ​ Kim Sae-ron នោះ លោក​អះអាង​ថា លោក​មិន​ដែល​ដឹង​រឿង​នេះ​ទេ រហូត​ដល់​មាន​ព័ត៌មានចេញមក។

– ចំណែកឆាត​ដែលខាង​ក្រុម​គ្រួសារតារាស្រី​បាន​លាតត្រដាងដោយ​អះអាង​ថា​ជា​ការ​ជជែក​គ្នា​រវាង​លោក ​និង​ Kim Sae-ron ព្រមទាំង​ឃ្លី​ប​សំឡេងនោះ លោកថា​ជា​រឿង​មិន​ពិត ។

-Kim Soo Hyun អះអាងថា តាមរយៈការធ្វើត្រួតពិនិត្យ (តែមិនបញ្ជាក់វិធីពិនិត្យទេ) អ្នកដែល Chat ជាមួយ Kim Sae Ron ក្នុងសារដែលគ្រួសារលាតត្រដាងនោះ មិនមែនជាលោកនោះទេ ប៉ុន្តែគឺអ្នកផ្សេងដែល Chat ជាមួយ Kim Sae Ron ក្នុងឆ្នាំ ២០១៦ និង ២០១៨ ប៉ុន្តែគ្រួសារ Kim Sae Ron មានចេតនាយកឆាតនេះមកគំរាមធ្វើបាបលោក ព្រោះលោកណាត់ជួបជាមួយ Kim Sae Ron តែមួយឆ្នាំប៉ុណ្ណោះ។

– Kim Soo Hyun ថាលោកខ្លាចណាស់ថាលោកនឹងត្រូវគ្រួសារ Kim Sae-ron គំរាម ហើយ​បង្ខំ​ឱ្យ​ទទួល​ស្គាល់​ការ​ចោទ​ប្រកាន់​មិន​ពិត​ទាំង​នោះ ប៉ុន្តែ​លោក​មិន​អាច​ធ្វើ​បាន​ទេ ព្រោះ​លោកក៏​មាន​គ្រួសារត្រូវ​មើល​ថែ​ដែរ។

– បន្ទាប់មកមេធាវីរបស់ Kim Soo Hyun បាននិយាយថាពួកគេនឹងប្តឹងគ្រួសារ Kim Sae Ron ដោយទាមទារសំណងចំនួនដប់ពីរពាន់លានវ៉ុន (៨,១ លានដុល្លារ)។

– អ្នកយកព័ត៌មានស្រីម្នាក់បានសួរថា តើអាចប្រាប់អំពីលើកទីមួយដែលលោកបានជួប Kim Sae Ron បានទេ? Kim Soo Hyun មិនបានឆ្លើយសំណួរនេះទេ បន្ទាប់មកលោកក៏បានដើរចេញពីបន្ទប់សន្និសីទកាសែតភ្លាមៗ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *