Kim Soo Hyun អាចប្រឈមនឹងការផាកពិន័យជាទឹកប្រាក់ ១២៣លានដុល្លារ ពី Disney+ សម្រាប់ថ្លៃខូចខាតក្នុងរឿង Knock-Off

ក្រោយផ្ទុះរឿងអាស្រូវទាក់ទងនឹងអនីតិជន បន្ទុកថ្លៃខូចខាតលើរឿងភាគ Knock-Off អាចនឹងធ្លាក់លើ Kim Soo Hyun ទាំងស្រុង ដោយអ្នកជំនាញសន្និដ្ឋានថា អាចនឹងខ្ពស់រហូតដល់ ១៨០ពាន់លានវ៉ុន ឬប្រមាណ ១២៣លានដុល្លារអាមេរិក។

យោងតាម Allkpop ភាពយន្តភាគថ្មីរបស់ Disney+ មួយនេះ ដើមឡើយគ្រោងនឹងចាក់ផ្សាយរដូវកាលទី១ របស់ខ្លួននៅក្នុងខែមេសាខាងមុខនេះ ក៏ប៉ុន្តែក្រោយពីការលេចព័ត៌មានថាតារាប្រុសវ័យ ៣៧ឆ្នាំរូបនេះធា្លប់មានទំនាក់ទំនងស្នេហាជាមួយ Kim Sae Ron តាំងតែពីនាងនៅមិនទាន់គ្រប់អាយុ រឿងភាគមួយនេះបានសម្រេចពន្យារពេលចាក់ផ្សាយ ដោយមិនទាន់មានពេលកំណត់នៅឡើយទេ។

ភាពយន្តដែលមានសរុប ១៨ភាគមួយនេះ បានចែកចេញជា ២រដូវកាលផ្សេងគ្នា ដោយរដូវកាលទី ១បានផលិតរួចរាល់ទាំងស្រុងហើយ និងគ្រោងផលិតបញ្ចប់រដូវកាលទី ២នៅក្នុងខែមេសា។​ ក៏ប៉ុន្តែដោយសារតែបញ្ហាចម្រូងចម្រាសតែមួយនេះ ទើបគម្រោងការងារទាំងអស់ត្រូវបានផ្អាកជាបណ្ដោះអាសន្ន។

Knock-Off គឺជាគម្រោងខ្នាតធំមួយដែលបានចំណាយទុនរហូតដល់ទៅ ៦០ពាន់លានវ៉ុន ឬប្រមាណ ៤១លានដុល្លារអាមេរិក ដោយមួយផ្នែកធំនៃដើមទុននេះ គឺជាប្រាក់ថ្លៃខ្លួនរបស់ Kim Soo Hyun។ ជាក់ស្ដែង តារាប្រុសរូបនេះមានតម្លៃខ្លួនខ្ពស់រហូតដល់ទៅ ៥០០លានវ៉ុន ឬប្រមាណ ៣៤ម៉ឺនដុល្លារអាមេរិកក្នុងមួយភាគ។ ដូច្នេះ បើគិតជារួម លោកអាចនឹងទទួលបានប្រាក់ប្រមាណ ៩ពាន់លានវ៉ុន ឬ ៦.១៤លានដុល្លារអាមេរិកសម្រាប់ការសម្ដែងក្នុងរឿងនេះ ឬស្នើនឹង ១៥ភាគរយនៃប្រាក់ដើមទុនសរុប។

ខណៈពេលដែលភាពយន្តនៅមិនទាន់អាចចាក់ផ្សាយបាន តួឯកប្រុសរូបនេះអាចនឹងត្រូវទទួលបន្ទុកលើការផាកពិន័យ និងសងថ្លៃខាតបង់នានា ព្រោះជាធម្មតានៅក្នុងកិច្ចសន្យាទទួលការងារសម្ដែងបានចារថា ក្នុងលក្ខខណ្ឌដែលសិល្បករមានបទល្មើស ឬមានអាកប្បកិរិយាដែលសង្គមមិនអាចទទួលយកបាន សិល្បកររូបនោះនឹងត្រូវបង់សំណងគុណពី ២ ទៅ ៣ដង នៃថ្លៃខ្លួនដែលបានទទួល។

 បន្ថែមពីនេះ អ្នកជំនាញបានឱ្យដឹងទៀតថា ក្នុងករណីដែលរឿង Knock-Off មិនអាចចាក់ផ្សាយបានទាំងស្រុង Kim Soo Hyun អាចនឹងត្រូវបង់សំណងចាប់ពី ១៨ពាន់លានវ៉ុនដល់ ១៨០ពាន់លានវ៉ុន ឬល្បាក់ ១២.៣លានដុល្លារអាមេរិកដល់ ១២៣លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា នេះគ្រាន់តែជាការប៉ាន់ស្មានរបស់អ្នកជំនាញតែប៉ុណ្ណោះ ក៏ប៉ុន្តែនៅមិនទាន់មានព័ត៌មានដែលបញ្ជាក់ថាតារាប្រុសរូបនេះត្រង់បង់សំណង ឬទទួលខុសត្រូវលើផ្នែកណាខ្លះនៅឡើយទេ។

គួរឱ្យដឹងផងដែរថា ក្រៅពីភាពយន្តភាគមួយចំណងជើងនេះ Kim Soo Hyun ក៏ត្រូវប្រឈមមុខនឹងការផាកពិន័យពីម៉ាកយីហោផ្សេងៗដែរ ព្រោះបច្ចុប្បន្ននេះលោកបានទទួលការងារជាអ្នកតំណាងផលិតផល លើយីហោធំៗចំនួន ១៦ រួមមាន Eider, Shabu All Day, Dinto, Homeplus, Shinhan Bank, Tous Les Jours, Cuckoo, Prada, និង Jo Malone London ។

ទាក់ទងនឹងថ្លៃខ្លួនក្នុងការផ្សាយពាណិជ្ជកម្មវិញ kim Soo Hyun អាចនឹងទទួលបានកម្រៃគិតជាឆ្នាំប្រមាណ ៧០០លានវ៉ុន ឬជិត ៤៨ម៉ឹនដុល្លារអាមេរិកក្នុងមួយកិច្ចសន្យា។ ដូច្នេះ ថ្លៃផាកពិន័យសរុប អាចលោតដល់ ២២ពាន់លានវ៉ុន ឬ ១៥លានដុល្លារអាមេរិក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *